+នៅឯខាងជុងហ្គុកវិញ ក៏ពិតដូចពាក្យរាងតូចនិយាយមែន ពេលនេះនាយធ្វើការមិនទាន់ស្ថានការនោះទេ! នាយត្រូវពិនិត្យមើលការឌីហ្សាញ់ម៉ាកឡានថ្មីៗជាច្រើន ហើយក៏ស្មុកស្មាញ់ ព្រោះមិនដឹងសម្រេចចិត្តយកមួយណា បើថេហ្យុងនៅ នាយអាចពិភាក្សាជាមួយគេ នាយមិនហ៊ានទាក់ទងទៅរាងតូចញឹកញាប់ទេ ព្រោះគិតថារាងតូចអាចនឹងរវល់។
« ជុងហ្គុក! លោកជេស៊ុកបង្ខំខ្លាំងណាស់! មុននេះគាត់ទាក់ទងមកកាន់ពួកយើង ឲ្យរៀបចំឡានថ្មីរបស់គាត់ឪ្យហើយក្នុងរយះ2ថ្ងៃទៀត »បុគ្គលិកស្រីម្នាក់ ដើរមកប្រាប់ជុងហ្គុកដោយភ័យបុកពោះ ព្រោះលោកជេស៊ុកជាមហាសេដ្ឋីលំដាប់ខ្ពស់ម្នាក់ក្នុងប្រទេសកូរ៉េ គាត់ជាម៉ូយប្រចាំរបស់ក្រុមហ៊ុនផលិតឡាននៃគ្រួសារគីម ដូច្នេះគាត់តែងតែត្រូវការឡានថ្មីៗ ជារៀងរាល់ឆ្នាំ ហើយចូលចិត្តបង្ខំបែបនេះ។
« នាងសុំពន្យារពេលគាត់ហើយមែនទេ?» ជុងហ្គុកទម្លាក់ប៊ិចដែរកំពុងកាន់រៀបសុីញ៉េលើឯកសារចុះ ហើយក៏ងើបមុខទៅសួរនាងវិញ។
« ចាស៎លោក! ខ្ញុំសុំពន្យារបានតែប៉ុណ្ណឹងប៉ុណ្ណោះ ព្រោះគាត់ត្រូវការឡាននោះជាប្រញាប់ សម្រាប់ជាកាដូថ្ងៃខួបកំណើតកូនស្រីរបស់គាត់! »បុគ្គលិកស្រី
« នាងនៅមើលទីនេះឪ្យល្អចុះ ទុកឪ្យខ្ញុំទៅនិយាយជាមួយគាត់ រយះ2ថ្ងៃវាលឿនណាស់សម្រាប់ពួកយើង!»ជុងហ្គុក ផ្តាំបុគ្គលិកស្រី ហើយក៏ដើរចេញទៅ ដើម្បីទៅជួបលោកជេស៊ុក ក្នុងបំណងនិយាយចរចារ+ក្រុមហ៊ុនមីន
នាយសង្ហាស៊ូហ្គា អង្គុយក្នុងអូសហ្វីសធ្វើការយ៉ាងស្ងប់ស្ងាត់ ស្របពេលរាងតូចជីមីន អង្គុយលើសាឡុងចុចទូរស័ព្ទ ពួកគេទាំងពីរឥលូវនេះហាក់ដូចជា នៅក្បែរគ្នបានច្រើនជាងមុនទៀតផង។
« ជីមីនអូនឃ្លានដែរទេ? »ស៊ូហ្គា ងាកមកសាឡុងហើយសួរទៅជីមីន
« អត់ទេ! លោកឃ្លានហេស? »ជីមីនឆ្លើយតប ហើយក៏សួរបកទៅនាយវិញ
« បើអូនមិនឃ្លាន បងក៏មិនឃ្លានដូចគ្នា! »ស៊ូហ្គា ដើរចូលមកអង្គុយក្បែររាងតូចហើយក៏តបទៅគេទាំងស្នាមញញឹមមានទឹកដម
« សម្តីនេះ ស្នាមញញឹមបែបនេះ! គួរឲ្យស្អប់ណាស់!»ជីមីន ពេបមាត់ជ្រេញនឹងរឹកពាររបស់ស៊ូហ្គា ឃើញម្តងៗអត់មិនបាន ចង់តែដាល់ឪ្យបែកមុខតើ ព្រោះតែសម្តីផ្អែម ញញឹមក៏ស្រស់នោះអី។
« គ្មានអ្នកណាគេ ទៅស្អប់ប្តីខ្លួនឯងទេ! »ស៊ូហ្គា និយាយទៅជីមីនដោយស្នាមញញឹមដដែល
« តែលោកមិនមែនជាប្តីខ្ញុំ ចឹងខ្ញុំនៅតែស្អប់លោកបាន! »ជីមីននិយាយស្របពេលភ្នែកក៏សម្លក់នាយធ្លែរ
« មិនមែនប្តីយ៉ាងមិច? ប្រជ្រុយលើខ្លួនអូនកន្លែងណាដែរបងមិនដឹង ហ្ហឹម?»ស៊ូហ្គា ខិតមុខទៅជីមីន ហើយអ្នកដោយទឹកមុខខិល
« លោក.? ហួយ! ចេញទៅ...»ជីមីនគាំងអស់ពាក្យវាចា ហើយក៏រុញនាយចេញពីខ្លួន មកនិយាយអីបែបនេះមិនដឹងគេអៀនទេហេ៎
« ហ្ហឹសៗ! អៀនធ្វើអី ប្តីខ្លួនឯងសោះ »ស៊ូហ្គាសើចលឹបភ្នែក រួមទាំងនិយាយទៅជីមីន ព្រោះនាយសម្លឹងឃើញមុខរាងតូចឡើងក្រហមហើយ
« លោកកុំបានចិត្តពេក! លោកយកខ្លួនរបស់ខ្ងុំបាន តែចិត្តខ្ញុំលោកយកមិនបានទេ! ហឹស!»ជីមីន ក្តាប់ដៃចូលគ្នា ហើយក៏ងើបឈរ និយាយខ្លាំងៗទៅនាយ ហើយក៏ដើរចេញទៅទាំងខឹង
« ជីមីន~ នេះ!? ហ្ហឺយ~ មិចក៏ប្រញាប់ខឹងយ៉ាងនេះ? »ស៊ូហ្គា ងើបឈរហៅរាងតូច តែរាងតូចមិនសូម្បីតែងាកក្រោយ នាយដកដង្ហើមធំ មិនយល់ទាល់តែសោះ ថាហេតុអ្វី ជីមីនៅតែងតែខឹងបែបនេះ តើគេពិតជាស្អប់នាយមែនឬ?+យប់🌃
ស្របពេលយប់ នៅទីក្រុងបារីស ជាទីក្រុងដែរល្បីល្បាញ់ អ្នកណាៗក៏ស្គាល់ ក្នុងទីក្រុងធំទូលាយ ពេលយប់បែបនេះក៏មានភ្លើងពណ៌ឆើតឆាយ បំន្លឺលើផ្លាក LEDធំៗតាមក្រុមហ៊ុននឹងអគ្គារខ្ពស់ៗជាច្រើន។ ហើយបើនិយាយពីរាងតូចថេហ្យុងវិញ ពេលនេះ ក៏កំពុងឈរអោបដៃលើរាលហាលនៃបន្ទប់ខុនដូរបស់ខ្លួន សម្លឹងមើលទេសភាពក្នុងក្រុងបារីសនាពេលរាត្រីយ៉ាងស្រងូតស្រងាត់ ព្រោះតែនឹកដល់លោកគីមជាប៉ា នឹងជុងហ្គុកជាស្នេហាបណ្តូរចិត្ត។
« គេប្រហែលជារវល់ខ្លាំងហើយ ទើបខលមិនលើកបែបនេះ! »ថេហ្យុង ឆោងយកទូរស័ព្ទនៅលើតុក្បែរនោះ ហើយក៏ចុចបើកមើលលេខទូរស័ព្ទរបស់ជុងហ្គុក មុននឹងនិយាយឡើង
« បើគេរវល់ជាមួយការងារនោះ វាល្អណាស់! តែបើគេរវល់ជាមួយស្រីផ្សេង នោះវាប្រាកដជាមានរឿងសាហាវមួយកើតឡើងមិនខាន ហ្ហឹស! »ថេហ្យុង ក្តាប់ទូរស័ព្ទក្នុងដៃ និយាយទាំងមុខមាំ គេខលទៅនាយច្រើនសារហើយ តែនាយមិនទទួលឡើយ ថែមទាំងមិនឃើញខលមកវិញទៀត ។រឺង! រឺង! រឺង!...សំឡេងរោទ៍ទូរស័ព្ទដៃរបស់ថេហ្យុងបន្លឺឡើង រាងតូចញញឹមខ្ចឹម ព្រោះឃើញលេខដែលខលមកនោះជាលេខរបស់ជុងហ្គុក នាយតូចក៏ប្រញាប់ចុចទទួលយ៉ាងលឿន
« ហាឡូ៎~»ថេហ្យុង
« ថេហ្យុង! មុននេះអូនខលមកបងមែនទេ? បងសុំទោសផង បងរវល់តែងូតទឹក មិនបានទទួលទូរស័ព្ទរបស់អូនទេ! »ជុងហ្គុក ប្រញាប់បកស្រាយយ៉ាងលឿន ព្រោះខ្លាចកូនខ្លារបស់នាយខឹង
« ដឹងហើយ! បងញាំបាយហើយឬនៅ? »ថេហ្យុងញញឹម តែក៏និយាយដោយសំឡេងមាំទៅនាយវិញ
« បងមិនទាន់ញាំទេ ព្រោះមកពីក្រុមហ៊ុនវិញក៏ចូលបន្ទប់ ហើយងូតទឹក! ចុះអូនវិញនុះ? តើអូននៅទីនោះមិនអីទេឬ? »ជុងហ្គុក ជូតសក់បណ្តើរក៏និយាយទូរស័ព្ទបណ្តើរ
« អូនញាំរួចហើយ អូននៅទីនេះមិនអីទេ បងកុំបារម្ភអី សល់ប៉ុន្មានថ្ងៃទៀតទេ អូនទៅវិញហើយ បងនឹកអូនទេ? »ថេហ្យុង
« នឹក! បងនឹកអូនខ្លាំងណាស់! តើការងារអូនរលូនទេ? »ជុងហ្គុក
« ការងារអូនច្បាស់ជារលូនហើយ ព្រោះមានបងដែរចាំនឹកអូនរាល់ថ្ងៃនោះអី ដូច្នេះអូនត្រូវតែធ្វើការឪ្យរលូនល្អ ឆាប់បានទៅវិញ កុំឪ្យបងនឹក ហើយអូនក៏នឹកបងដូចគ្នាជុងហ្គុក! »ថេហ្យុង
« ល្អណាស់! បងទៅញាំបាយសិនណា ចាំញាំហើយ បងខលទៅអូនម្តងទៀត! »ជុងហ្គុក
« okay បងញាំសិនចុះ ញាំឪ្យច្រើនណាប្តីសម្លាញ ជប៎ៗ! ទឺតៗ»ថេហ្យុងនិយាយចប់ហើយក៏ចុចបិទទូរស័ព្ទតែម្តង ព្រោះតែអៀនខ្មាស់ពេក ដោយសារគេហៅនាយសុតតែប្តីសម្លាញ់ ថែមទៀតថើបនាយតាមទូរស័ព្ទទៀត។
« ហិហិ និយាយខ្លួនឯង ក៏អៀនខ្លួនឯង ខ្ញុំឆ្កួតមែនទេនហើយ! »ថេហ្យុង សើចបន្តិចហើយក៏និយាយថាឪ្យខ្លួនឯង គិតទៅមនុស្សមានស្នេហាចឹងមែនន៎🤧_______To be considered
By : ថេយ៉ា💜🌺
31.01.25/ 10pm

YOU ARE READING
? ??????????-?????????? ?
Short Story?????????????????? Bl ???Teakook ? ?????? vote ?????????????? ????? ?? ?????????? ???????? ????????????? Follow ??acc fb ??????? ????? : ???? ??????
????? ???????????????????????......?
Start from the beginning