+ថ្ងៃថ្មី
ពេលព្រឹកប្រលឹមឈានចូលមកដល់ ក្នុងវិមានគីម អ្នកបម្រើម្នាក់ៗក៏រួសរាន់ ភ្ញាក់ពីដំណេកមកធ្វើការតាមធម្មតា ឯជុងហ្គុក ក្នុងនាមជាអង្គរក្សផ្ទាល់ខ្លួនរបស់ថេហ្យុងក៏ត្រូវងើបពីប្រលឹម មកពិនិត្យនឹងរៀបចំឡានទុករួចស្រេច ព្រោះបន្តិចទៀតនេះថេហ្យងនឹងត្រូវទៅក្រុមហ៊ុនដើម្បីធ្វើការហើយ។
ម៉ោងប្រហែល6ជិត7ថេហ្យុងក៏ចុះពីជាន់លើមកជាន់ខាងក្រោម ស្របជាមួយលោកគីមដែលប៉ា។
« អារុណសួស្តីលោកម្ចាស់ នឹងអ្នកប្រុស!» ជុងហ្គុកដែរទើបនឹងមកពីខាងកន្លែងចតឡាន ក៏និយាយស្វាគមន៍នាពេលប្រើព្រឹកប្រលឹមទៅ លោកគីម នឹងថេហ្យុងដោយស្នាមញញឹម
« អ្អឹម! / បាទអារុណសួស្តី...»លោកគីមងក់ក្បាលរួមទាំងក្រហឹមដើមក ស្របពេលថេហ្យុងក៏តបទៅជុងហ្គុកវិញដោយស្នាមញញឹមដូចគ្នា លោកគីមមើលមុខកូនប្រុសខ្លួនឯងហើយក៏ងាកទៅមើលជុងហ្គុកវិញ រួចក៏ដើរចេញទៅតុបាយមុនថេហ្យុងបាត់ ព្រោះគាត់មិនចង់រំខានក្មេងៗ ហើយក៏មិនដឹងថាគួរនិយាយអ្វីទៀតដែរ។
« តើលោកម្ចាស់គាត់កើតអ្វីទៅ?» ជុងហ្គុក សួរតិចៗទៅថេហ្យុង
« អូនមិនដឹងទេ! តោះ.ទៅញាំអាហារពេលព្រឹកទៅ ពួកយើងត្រូវប្រញាប់ទៅក្រុមហ៊ុនរៀបចំកម្មវិធីដេញថ្លៃទៀត! »ថេហ្យុង ក្រវីក្បាលហើយបបួលនាយទៅតុបាយតាមក្រោយលោកគីម ព្រោះថាពួកគេទាំង2ត្រូវប្រញាប់ទៅក្រុមហ៊ុន ដោយសារតែក្រុមហ៊ុនពួកគេ មានកម្មវិធីដេញថ្លៃឡាន នឹងចេញសម្ពោធម៉ាកឡានថ្មីដែលទើបនឹងបង្កើតឡើង ។ ក្រាយពីញាំអាហាររួចរាល់ ពួកគេក៏បានចាកចេញពីវិមានគីមទៅក្រុមហ៊ុនគីបក្រិបវិញម្តង។+នៅខុនដូមួយកន្លែងក្នុងក្រុងសេអ៊ូល ហាក់បីដូចជាធំស្កឹមស្កៃខ្លាំងណាស់ មិនតែប៉ុណ្ណោះយើងក៏បានឃើញអំពីម្ចាស់ខុនដូនេះដូចគ្នាដែរ។ នាយកម្លោះខ្ពស់ស្រឡះ ទម្រង់ជនជាតិចិនកាត់កូរ៉េ កែវភ្នែកមុតស្រួច ច្រមុះស្រួច ទឹកមុខមាំជានិច្ច។ នាយមានឈ្មោះថា យី ឈិនដាង អាយុ28ឆ្នាំ នាយជា CEOក្រុមហ៊ុនធំមួយ ជាក្រុមហ៊ុនផលិតឡានដូចជាថេហ្យុងចឹងដែល ថែមទាំងជាដៃគូរប្រកួតប្រជែងជាមួយនឹងក្រុមហ៊ុនរបស់ថេហ្យុងទៀតផង។ មិនតែប៉ុណ្ណោះនាយបានធ្វើការប្រកួតប្រជែងជាមួយក្រុមហ៊ុនគីម តាំងពីលោកគីមនៅជាអគ្គនាយកមកម្លេស រហូតមកដល់ពេលនេះក៏នៅតែប្រកួតប្រជែងដែរ។
« បន្តិចទៀតមានការដាក់ដេញថ្លៃ ឡានរបស់ក្រុមហ៊ុនគីមក្រុបហើយ ចៅហ្វាយ! »នាយសង្ហា ជាជំនិតផ្ទាល់ខ្លួនរបស់ឈិនដាង ក៏រាយការណ៍ប្រាប់ទៅនាយ ជំនិតម្នាក់នេះឈ្មោះ អានស៊ុង
« យើងដឹងហើយ! »ឈិនដាង ងក់ក្បាលនឹងនិយាយឡើងដោយទឹកមុខរៀបស្មើ
« បាទ! ចៅហ្វាយទៅចូលរួមដែរឬទេ? »អានស៊ុង សួរទៅឈិនដាង
« កម្មវិធីមិត្តរួមការងារមួយទាំងមូល យើងមិនទៅចូលរួមយ៉ាងមិចបាន! យើងចង់ឃើញថាអគ្គនាយកថ្មីរបស់គីមក្រុបនោះ នៅខាងក្រៅមានរូបរាងយ៉ាងមិច? ស្អាតដូចគេនិយាយឬអត់ន៎? »ឈិនដាង និយាយឡើងដោយស្នាមញញឹមចុងមាត់ នាយចង់ទៅចូលរួមកម្មវិធីដេញថ្លៃឡានរបស់ថេហ្យុង ព្រោះចង់ឃើញមុខមាត់ពិតរបស់ថេហ្យុង រាល់ដងឃលញតែក្នុងបណ្តាញសង្គម។
« បាទចៅហ្វាយ! ចាំខ្ងុំត្រៀមឆុតឪ្យចៅហ្វាយ! »អានស៊ុង និយាយរួចហើយក៏ឪនក្បាលចុះគោរពដល់ឈិនដាង នឹងដើរថយក្រោយហើយក៏ចាកចេញទៅបាត់ទៅ
« ពួកយើងជិតបានជួបគ្នាហើយ អគ្គនាយកគីម! »ឈិនដាង លើកទូរស័ព្ទមកមើលរូបថេហ្យុង ហើយនិយាយឡើងដោយស្នាមញញឹមលាក់គំនួច។ថេហ្យុងនឹងជុងហ្គុកក៏បានមកដល់ក្រុមហ៊ុន ហើយក៏ប្រញាប់ចាប់ផ្តើមធ្វើការរបស់ពួកគេរៀងខ្លួន។ ថេហ្យុងក៏ដើរតម្រង់ទៅអូសហ្វីសរបស់គេដោយមានការគោរពនឹងការស្វាគមន៍ពីបុគ្គលិកនៅទីនោះ។ ឯជុងហ្គុកវិញក៏ចូលកន្លែងធ្វើការរបស់នាយដោយឆ្លៀតញញឹមបន្តិចដាក់រាងតូច ឯរាងតូចក៏ឆ្លៀតញញឹមដាក់នាយតបវិញដូចគ្នា។ អ្នកទាំង2ញញឹមឪ្យគ្នាក្នុហេតុផលលើកទឹកចិត្តគ្នាទៅវិញទៅមក ដើម្បីឪ្យមានកម្លាំងធ្វើការ។ នាយសង្ហាក៏រៀបចំឯកសារខ្លះៗដែរចាំបាច់ទុកដាក់យ៉ាងរៀបរយ។ ចំណែកឯបុគ្គលិកផ្សេងៗទៀតក៏ធ្វើការរបស់ពួកគេតាមតួនាទី រៀងៗខ្លួន ក្នុងការប្រារព្ធកម្មវិធីដេញថ្លៃដ៏អស្ចារ្យ ស្ថិតក្នុងសាលដ៏ធំក្នុងក្រុមហ៊ុនគីមនេះតែម្តង ។
_______To be considered
By : ថេយ៉ា💜🌺
02.02.25/10pm

YOU ARE READING
? ??????????-?????????? ?
Short Story?????????????????? Bl ???Teakook ? ?????? vote ?????????????? ????? ?? ?????????? ???????? ????????????? Follow ??acc fb ??????? ????? : ???? ??????
????? ??????????????????...?
Start from the beginning