抖阴社区

????? ???????????...?

Start from the beginning
                                        

ក្រោយកម្មវិធីចប់ ថេហ្យុងនឹងជុងហ្គុកក៏ត្រឡប់មកដល់វិមានវិញ តែល្មមនឹងកម្មវិធីចប់ នោះវាយប់ជ្រៅណាស់ទៅហើយ។ កំឡុងពេលធ្វើដំណើរនោះ ថេហ្យុងក៏បានសុំឪ្យជុងហ្គុកឈប់ឡាន ព្រោះគេចង់ចូលទិញអីវ៉ាន់ខ្លះ។
« ខាន់ជួបគ្នាយូរហើយអ្នកប្រុស! » គ្រាន់តែថេហ្យុងដើរចូលមកដល់ក្នុងម៉ាតភ្លាម ក៏ស្រាប់តែមាននារីម្នាក់មកនិយាយជាមួយគេ
« នាង?...»ថេហ្យុង ងាកមើលនារីម្នាក់នោះ ដោយភ័ន្តភាំង មិននឹកស្មានថាបានជួបនាងនៅទីនេះ ហើយនារីម្នាក់នោះ គឺ ជីយ៉ុង អតីតប្រពន្ធរបស់ជុងហ្គុក។
« ចា៎...គឺខ្ងុំ! បើតាមខ្ញុំចាំ ថ្ងៃដែលខ្ងុំនឹងជុងលែងលះគ្នា អ្នកប្រុសក៏ទៅជាមួយគាត់ដែរ! »ជីយ៉ុង ញញឹមស្រាលៗហើយមើលលើមើលក្រោមទៅកាន់ថេហ្យុង
« ហេតុអ្វីនាងសួរខ្ញុំចឹង ឬនាងកំពុងតែគិតថា ខ្ញុំជាប្រពន្ធចុងជុងហ្គុក?»ថេហ្យុង ស្មានដឹងពីការគិតរបស់ជីយ៉ុង ហើយក៏សួរទៅនាង
« បើចឹងវាជាស្អីទៅវិញ? មានឈ្មោះជាអ្នកប្រុសតែក៏មកដណ្តើមប្តីគេបែបនេះ យើងចង់សួរថាមុខមាត់គ្រួសារឯង នឹងយកទៅទុកនៅឯណា?  »ជីយ៉ុង ឆេះដុំភ្លាមៗ ព្រោះថេហ្យុងនឹងត្រូវពីអ្វីដែរនាងគិត នឹកឃើញហើយក្តៅចិត្តណាស់។
« ខ្ញុំមិនបានដណ្ដើមប្តីអ្នកណាទេ! រូបរាងខ្ញុំស្អាតប៉ុណ្ណឹងដែរ ហេតុអ្វីត្រូវទៅដណ្តើមប្តីគេនោះ?»ថេហ្យុង ញញឹមហើយតបទៅជីយ៉ុងបែបជឿជាក់
« ឆឹស! សម្តីបានណាស់ណ៎ អាខ្ទើយថោកទាប ដណ្ដើមប្តីគេហើយ សម្តីឡូយទៀត! »ជីយ៉ុង សើចបែបហួសចិត្ត មុននឹងដៀលថេហ្យុងថាជាខ្ទើយ
« ខ្ញុំនិយាយរួចហើយថា ខ្ញុំមិនបានដណ្តើមប្តីអ្នកណាទេ! មានតែនាងទេដែលភ្លីភ្លើ មានប្តីល្អមិនចេះថែ បែរជាទៅក្បត់ប្តីស្រស់ៗ ហើយធ្វើពុតជាមិនស្គាល់ប្តី មុខប្រុសទៀត នាងពិតជាមិនចេះខ្មាស់អៀនមែនជីយ៉ុង! » ថេហ្យុង សម្លក់ជីយ៉ុង ស្របជាមួយនឹងកំហឹងគេក៏ថាឪ្យនាងមាំងៗវិញ ចង់មកចោទគេមិនបានទេ
« ឯង.ឯង.../ជីយ៉ុង!»ជីយ៉ុង ខឹងឆេវដូចបាយពុះ ប្រុងនឹងហក់ទៅវាយថេហ្យុង តែជុងហ្គុកក៏ចូលមកដល់ហើយហៅឈ្មោះរបស់នាង ។ ជុងហ្គុកស្ថិតក្រោមទឹកមុខមាំក្តាប់ដៃយ៉ាងណែនដើរចូលមករកអ្នកទាំង2 នាយស្ទុះទៅចាប់ដៃថេហ្យុងនៅចំពោះមុខជីយ៉ុង
« មិចក៏នាងនៅទីនេះ? ហេតុអ្វីនាងមើលទៅដូចចង់មកវាយអ្នកប្រុសរបស់ខ្ងុំ? »ជុងហ្គុក និយាយទៅជីយ៉ុងដោយការគោរព មិនចង់បញ្ចេញកំហឹងរបស់ខ្លួនទៅលើមនុស្សស្រី
« មកពីវានេះហើយ ទើបបងលែងលះជាមួយខ្ងុំពេលនោះ! ហ្ហឹ.ហ្ហឹ បងដឹងទេ ខ្ញុំនឹកបងណាស់ បងមិនគួរដាច់ចិត្តបែបនោះទេ ហ្ហឹក.ហ្ហឹក »ជីយ៉ុងសម្លក់ថេហ្យុងនឹងនិយាយដោយកំហឹង ទើបចូលទៅអោបនាយនៅចំពឡមុខរាងតូចហើយយំទួញសោក
« ជៀសចេញទៅ! ជុងហ្គុកជារបស់យើងពេលនេះ នាងឯងគ្មានសិទ្ធិមកប៉ះពាល់គាត់ទេ! »ថេហ្យុង មិនទ្រាំឈរមើលជីយ៉ុងអោបជុងហ្គុកបានស្រួលឡើយ គេក៏រុញនាងចេញ ល្មមនឹងឪ្យនាងផ្ងាទៅក្រោយហើយអុកគូទញាច់
« ថេហ្យុងបានហើយពួកយើងទៅ កុំឪ្យមានរឿងធំជាងនេះ »ជុងហ្គុក ឃើញថាមិនស្រួលហើយណាមួយនៅក្នុងម៉ាតនេះរៀងធំដែរ ក៏មិនមែនមានតែពួកគេ3នាក់ទៀត ចឹងហើយទើបចង់នាំរាងតូចចេញទៅវិញ។
« ហ្ហឹស! ជីយ៉ុងកុំឪ្យខ្ងុំជួបនាងលើកក្រោយទៀតឪ្យសោះ! »ថេហ្យុងនិយាយទៅកាន់ជីយ៉ុងរួចហើយ គេក៏ដើរចេញទៅបាត់
« ពួកយើងលែងលះគ្នាហើយ គ្រប់យ៉ាងដែលនាងត្រូវការខ្ងុំក៏ឪ្យនាងអស់ដូចគ្នា នាងក៏កុំមករករឿងអ្នកប្រុសរបស់ខ្ងុំ គាត់មិនដឹងអីទេ! បើមានរឿងក្រោយ ខ្ញុំនឹងប្រើសិទ្ធិជាអង្គរក្សផ្ទាល់ខ្លួនគាត់ ចាត់ការនាងហើយ!»ជុងហ្គុក និយាយបញ្ជាក់នឹងនិយាយគំរាមជីយ៉ុងរួចហើយ នាយក៏ដើរចេញទៅ

ចូលមកដល់ក្នុងឡាន ថេហ្យុងក៏ងាកមុខចេញមិនច្ចីមើលមុខជុងហ្គុក ព្រោះខឹងនឹងជីយ៉ុងមុននេះមិនទាន់បាត់។
« អូនមិនអីទេហេស? »ជុងហ្គុក សួរទៅថេហ្យុងទាំងបារម្ភ
« មិនអីទេ! »ថេហ្យុងឆ្លើយកំបុតៗទៅនាយវិញ ដោយមិនខ្ចីសូម្បីមើលមុខ
« ហឹស! អូនមិនមែនខឹងគោ វៃរទេះឯណាហី?»ជុងហ្គុក សើចបន្តិចទើបងាកទៅសួររាងតូចជាក្រោយ ខឹងជីយ៉ុង ហើយចង់ខឹងតឹងនាយទៀតហេស
« ចេញឡានទៅ ខ្ញុំហត់ណាស់!»ថេហ្យុង និយាយហើយក៏បិទភ្នែក ពិតខ្នងនឹងកៅអីឡានគេងតែម្តង
«...»ជុងហ្គុកឈប់មាត់ក ហើយក៏ឪនទៅថើបមាត់ថេហ្យុង ជាការលួងលោមឪ្យសាបកំហឹង ថេហ្យុងបើកភ្នែកមកវិញយ៉ាងលឿនគាំងនឹងទង្វើរបស់នាយ
« ល្មមឈប់ខឹងហើយឬនៅ ឬក៏ចង់បានថែមទៀត? »ជុងហ្គុក ដលមាត់ចេញមកវិញ ហើយសួរទៅថេហ្យុងនិយាយបន្ត
« ឆាប់បើកឡានទៅ! »ថេហ្យុង និយាយតឿនទៅនាយក្រាស់ ដោយធ្វើរឹកពារមិនសូវសម មុខវិញក៏ឡើងក្រហមព្រឿងៗមកដែរ មួយខ្សឺតមួយនេះ អៀនមិនស្ទើរទេ ព្រោះខាន់ថើបគ្នាយូរដែរនោះ

_______To be considered
By : ថេយ៉ា💜🌺
06.02.25 /3pm

? ??????????-?????????? ? Where stories live. Discover now