抖阴社区

                                    

ព្រឹកបន្ទាប់ ថេហ្យុងនឹងជុងហ្គុកក៏បានរៀបចំខ្លួនដើម្បីទៅដើរលេង។ មុននឹងទៅអ្នកទាំង2 ក៏ត្រូវលោកគីម ឃាត់ឪ្យនៅញាំអាហារពេលព្រឹកជាមុនសិន។
« កូនទៅប៉ុន្មានថ្ងៃ? »លោកគីមសួរទៅថេហ្យុង
« 3ថ្ងៃកូននឹងត្រឡប់មកវិញហើយ! លោកប៉ាមើលថែសុខភាពផង! »ថេហ្យុងតបទៅលោកគីម ហើយក៏ឆ្លៀតផ្តាំរំលឹកគាត់បន្ថែម
« អើៗ! ប៉ាដឹងហើយ ដើរលេងឲ្យសប្បាយចុះកូន ជុងហ្គុកមើលថែអ្នកប្រុសឯងឪ្យល្អណា! »លោកគីម តបទៅថេហ្យុង ហើយក៏ងាកមកផ្តាំជុងហ្គុក ដូចដែលដឹងស្រាប់លោកគីមបានដឹងពីទំនាក់ទំនងជុងហ្គុកនឹងថេហ្យុងហើយ តែគាត់នៅធ្វើពុត ហើយរង់ចាំថ្ងៃដែលអ្នកទាំង2សារភាពប្រាប់គាត់ដោយខ្លួនឯង គាត់ក៏ដឹងដែរថា ទោះជាគាត់មិនផ្តាំនាយ ក៏នាយគង់តែមើលថឺរាងតូចដដែលទេ ព្រោះរាងតូចជាមនុស្សដែលនាយស្រឡាញ់។
« បាទ លោកម្ចាស់ទុកចិត្តចុះ ខ្ញុំនឹងមើលថែអ្នកប្រុសឪ្យបានល្អជាទីបំផុត!»ជុងហ្គុកនិយាយតបទៅលោកគីមយ៉ាងមុឺងម៉ាត់ ហើយក៏ងាកមកញញឹមដាក់ថេហ្យុង រួចអ្នកទាំង3ក៏ធ្វើការបរិភោគអាហារពេលព្រឹកយ៉ាងឆ្ងាញ់ពិសារ ក្រោយចប់ម៉ោងញាំអារហារពេលព្រឹកហើយ ថេហ្យុងក៏លាលោកគីមជាប៉ា នឹងចាកចេញទៅជាមួយជុងហ្គុក ដោយទឹកមុខសប្បាយរីករាយ។

ចេញពីវិមានតែបន្តិចប៉ុណ្ណោះ ថេហ្យុងក៏ចាប់អារម្មណ៍មើលទៅកញ្ចក់ឡានដែលឆ្លុះទៅខាងក្រោយ ហើយក៏ឃើញមានឡានពីរបីគ្រឿងដេញតាមពីក្រោយឡានគេកិតៗ តែគេមិនបានមាត់អ្វីទេ គឺធ្វើដូចជាមិនឃើញ ជុងហ្គុកវិញក៏ចេះតែបើកឡានទៅមុខជារឿយៗ ហើយនាយក៏បានដឹងផងដែរ ថាមានអ្នកតាមពីក្រោយតែនាយក៏ធ្វើជាមិនដឹងហើយធ្វើដូចធម្មតា ព្រោះខ្លាចថេហ្យុងភ័យ ។ ប៉ុន្តែនាយកំពុងគិតខុសហើយ ថេហ្យុងមិនបានភ័យនោះទេ តែបែរជាញញឹមចុងមាត់ទៅវិញ។
« ជុង~បងបើកឡានឪ្យលឿនជាងនឹងបានទេ នឹងបានឆាប់ទៅដល់កន្លែង អូនចុកចង្កេះណាស់អង្គុយយូរមិនបានទេ! »ថេហ្យុង ក៏ធ្វើជានិយាយទៅរាងក្រាស់ ឪ្យនាយបើកឡានឪ្យលឿនជាងមុន ដោយយកលេសថាចុកចង្កេះ
« Ok អូនទ្រាំបន្តិចទៅ មិនយូរទេពួកយើងនឹងទៅដល់ហើយ! »ជុងហ្គុក ក៏យល់ព្រមតាមរាងតូច ហើយក៏ជាន់ហ្គែរបន្ថែមល្បឿនឡានកាន់តែលឿន។

? ??????????-?????????? ? Where stories live. Discover now