ចំណែកឯឡានដែលដេញតាមពីក្រោយជុងហ្គុកនឹងថេហ្យុងវិញក៏ចេះតែបើកតាម ឃើញឡានជុងហ្គុកបើកលឿន ពួកគេក៏បើកលឿនតាមដែរ ដើម្បីឪ្យតាមឪ្យទាន់។
« ពួកវាដឹងខ្លួនមុនហើយទេដឹង បានជាប់បើកលឿនបែបនេះ? »បុរសម្នាក់នៅក្នុងឡានទី1និយាយោឡើង
« ខ្វល់ម្ល៉េះដឹងក៏ដឹងទៅ បើវាលឿន យើងក៏លឿនដែរទៅ!»បុរសម្នាក់ទៀតដែលអង្គុយចាំមើលពីក្រោយ ក៏និយាយឡើង ឡានទាំងអស់មានបី ក្នុងមួយឡានមានមនុស្ស4នាក់។
« បើចឹងឆាប់តាមឪ្យលឿនៗទៅ ពួកឯងនៅឡានទី2 នឹងទី3 ឆាប់បើកឪ្យលឿនបន្តិចមក! »នាយម្នាក់ដែរនិយាយមុនគេនេះក៏បញ្ជារទៅបុរសដែរកំពុងតែបើកឡាន ហើយក៏វៃអៃកូនិយាយទៅ អ្នកដែរក្នុងឡានទៅ2 និងទី3ដែលកំពុងបើកមកតាមក្រោយ។
« ទទួលបានហើយៗ / ទទួលបាន!» អ្នកកាន់អៃកូម ក្នុងឡានទី2 នឹងទី3 ក៏តបមកនាយម្នាក់ដែរនៅក្នុងឡានទី1វិញ ហើយឡានទាំងបី ក៏បើកវឺតៗទៅរកឡានជុងហ្គុកនឹងថេហ្យុងដែលនៅខាងមុខ។ តែមិនទាន់បានអីផង ឡានទី1ដែលបើកតាមឡានរាងតូចនឹងរាងក្រាស់ក៏ ស្រាប់តែ ប៊ុំម* ផ្ទុះឡើងឆេះចេញផ្កាភ្លើង ហើយឆេះភ្លាមៗ ចំណែកឯឡានទី2 នឹងឡានទី3 ឃើញបែបនេះ ក៏ប្រញាប់ជាន់ហ្វ្រាំងទប់ល្បឿន ។ ឡានទី2ក៏ក្រឡាប់ដោយសារលឿនលឿនហើយហ្រ្វាំងសុីពេកនាំឪ្យទប់ជំហរមិនបានក៏ហោះក្រឡាប់តែម្តង ឯឡានទី3 ក៏អាចឈប់ទាន់ ហើយប្រញាប់ចុះមកមើលគ្នីគ្នាផ្សេងរបស់ពួកគេ ឡានទី1 សំណាងដែលឆេះតែឡាន ហើយមានរបួសតិចតួចមិនដល់ថ្នាក់ស្លាប់ទេ ចំណែកជុងហ្គុកវិញក៏បើកបរទៅមុខធម្មតា គ្មានបញ្ហាអ្វីទាំងអស់ ឯថេហ្យុងក៏ញញឹមសមចិត្ត ព្រោះរឿងមុននឹងជាស្នាដៃរបស់គេនឹងឯង ដូចដែលដឹងរាងតូចសាហាវខ្លាំងណាស់។
« មិចក៏ឡានស្រាប់តែផ្ទុះចឹង? »ជុងហ្គុលនិយាយឡើងទាំងរន្ធត់ចិត្ត
« មែនហើយ មុននេះអូនភ័យណាស់ ខ្លាចតែឡាននោះបើកមកបើកពួកយើងទេ! »ថេហ្យុងក៏ផ្លាស់ប្តូរទឹកមុខពីញញឹមមុននេះ មកជាភ័យតក់ស្លត់
« កុំភ័យអី! ពួកយើងមកឆ្ងាយបន្តិចហើយ ប្រហែលជាឡាននោះមានបញ្ហាអ្វីហើយ! »ជុងហ្គុក ឆ្លៀតអង្អែលក្បាលរាងតូច ហើយនិយាយលួងគេបន្តិច
« (ហ្ហឹស! ឡាននឹងវាគ្មានបញ្ហាស្អីទេស! បំផ្ទុះឡានពួកឯងប៉ុណ្ណឹងទុកថានៅស្ទើរណាស់)»ថេហ្យុងញញឹមតបទៅជុងហ្គុក តែគេក៏គិតក្នុងចិត្ត មុននេះរាងតូចបានលួចទម្លាក់គ្រាប់បែកតូចមួយដែរមានកំណត់នាទី ដែលគេតែងតែដាក់ជាប់កាតាបពេលធ្វើដំណើរដើម្បីការពារខ្លួន ហើយគេបានកំណត់តែ15វិនាទីប៉ុណ្ណោះ ហើយពេលចប់15វិនាទីល្មមនឹងគ្រាប់បែកនោះផ្ទុះ ឡានទី1នោះក៏បើកមកដល់ល្មម ទើបនាំឪ្យផ្ទុះទាំងឡានបែបនេះតែម្តង។ ក្រោយមកថេហ្យុង ក៏ចុចផ្ញើសារឪ្យខលរិច មកសេអ៊ូលជាបន្ទាន់ដើម្បីស៉ើបថាពួកដែលតាមគេនឹងជុងហ្គុកមុននេះជាអ្នកណា មកពីណា អាចទេ? ជាពួកកាលពីមុន ដែលធ្លាប់តាមគេនឹងខលរិចកាលពីពេលដែលគេមកដល់សេអ៊ូលដំបូងៗ ហើយត្រូវគេនឹងខលរិច បាញ់ឪ្យធ្លាយកង់ឡាននោះ?
« អូនធ្វើអីនឹង? »ជុងហ្គុកក្រលេកឃើញថេហ្យុងចុចទូរស័ព្ទញាប់ដៃ ថែមទាំងមានទឹកមុខមាំទៀត ទើបនាយសួរទៅគេ
« គឺ...គឺលោកប៉ា គាត់សារមក! »ថេហ្យុងតបទៅជុងហ្គុកវិញដោយស្នាមញញឹម តែក៏លួចភ័យក្នុងចិត្ត ខ្លាចនាយក្រាស់ចាប់បាន
« អរ៎! ពួកយើងទៅជិតដល់...»ជុងហ្គុកងក់ក្បាល ហើយក៏ប្រាប់ទៅថេហ្យុង នៅសល់បន្តិចទៀតពួកគេទៅដល់កន្លែងដើរលេងហើយ ។ប្រហែលជា10នាទីក្រោយមក ឡានជុងហ្គុកក៏បើកបត់ ចូលមកក្នុងចំណត់តូចល្មមនៃផ្ទះក្បែរឆ្នេរសមុទ្រមួយ។ ទេសភាពនៅទីនេះស្រស់ស្អាតណាស់ មានទាំងខ្យល់បរិសុទ្ធ ហើយថែមទាំងឮសូរសំឡេងទឹករលកយ៉ាងច្បាស់ទៀតផង រាងតូចសម្លឹងឃើញសមុទ្រហើយក៏ញញឹមយ៉ាងស្រស់ស្រាយ។
« ពួកយើងមកដល់ហើយ យេ!...»ថេហ្យុង និយាយទាំងសប្បាយហើយក៏ស្ទុះចេញពីលើឡាន រួចក៏លោតកញ្ឆក់កញ្ឆែងដូចកូនក្មេង។
« ហឹស ហឹស ហឹស !...»ជុងហ្គុកដែលចូលពីលើឡានមកឃើញរឹកពាររាងតូចហើយ ក៏សើចទាំងអស់សំណើច ។ ទើបជញ្ជូនអីវ៉ាន់នឹងរបស់របរដែលយកមកតាមខ្លួនចូលក្នុងផ្ទះ ហើយរាងតូចក៏ជួយយកច្លះដែល។
« ហ្វូ~ធ្ងន់ណាស់! »ថេហ្យុងដែលយួរអីវ៉ាន់មកតាមក្រោយជុងហ្គុក ក៏ដាក់អីវ៉ាន់ចុះភឹង ហើយក៏ច្រត់ចង្កេះ បន្ធូរខ្យល់ដង្ហើម ហើយក៏ទម្លាក់ខ្លួនអង្គុយលើសាឡុងតូចល្មមក្នុងផ្ទះនោះ
« យ៉ាងមិចហើយ? មោះ! ញាំទឹកសិនមក! »ជុងហ្គុក សួរទៅរាងតូច ហើយក៏ហុចទឹកមួយកែវមកឪ្យគេ
« អ្អឹម! អរគុណហើយ»ថេហ្យុងស្រវាទឹកពីដៃជុងហ្គុកមកផឹកក្អឹកៗ ហើយក៏ទុកកែវលើតុក្បែរដៃ ទាំងដង្ហក់
« អូនងូតទឹកសិនទេ? »ជុងហ្គុក ដាក់ខ្លួនអង្គុយជិតរាងតូច ហើយក៏សួរ
« អត់ទេ អូនចង់ទៅផ្សារក្បែរនេះ រកទិញម្ហូបមកធ្វើញាំពេលថ្ងៃត្រង់នេះ បងទៅអត់? »ថេហ្យុងសួរទៅជុងហ្គុក
« នៅក្បែរនៅមានផ្សារដែលហេស?» ជុងហ្គុកសួរទាំងភ្ញាក់ផ្អើលទៅជុងហ្គុក
« មានតើស! កាលមុនលោកប៉ាជាម្ចាស់ផ្សារនោះ តែចុងក្រោយលោកប៉ា ក៏បានប្រគល់ផ្សារនោះឪ្យទៅ អ្នកមើលការខុសត្រូវនៅទីនេះ» ថេហ្យុងនិយាយទៅជុងហ្គុក ។ នៅក្បែរឆ្នេរនេះមានផ្សារមួយ ដែលភាគច្រើនលក់របស់របរអនុស្សាវរីយ៍ នឹងគ្រឿងទេស មានបន្លែ ក៏ដូចជាគ្រឿងសមុទ្រ ហើយកាលមុនលោកគីមជាម្ចាស់ផ្សារ តែឥឡូវនេះគាត់ក៏ប្រគល់ផ្សារនេះទៅឪ្យអ៊ុំប្រុសម្នាក់ ដែរគាត់ជាចាស់ទុំទីនេះ ថែមទាំងជាមនុស្សចិត្តល្អម្នាក់ទៀតផង។
« ចឹងបងទៅដែរ! តោះ...ទៅឥលូវទៅ»ជុងហ្គុកគ្រាន់តែឮរាងតូចនិយាយហើយ ក៏ចង់ទៅភ្លាមៗតែម្តង
« តោះ...»និយាយរួចហើយ អ្នកទាងពីរក៏ប្រញាប់ចេញទៅតែម្តង តែពួកគេមិនបានជិះឡាននោះទេ គឺដើរទៅតែម្តង។_______To be considered
By : ថេយ៉ា💜🌺
09.02.25/ 1pm

YOU ARE READING
? ??????????-?????????? ?
Short Story?????????????????? Bl ???Teakook ? ?????? vote ?????????????? ????? ?? ?????????? ???????? ????????????? Follow ??acc fb ??????? ????? : ???? ??????
????? ????????
Start from the beginning