抖阴社区

?????????????????!?

Start from the beginning
                                    

នៅឯប្រលានយន្តហោះ សេអ៊ូលឯនេះវិញ ពួកយើងក៏ស្រាប់តែឃើញវត្តមានរបស់ស្ទេវិន។ គឺនាយស្ទេវិនម្នាក់នេះ បានមកពីប៉ារីសដល់សេអ៊ូលដើម្បីតាមរកថេហ្យុង មិនតែប៉ុណ្ណោះ នាយមកនេះក៏មកតាម ខលរិចទៀត ព្រោះតែថេហ្យុងបានហៅខលរិចឪ្យមកសេអ៊ូលវិញ។ ហើយនាយស្ទេវិនក៏សុំអង្វរ លន់តួសុំខលរិចមកតាម ថាចង់ដើរលេងកូរ៉េ ហើយក៏អាងខលរិចធ្លាប់ចេញចូលទីនេះស្រាប់ ទើបសុំមកតាមដែរ នាយខលរិចក៏មិនដាច់ចិត្ត ព្រោះស្ទេវិនអង្វរហើយខំយកចិត្តពេក។ ខលរិចក៏ជាមនុស្សចិត្តល្អម្នាក់ដែរ នាយកាចសាហាវលុះត្រាតែមានអ្នកប៉ះពាល់ម្ចាស់តូចថេហ្យុងរបស់នាយប៉ុណ្ណោះ។
« យើងប្រាប់ឯងឪ្យហើយ អាចង្រៃ បើឯងហ៊ានតែទៅរញ៉េរញ៉ៃជាមួយម្ចាស់តូចយើង ឯងកុំមកបន្ទោសយើង ថាគ្មានមេត្តាឪ្យសោះ! »ខលរិច និយាយដោយទឹកមុខមាំគំរាមទៅស្ទេវិន
« ទៅយើងដឹងហើយ! ហើយឯងប្រុងទៅណាទៀត យើងសុំទៅដែរ យើងមិនស្គាល់ទីនេះទេ! »ស្ទេវិន
« បើមិនស្គាល់ ប្រឹងមករកងាប់ស្អី? យើងថាមិនឪ្យឯងមកទេ តែឯងនៀកវាតោងទាមយើងដូចឈ្លើងចឹង! »ខលរិច ស្តីឪ្យស្ទេវិន
« ក៏ព្រោះតែយើងមិនស្គាល់នឹងហើយ ទើបចង់មកឪ្យស្គាល់ ហើយឯងអីក៏ចិត្តអាក្រក់ម្លេស មកតែម្នាក់ឯងសោះនឹង បានយើងមកក៏គ្រាន់ជាគ្នានោះអី? »ស្ទេវិន តបទៅខលរិចវិញ
« រាល់ដងយើងមកតែឯង ក៏សម្បូរសប្បាយស្រាប់ហើយ! តែលើកនេះយើងធុញទ្រាន់ណាស់ ព្រោះមានឈ្លើងដូចជាឯងនៀកមកតាម!  »ខលរិច
« អាចង្រៃ! ឯង...»ស្ទេវិន ទប់កំហឹងសឹងមិនជាប់ ស្ទើរតែលើកដៃវៃត្រីវមុចខករិចទៅហើយ
«យឺស!អាឆ្កួត បានយើងឪ្យមកតាមហើយមិនអរគុណយើងទេ តែបែរជាមកវៃយើងទៀត! ទៅ! ទៅណាក៏ទៅៗ យើងមិនខ្វល់ទេ អានរក! »ខលរិច សែនក្តៅក្រហាយក្នុងចិត្ត នាយស្រែកថាឪ្យស្ទេវិនទងឆឆួលក្នងអារម្មណ៍ ហើយក៏អូសវ៉ាលីដើរចេញទៅបាត់ ។ ឯស្ទេវិន ហេតុតែកំហឹងមានក្នុងខ្លួនដែរ នាយក៏អូសវ៉ាលីដើរផ្ទុយពីខលរិច ដោយនាយមិនបានតាមខលរិចឡើយ។

ក្រលេកមកមើល គ្រួសារយីឯនេះវិញ គឺថា ឈិនដាង កំពុងមួម៉ៅក្តៅក្រហាយ សភាពក្នុងបន្ទប់រាយប៉ាយ ព្រោះនាយបោករបស់របរខ្លួនឯងមុននេះ។ ហើយកាលដែរនាយខឹងដូចច្នេះ ព្រោះតែកូនចៅនាយធ្វើការបរាជ័យ ។
« ហ្ហឹស. គីម ថេហ្យុង សូរ៉ាដេស្ត៍! សំណាងល្អដែរឯងរួចខ្លួនលើកនេះ តែសំណាងល្អមិនមែនជាតែកើតមានរហូតទេ យើងនឹងធ្វើគ្រប់យ៉ាង ឪ្យតែឯងបាត់មុខពីវិស័យជំនួញមួយនេះ! »ឈិនដាង ក្តាប់ដៃច្រត់លើតុ និយាយដោយកំហឹង កែវភ្នែកឡើងក្រហមច្រាលបញ្ជាក់ពីការខឹងគុំគួនដែរនាយមានចំពោះថេហ្យុង។
« ចៅហ្វាយ តើពួកយើងគួរធ្វើអ្វីបន្តទៀតទាន៎!  »អានស៊ុង សួរទៅចៅហ្វាយប្រុសរបស់ខ្លួន
« អាណាអត់បានការ បញ្ចូនវាឪ្យទៅជួបយមរាជឪ្យអស់ទៅ! »ឈិនដាងនិយាយទៅអានស៊ុង ក្នុងបំណងឪ្យនាយសម្លាប់កូនចៅណាដែរធ្វើការមិនបានល្អ ហើយបរាជ័យ
« តែបើសម្លាប់ពួកវាទាំងអស់ ពួកយើងនឹងខាតមនុស្សជាមិនខាន! មិនចឹងពួកយើងគ្រាន់តែប្រដៅឪ្យវាស្គាល់មេរៀនសិនក៏ល្អដែរចៅហ្វាយ! »អានស៊ុង
« ចង់ធ្វើស្អីក៏ធ្វើទៅ! »ឈិនដាង
« បាទ បើចឹងខ្ញុំលាសិនហើយលោកម្ចាស់! »អានស៊ុង ឪនគោរពឈិនដាង ហើយក៏ចាកចេញទៅ ផ្តល់មេរៀនឪ្យអ្នកណាដែរធ្វើការបរាជ័យ
« គីម ថេហ្យុង! យើងនឹងធ្វើឪ្យឯងដឹង ថាឈិនដាងយើងនេះ វាអស្ចារ្យប៉ុណ្ណានោះ ហាសហា!»ឈិនដាង និយាយហើយក៏សើចឡើង ដោយសេចក្តីអំណួត។ កូនចៅដែរធ្វើការបរាជ័យ ហើយត្រូវនាយអានស៊ុងដាក់ទោសនោះ ជាក្រុមបុរសដែរបើកឡានដេញតាមថេហ្យុងនឹងជុងហ្គុក ហើយពួកគេនេះហើយក៏ធ្លាប់តាមថេហ្យុងកាលពីរាងតូច ទើបតែមកពីបារីសដូចគ្នា គ្រប់យ៉ាងឈិនដាងជាអ្នកបញ្ជារ ព្រោះពេលនោះ នាយឮថា ថេហ្យុងមកពីបារីស ហើយលើកកាន់ដំណែងជាអគ្គនាយកគីម ជាងសត្រូវវ័យក្មេងរបស់នាយ ទើបនាយចង់សម្លាប់ចោលឪ្យហើយ តែចៃដន្យក៏បរាជ័យ ហើយត្រូវថេហ្យុងបំបាក់មុខថ្ងៃកម្មវិធីដេញថ្លៃទៀត ទើបនាយកាន់តែចង់សម្លាប់ថេហ្យុង ហើយបញ្ជារកូនចៅឪ្យដេញតាមថេហ្យុង ពេលដែរគេនឹងជុងហ្គុកទៅដើរលេងនៅសមុទ្រនោះឯង។

? ??????????-?????????? ? Where stories live. Discover now