ឯខលរិចវិញ មកដល់សេអ៊ូលមិនទាន់បានមួយម៉ោងស្រួលបួលផង ក៏ស៉ើបរឿងនេះដឹងផងដែរ នាយមានជំនាញណាស់អាខាងស៉ើបរកនឹងហាក។ នាយបានរកឃើញស្លាកលេខឡានដែរដេញតាមម្ចាស់តូចថេហ្យុងរបស់នាយ កាលពីយប់ដែរគេឡើងកាន់តំណែងជាអគ្គនាយកគីមដំបូង នឹង ស្លាកលេខឡានដែរទើបនឹងតាមថេហ្យុងថ្ងៃនេះ បានមកពីកាំមេរ៉ាសវត្តិភាពតាមដងផ្លូវ ហើយយកមកពិនិត្យនឹងរកឃើញថា វាដូចគ្នាបេះបិទ។ ទើបស៉ើបបន្ថែម ហើយដឹងថាឡាននោះជាឡានដែរទិញលក់ខុសច្បាប់ ស្ថិតក្រោមឈ្មោះរបស់ ត្រកូលយី គឺ យី ឈិនដាងតែម្តង។
« ត្រកូលយីនេះ មិនស្គាល់មេឃ មិនស្គាល់ដីមែន! ចាំមើលតែម្ចាស់តូចយើងដឹងណា ឯងធ្លាក់ខ្លួនរើសអេតចាយមិនខានទេ អេ៎! ស្រួលមិនស្រួល គ្មានតឹងជីវិតនឹងរើសអេតចាយផងទេដឹង? »ខលរិច និយាយតែម្នាក់ឯងទាំងញញឹម ហើយក៏លើកទូរស័ព្ទចុចផ្ញើឯកសាររូបភាពដែរគេបានរកឃើញ នឹងរចុចចូលទៅប្រើប្រាប់រាងតូចបន្ថែមទៀត។
« ម្ចាស់តូចចង់ឪ្យខ្ញុំចាត់ការយ៉ាងណាដែរបាទ? »ខលរិចសួរតាមរយះខ្សែទូរស័ព្ទទៅរាងតូច
« លេងវា បន្តិចម្តងៗឪ្យស្គាល់ជាតិវេទនាសិនទៅ ចាំចុងក្រោយ ចាំបញ្ចូនវាចូលគុកតែម្តង! »ថេហ្យុង និយាយទៅខលតិចតាមខ្សែទូរស័ព្ទដោយទឹកមុខមាំវិញ
« ម្ចាស់តូចមិនសម្លាប់វាទេឬ? »ខលរិច សួរដោយចម្ងល់ទៅថេហ្យុង
« យើងសម្លាប់មនុស្សតែនៅបារីសទេ នៅសេអ៊ូលប៉ូលិសមានច្បាប់របស់ពួកគេត្រឹមត្រូវ ចង់សម្លាប់មនុស្សតាមចិត្តផ្តេសផ្តាសមិនបានទេ! »ថេហ្យុង
« បាទ ខ្ងុំយល់ហើយ!ម្ចាស់តូចរង់ចាំផឹកកូកា ញាំពោតផ្ទុះ មើលរឿងភាគល្អៗមើលទៅទាន៎ អារិចនឹងចាក់រឿងដែរម្ចាស់តូចចូលចិត្តឪ្យមើលបន្តិចទៀតនេះ! »ខលរិច និយាយដោយសេចក្តីពេញចិត្តទៅកាន់ថេហ្យុង
«ok ចឹងចាប់ផ្តើមបណ្តើរៗទៅ 3ថ្ងៃទៀតយើងនឹងទៅជួបឯង! ហើយនឹងរង់ចាំមើលល្ខោនដ៏បុិនប្រសព្វមួយនោះ! »ថេហ្យុង
« បាទ ម្ចាស់តូច! ជូនពរម្ចាស់តូច ដើរលេងឪ្យសប្បាយចុះ កុំបារម្ភខាងនេះអីបាទ!»ខលរិច
« អ្អឹម! បានហើយ ជុងហ្គុកដើរមករកយើងហើយ !»ថេហ្យុងនិយាយទៅកាន់ខលរិច ព្រោះសម្លឹងឃើញជុងហ្គុកដើរមករកខ្លួន ដែរអង្គុយលេងមាត់ឆ្នេរបែបនេះ។
« មុននេះអូននិយាយទូរស័ព្ទជាមួយអ្នកណាគេ?» ជុងហ្គុកដាក់ខ្លួនអង្គុយជិតរាងតូចហើយក័សួរ
« គឺមិត្តរបស់អូន គេខលមកលេងអូន! នឹងណា »ថេហ្យុងក៏តបទាំងញញឹមទីជុងហ្គុក។ នាយក្រាស់ដូចជាគ្មានការសង្ស័យអ្វីឡើយ
« អរ៎ លោកអ៊ុំឪ្យបងមកហៅអូន ឪ្យទៅញាំបាយជុំគ្នា! »ជុងហ្គុក!
« ok ok តោះទៅ! »ថេហ្យុងក្រោកឈរឡើង ហើយក៏បោះគូទខោឪ្យជ្រះដី មុននឹងហុចដៃឪ្យរាងក្រាស់
« អួយ....!» ជុងហ្គុកក៏ចាប់តោងដៃរាងតូច ដើម្បីងើបឈរ តែនាយងើបខ្លួនមិនរួចឡើយ ក៏បែរជាទាញរាងតូចឪ្យដួលមកលើខ្លួននាយវិញ ដែរនាំឪ្យផ្ទៃមុខទាំងពីនៅកៀកគ្នា ភ្នែកក៏ទន់នឹងភ្នែក ច្រមុះក៏ទល់នឹងច្រមុះ ជុងហ្គុកសម្លឹងមើលបបូរមាត់ថេហ្យុងបន្តិច រួចនាយក៏បិទភ្នែក ហើយកឪនទៅថើបបបូរមាត់រាងតូចតែម្តង មិនឪ្យខានរាងតូចក៏ថើបទៅនាយក្រាស់វិញយ៉ាងផ្អែមល្ហែម អស់មួយសន្ទុះថេហ្យុងក៏ដកមាត់ចេញវិញ
« ថើបប៉ុណ្ណឹងបានហើយ លោកអ៊ុំ ប្រហែលកំពុងចាំពួកយើងហើយ តោះប្រញាប់ទៅ! » ថេហ្យុងនិយាយហើយក៏ងើបឈរវឹប ដោយលើកនេះគេមិនបានបោះដៃឪ្យនាយក្រាស់តោងឡើងដូចមុននេះឡើយ ដោយឪ្យនាយក្រាស់ងើបឈរដោយខ្លួនឯង បន្ទាប់ពីនេះពួកគេក៏ទៅជួបជុំជាមួយគ្រួសារលោកអ៊ុំខំណាស់ ហើយនាំគ្នាញាំអាហារថ្ងៃត្រង់ នឹងជជែកគ្នាលេងយ៉ាងសប្បាយរីករាយ។_______To be considered
By : ថេយ៉ា💜🌺
10.02.15/ 10pm

YOU ARE READING
? ??????????-?????????? ?
Short Story?????????????????? Bl ???Teakook ? ?????? vote ?????????????? ????? ?? ?????????? ???????? ????????????? Follow ??acc fb ??????? ????? : ???? ??????
?????????????????!?
Start from the beginning