抖阴社区

?????1 ????????

266 18 0
                                    

ជីវិតអាពាហ៍ពិពាហ៍រៀបការជាមួយគ្នារស់នៅជាមួយ គ្នារយៈពេលជាង3ឆ្នាំទៅហើយ តែដូចជាមិនដំណើរ ការទៅមុខទាល់តែសោះ វាហាក់ដូចជាជាប់គាំងនៅ តែមួយកន្លែងអីចឹង។ អាពាហ៍ពិពាហ៍មួយនេះវាមិន បានកើតឡើងដោយសារតែពួកគេទាំង2នាក់ស្រឡាញ់គ្នាហើយរៀបការនោះទេ តែវាកើតឡើងដោយសារតែការសន្យារវាងចាស់ៗប៉ុណ្ណោះ ។ តាំងពីរៀបការជាមួយគ្នារយៈពេលជាង3ឆ្នាំមក ក្នុងនាមជាភរិយាម្នាក់ បំពេញតួនាទីជាភរិយាបានល្អបំផុត ទុកធុរៈប្ដី ផ្ទះសម្បែង ចង្ក្រានជើងឆ្នាំង គេធ្វើគ្រប់សព្វ ដូចជាស្ត្រីមេផ្ទះមួយរូបអីចឹង ទាំងដែលគេជាមនុស្សប្រុសសោះ។

    ងឺត.... សម្លេងបញ្ឈប់ឡាននៅមុនផ្ទះផ្ដាច់ការគិតរបស់កម្លោះតូចដែលកំពុងអង្គុយនៅបន្ទប់ទទួលភ្ញៀវរងចាំប្ដីត្រឡប់ពីធ្វើការវិញ គ្រាន់តែលឺសម្លេងឡានឈប់ស្នាមញញឹមរីកឡើងមុននឹងរត់ទៅទទួលប្ដី
   « បងមកវិញហើយ? ថ្ងៃនេះយូរម្ល៉េះ » ទទួលអាវក្រៅនឹងកាបូបធ្វើការប្ដីមកកាន់ ព្រមទាំងសួរនាំ
   « ផ្លូវស្ទះទើបយូរបែបនេះ » គេនិយាយទាំងសឹហមិនមើលមុខប្រពន្ធផង រួចក៏ដើរហួសប្រពន្ធទៅលើបន្ទប់បាត់ទៅ ឯថេយ៉ុងបានត្រឹមមើលដំណលរប្ដីដើរទៅទាំងអោនមុខចុះអន់ចិត្ត តែក៏ព្យាយាមនិយាយប្រាប់ខ្លួនឯងថា វាមិនមែនជាលើកទី1ឡើយដែលស្វាមីរបស់គេតែងតែធ្វើទង្វើបែបនេះ។ បន្ទាប់ពីឈរគិតអសើមួយសន្ទុះគេក៏ចូលទៅផ្ទះបាយរៀបចំអាហារអោយស្វាមី បន្តិចក្រោយមកក៏ឃើញជុងហ្គុកចុះមក
   « បងញ៉ាំបាយ » ជុងហ្គុកមិនមាត់ក៏ដើរទៅអង្គុយនៅតុបាយទល់មុខប្រពន្ធ ទាំងមិនមាត់កអ្វីសោះ
   « បងញ៉ាំអោយច្រើនៗទៅ » ថេយ៉ុងដួសម្ហូបអោយប្ដី ពោលទាំងញញឹមស្រស់
   « អរគុណអូន » តបតែប៉ុនហ្នឹងគេក៏ឈ្ងោកញ៉ាំបាយរបស់គេវិញ ទាំងមិនបានចាប់អារម្មណ៍ពីប្រពន្ធដែលមើលមកគេទាំងកែវភ្នែកបង្កប់ដោយភាពតូចចិត្ត។
     អាហារពេលល្ងាចបញ្ចប់ទៅដោយភាពអួលអាប់ ថេយ៉ុងក៏ប្រមែប្រមូលចានយកទៅលាងសម្អាត ឯជុងហ្គុកក៏ចូលទៅក្នុងបន្ទប់ធ្វើការរបស់គេដើម្បីធ្វើការបន្ត ការងារច្រើនណាស់ធ្វើនៅក្រុមហ៊ុនមិនអស់យកមកធ្វើនៅឯផ្ទះបន្ថែម។
     តុក តុក
   « នរណា? »
   « អូន »
   « ចូលមក »
   « នេះទឹកដោះគោរបស់បង » ថេយ៉ុនរុញទ្វារចូលមកជាមួយទឹកដឡគោមួយកែវនៅក្នុងដៃ គេមិនអាចអោយជុងហ្គុកផឹកកាហ្វេនៅពេលយប់នោះទេ ទើបគេតែងតែយកទឹកដោះគោមកអោយជំនួសកាហ្វេ។
    « អរគុណអូន ទុកត្រង់នឹងចុះ » នាយតបតែមិនបានងាកមកមើលប្រពន្ធទេ ភ្នែករវល់តែផ្ដោតទៅលើការងាររបស់គេជានិច្ច ឯថេយ៉ុងក៏មិនបាននិយាយអ្វីដែរ ក៏ត្រឡប់ទៅបន្ទប់សម្រាកដើម្បីងូតទឹកចូលគេង។
      យប់ម៉ោងខ្ទង់ 11:30 នាទីយប់ ទ្វារបន្ទប់របើកឡើងបង្ហាញអោយឃើញកាយមាំដើរចូលមកក្នុងបន្ទប់ គេទើបធ្វើការងាររួចរាល់ដល់យប់ជ្រៅបែបនេះ តែក៏មិនមែនជាលើកទីមួយដែរ។ គេដើរមកដល់ឃើញថាអ្នកនៅលើគ្រែគេងលក់បាត់ហើយ តែមិនបានដណ្ដប់ភួយទេ គេក៏ទាញភួយដណ្ដប់អោយបន្តិចទើបដាក់ខ្លួនគេងក្បែររាងតូចដែរទៅ រហូតលង់លក់ទាំង2នាក់ទល់ភ្លឺ។
     ព្រឹកព្រលឹមស្រាងៗ ថេយ៉ុងភ្ញាក់ឡើងតាមទម្លាប់ ប្រមែប្រមូលខោអាវប្រឡាក់ៗរបស់ប្ដីនឹងខ្លួនយកទៅបោក ធ្វើតាមទម្លាប់របស់គេជារៀងរាល់ថ្ងៃតាំងពីរៀបការមក គេបំពេញតួនាទីជាប្រពន្ធបានល្អខ្លាំងណាស់ រឿងការងារផ្ទះ ចង្ក្រានជើងឆ្នាំង គេធ្វើបានគ្រប់យ៉ាង រឿងទុកដាក់ទ្រព្យសម្បត្តិ សន្សំសំចៃលុយកាក់ប្ដីដែលបានរកមក មិនមែនចេះតែចាយផ្ដេសផ្ដាសនោះឡើយ។
    ថេយ៉ុងកំពុងតែនៅក្នុងផ្ទះបាយរៀបចំធ្វើម្ហូបពេលព្រឹកអោយស្វាមីញ៉ាំមុននឹងទៅធ្វើការ។

??? [ ??????????????????? ] Complete ?Where stories live. Discover now