// ក្រឹប!! សម្លេងបិទសៀវភៅ //
" អូនធ្វើអីនឹងថេយ៍? " ជុងហ្គុក ចេញពីបន្ទប់ទឹកមកឃើញប្រពន្ធអង្គុយនៅលើគ្រែមានសៀវភៅនឹងប៊ិចនៅក្នុងដៃទៀតផង
" អូនសរសេរកំណត់ហេតុថ្ងៃកំណើតកូនដាក់ចូលសៀវភៅរបស់អូន "
" តែខួបហ្សេនតាំងពីសប្ដាហ៍មុនម្ល៉េះ"
" អូនទើបសរសេរចប់មុននឹងទេ! " ជុងហ្គុក ងក់ក្បាលបន្តិចទម្លាក់ខ្លួនគេងកើយភ្លៅប្រពន្ធដែលថេហ្យុងអង្គុយសន្ដូកជើងនៅលើគ្រែនោះ ជុងហ្គុកឱនមុខមកថើបលើពោះថេហ្យុងថ្នមៗ
" កូនហា៎! នៅជាមួយអាប់ប៉ាកុំខូចឮទេ " ជុងហ្គុក និយាយទាំងបបូរមាត់ខ្ទប់នៅពោះប្រពន្ធដដែល
" កូនស្ដាប់ឮដែរហេសបង? " ថេហ្យុង សើចបន្តិចក្រោយឮស្វាមីនិយាយជាមួយកូន មុននឹងលើកដៃមកលេងសក់ប្ដីថ្នមៗ
" ឮតើអូន! គេតបបងមិញថា ( អូនដឹងហើយប៉ាៗ ) " ហើយឮថេហ្យុងធ្លោយសំណើចសើចឡើងចង់រឹងពោះអស់ទៅហើយ ប្ដីគេប្រសព្វណាស់ឥឡូវដូចហ្សេនចឹង
" ថេយ៍ " ជុងហ្គុក សូកដៃឱបចង្កេះប្រពន្ធពោលហៅគេតិចៗ
" ហ៊ឹម!! "
" បងអរគុណអូន! "
" អរគុណអូនរឿងអី? "
" អរគុណអូនដែលចូលមកក្នុងជីវិតបង! អរគុណអូនដែលទទួលយកចរឹកថ្មឹងៗរបស់បងបានរហូតមក! អរគុណអូនដែលតែងនៅក្បែរនឹងលើកទឹកចិត្តបងមករហូត! បងសំណាងខ្លាំងបំផុតដែលមានអូនជាភរិយារបស់បងក្នុងជាតិនេះ ហើយអរគុណអូនដែលស៊ូទ្រាំលំបាកជាច្រើនខែដើម្បីតែពរពោះបង្កើតកូនដើម្បីបំពេញនៅចន្លោះខ្វះខាតរបស់គ្រួសារយើង! បងស្រឡាញ់អូនប្រពន្ធសម្លាញ់!! " ថេហ្យុង ញោចស្នាមញញឹមបន្តិច
" អរគុណបងដូចគ្នាណា! អរគុណដែលបងតែងតែធ្វើជាស្វាមីល្អរបស់អូន! ទោះបីជាកាលពីដំបូលបងមិនសូវជាបង្ហាញក្ដីស្រឡាញ់ចំពោះអូនតែក្នុងរយៈប៉ុន្មានឆ្នាំចុងក្រោយនេះបងក៏បានបំពេញតួនាទីជាប្ដីបានល្អខ្លាំងណាស់មិនត្រឹមតែប៉ុហ្នឹងនោះទេ បងក៏បានបំពេញតួនាទីជាប៉ាដ៏ល្អសម្រាប់ហ្សេនដូចគ្នា! អូនស្រលាញ់បងដូចគ្នាលោកប្ដី " ជុងហ្គុក ងើបអង្គុយចាប់ក្រសោបមុខប្រពន្ធបឺតមាត់គេយ៉ាងផ្អែមល្ហែមថេហ្យុងក៏ញញឹមតបស្នាមថើបទៅនាយវិញដូចគ្នា

YOU ARE READING
??? [ ??????????????????? ] Complete ?
Action" ???????????????????????????????? ??????????????????????????????????????????????????????? " "........"