抖阴社区

Ep11 ???????????

58 11 0
                                    

ថ្ងៃបន្ទាប់ ថ្ងៃនេះថេហ្យុងងើបពីព្រឹករៀបចំខ្លួនប្រញាប់ព្រោះត្រូវបើងសម្ពោធហាងនៅថ្ងៃនេះ ជាម្ចាស់កម្មវិធីផ្ទាល់មិនគួរយឺតឡើយ ថ្ងៃនេះបែងចែកផ្លូវគ្នាទៅដោយអេរិកជូនថេហ្យុងទៅហាង ឯជុងហ្គុកទៅក្រុមហ៊ុនជាមួយខេនទ្រីកដដែល

ឈានចូលដល់ម៉ោង9:30នាទី ជាពេលវេលាដែលថេហ្យុងត្រូវទម្លាក់ផ្ទាំងក្រណាត់ក្រហមដែលដាក់បាំងស្លាកយីហោហាងហើយ វិនាទីនេះគេសប្បាយក៏សប្បាយចិត្ត រំភើបក៏រំភើបដែលខ្លួនអាចបើកហាងតាមក្ដីស្រមៃតូចមួយនៅក្នុងជីវិតរបស់គេ

អ្វីដែលធ្វើឲ្យគេរំភើបខ្លាំងជាងនេះទៀតនោះគឺ វត្តមានរបស់មនុស្សជាទីស្រឡាញ់ ក៏មានម៉ាក់ប៉ារបស់គេ ហើយនឹងម៉ាក់ប៉ាក្មេកដូចគ្នា ទាស់ថាវត្តមានបុរសបណ្ដូលចិត្តមិនទាន់ឃើញមកនោះទេ

" កូនថេយ៍ កូនជុងមិនទាន់មកដល់ទេមែនទេ? " ម៉ាក់របស់ជុងហ្គុកងើបមកសួរនាំកូនប្រសារ ថេហ្យុងងាកមើលទូរស័ព្ទគេបានផ្ញើសារទៅដូចគ្នាតែមិនទាន់បានឃើញជុងហ្គុករីផ្លាយវិញសោះ

" នៅមិនទាន់មកនោះទេអ្នកម៉ាក់ " ថេហ្យុងតបទៅគាត់វិញទាំងព្យាយាមញញឹមថើរៗ

" ថេហ្យុងហា៎ដល់ពេលហើយកូន " អ្នកជាឪពុក បង្កើតស្រដីហៅកូនប្រុស ព្រោះវាដល់ពេលដែលត្រូវចាប់ផ្តើមបើកហើយ

" សុំទោស..សុំទោសខ្ញុំមកយឺតហើយ " ខណៈនោះវត្តមានជុងហ្គុកមកដល់ភ្លាមៗ ធ្វើឲ្យថេហ្យុងញញឹមយ៉ាងសប្បាយចិត្ត

" បងមកទាន់ទេ? " ជុងហ្គុកខ្សឹបសួរភរិយា ថេហ្យុងងក់ក្បាលបញ្ជាក់ថាគេមកទាន់មិនអីទេ

" អញ្ចឹងតោះចាប់ផ្តើមកម្មវិធីតែម្ដងទៅ " កម្មវិធីក៏បានប្រារព្ធឡើងគឺគ្រាន់តែត្រៀមបើកដំណើរការតែប៉ុណ្ណោះ បន្ទាប់ពីរួចរាល់ហើយអស់ក៏នៅទទួលពាក្យជូនពរពីម៉ាក់ប៉ាទាំងសងខាង ហើយពួកគាត់ក៏បានត្រឡប់ទៅវិញដូចគ្នា ឥឡូវនៅក្នុងហាងគឺនៅតែពីរនាក់ប្ដីប្រពន្ធនេះតែប៉ុណ្ណោះ

" ទៅផ្ទះវិញឥឡូវទេ? " ជុងហ្គុក ងាកមកសួរព្រោះបើទៅឥឡូវគេនឹងជូនទៅតែបើអត់ទេគេនៅបកត្រឡប់ទៅក្រុមហ៊ុនធ្វើការបន្តវិញ

??? [ ??????????????????? ] Complete ?Where stories live. Discover now