抖阴社区

Ep8 ??????!

66 9 1
                                    

New day 🦋 ប្ដីប្រពន្ធមួយគូយប់មិញនឹងភ្ញាក់ពីព្រលឹមរៀបចំខ្លួនស្អាតបាតដើម្បីញ៉ាំអាហារពេល ព្រឹកដែលខាងរីសតរៀបចំឲ្យមួយសេតតែម្ដង។

   ជុងហ្គុក ថ្ងៃនេះក៏មានណាត់និយាយការងារដូចគ្នាតែប្រហែលជាម៉ោង10ព្រឹកអីឯណោះទើបជួបណាត់ ឥឡូវកំពុងអង្គុយស្រស់ស្រូបអាហារពេលព្រឹក នៅ ក្នុងរីសតវាជា Breakfast បែបសាំងវិចប៉ុណ្ណោះ។

" បង~~"

" ហ៊ឹម? "

" ល្ងាចនេះបងទំនេរឬអត់? " ថេហ្យុងញ៉ាំសាំវិចបណ្ដើរ ឆ្លៀតសួរស្វាមីបណ្ដើរ

" ល្ងាចនេះឬ? អូនចង់ទៅណា? "

" អូនឮម្ចាស់រីសតនិយាយថាយប់នេះអ្នកភូមិនៅតំបន់នេះគេមានកម្មវិធី មានដាក់ស្តង់លក់ច្រើន ណាស់ " ថេហ្យុង និយាយប្រាប់ទាំងញញឹម គ្រាន់តែគិតក៏សប្បាយមុនបាត់ទៅហើយ

" អូនចង់ទៅ? "

" បាទ! "

" ហ៊ឹម!! " ជុងហ្គុកក្រហឹមបន្តិចងក់ក្បាល ពួកគេក៏បន្តញ៉ាំអាហារពេលព្រឹករហូតជុងហ្គុកក៏ដល់ម៉ោងត្រូវទៅនិយាយការងារហើយ ហើយក៏មិនឆ្ងាយពីរីសតអីប៉ុន្មានដែរ វាជាហាងកាហ្វេមួយកន្លែងស្ងប់ ស្ងាត់ ងាយស្រួលសម្រាប់និយាយការងារ ក៏ដូចជា សិស្សានុសិស្សដែលចូលចិត្តស្វ័យសិក្សាដោយ ខ្លួនឯង គ្មានសម្លេងរំខាន

ជុងហ្គុកកនិយាយការងារក៏មានថេហ្យុងមកដែរនាយជាអ្នកនាំមក កុំឲ្យថាហៅមកជាមួយហើយទុកចោល

" សួរស្តីអ្នកនាង អ៊ែលហ្សា សុំទោសផងដែលឲ្យរងចាំយូរ " ជុងហ្គុក ចូលមកក្នុងហាងកាហ្វេសម្ដៅទៅតុមួយដែលមានមនុស្សស្រីម្នាក់កំពុងអង្គុយ ឯថេហ្យុងក៏ចេះតែដើរតាមស្វាមីទៅ

" ចា៎! ខ្ញុំទើបតែមកមុននេះដែរទេលោកហ្គូដាមៀន៍ អញ្ជើញអង្គុយ " អ៊ែលហ្សា ញញឹមគួរសម

" ចុះ...." អ៊ែលហ្សាងាកឃើញរាងតូចមកជាមួយនឹងជុងហ្គុក ឆ្ងល់ថាជាអ្នកណា

" ថេហ្យុង ហ្គូដាមៀន៍ ភរិយាខ្ញុំ "

" សួរស្តីថេហ្យុង! ខ្ញុំហៅបែបនេះបានទេ? " នាងងាកមកញញឹមរាក់ទាក់រាងតូចទាំងមិនសម! ស្អីគេ? បុរសដែលនាងលួចចាប់អារម្មណ៍មានប្រពន្ធហើយឬ? ថែមទាំងជាមនុស្សប្រុសទៀត

??? [ ??????????????????? ] Complete ?Where stories live. Discover now