抖阴社区

Ep27: ????Cute

39 7 0
                                    

ថេហ្យុងភ្ញាក់ឡើងមកក្រឡេកមើលជុំវិញឃើញថាខ្លួនឯងនៅក្នុងបន្ទប់តែម្នាក់ឯងវាជាបន្ទប់ផ្ទាល់ខ្លួនរបស់គេតែគេងខានមកគេងទីនេះយូរដែរទៅហើយ ថេហ្យុងទម្លាក់ជើងចុះពីលើគ្រែថ្នមៗទាំងដៃឱបពោះ រកមើលស្វាមីតែមិនឃើញក៏សម្រេចចិត្តចុះមកខាងក្រោម

" ជុងហ្គុក..ហ្ហឹក..លោកប្ដី " ថេហ្យុង ស្រែកហៅរកប្ដីទាំងពេបមាត់មិចក៏ទុកគេចោលចឹង

" ថេយ៍? អូនភ្ញាក់ហើយមែនទេ? " ជុងហ្គុក រត់ចេញពីផ្ទះបាយមកឃើញថេហ្យុងឈរនៅកាំជណ្តើរនាយស្ទុះចង់បាក់កទៅជួយយកគេចុះមក

" អូនភ្ញាក់មកមិនឃើញបង! "

" បងនៅផ្ទះបាយទេតើអូន ចំណែកឯប៉ាម៉ាក់គឺមានការចេញទៅខាងក្រៅបាត់ហើយ " ជុងហ្គុក នាំគេមកអង្គុយនៅបន្ទប់ទទួលភ្ញៀវសិន សឹមនាយទៅធ្វើម្ហូបបន្តមិញនេះធ្វើមានទាន់រួចឯណាឮសម្លេងប្រពន្ធហៅរត់ចេញមកសិន

" បងធ្វើអីញ៉ាំ? "

" បងធ្វើបាយឆាគីមឈីឲ្យអូន " ថេហ្យុង ញញឹមបន្តិចជុងហ្គុកក៏ដើរទៅផ្ទះបាយដើម្បីធ្វើម្ហូបវិញ

" អុះ!! " ជុងហ្គុក ភ្ញាក់បន្តិចក្រោយមានដៃមួយគូលូកមកឱបចង្កេះនាយ

" Wow! ឈ្ងុយណាស់បង "

" អូនទៅអង្គុយទៅថេយ៍ឈរយូរពេកមិនល្អទេណា "

" អត់ទេ! អូនចង់មើលបងធ្វើវិញ " ជុងហ្គុក មិនមាត់ក៏បន្តធ្វើម្ហូបដោយមានថេហ្យុងនៅឱបចង្កេះពីក្រោយជាប់

" អូ!! កូនប្រុសម៉ាក់បែកប្ដីបន្តិចមិនបានមែនទេ? " ខណៈនោះអ្នកស្រីគីមនឹងលោកគីមក៏បានចូលមកឃើញទិដ្ឋភាពនៅក្នុងផ្ទះបាយអត់មិនឲ្យគាត់បង្អាប់មិនបានតែម្ដង

" អ្នកម៉ាក់លោកប៉ា! នឹកណាស់ " ថេហ្យុង លេងដៃចេញពីជុងហ្គុករត់មកឱបពួកគាត់រកតែជុងហ្គុកឃាត់មិនទាន់ រត់ធ្វើមើលតែខ្លួនឯងខ្លួនមួយប្រពន្ធអើយប្រពន្ធ

" អូនកុំរត់! "

" ហិហិ! អូនភ្លេច " ថេហ្យុងសើចស្ញេញបន្តិចទើបដើរតិចៗវិញ

" ហីយ៉ា! កូនមួយឥឡូវហើយនៅឡិឡក់នៅឡើយនឹងកូន? " លោកគីម អត់មិនបានចូលខ្លួនបង្អាប់កូនម្នាក់ទៀត

??? [ ??????????????????? ] Complete ?Where stories live. Discover now