ពេលល្ងាចប្រហែលជាម៉ោង5ល្ងាចថេហ្យុងរៀបចំបិទហាងតែម្នាក់ឯងក៏ព្រោះតែបានឲ្យបុគ្គលិកទៅមុនទៅហើយ ហាងបិទតាំងកន្លះម៉ោងមុនម្ល៉េះដោយសារតែគេចង់នៅបង្ហើយផ្កាដែលភ្ញៀវកម្មង់ត្រៀមយកទៅកម្មវិធីនៅថ្ងៃស្អែកទើបគេត្រូវនៅបង្ហើយឲ្យរួចសិនមុននឹងរៀបចំបិទហាងត្រឡប់ទៅផ្ទះវិញ ថេហ្យុងអង្គុយរងចាំអេរិកមកយកគេត្រឡប់ទៅវិញមួយសន្ទុះធំទៅហើយនៅមិនទាន់ឃើញមកដល់ទៀត
អ្ហឹម......កំពុងតែអង្គុយចាំសុខៗស្រាប់តែមាននរណាមិនដឹងមកពីក្រោយយកកន្សែងដែលមានជាតិថ្នាំយកមកខ្ទប់ច្រមុះនឹងមាត់របស់គេថេហ្យុងរើខ្លួនមួយសន្ទុះក៏ស្រាប់តែទន់ខ្លួនដួលសន្លប់ភ្លាមៗដោយសារតែជាតិថ្នាំនោះ បុរសមិនស្គាល់មុខទាំងនោះរហ័សងាកមើលឆ្វេងស្តាំមិនឃើញមនុស្សចាប់លើកកាយតូចដាក់ចូលទៅក្នុងឡានបើកចេញទៅទាំងមិនដឹងទិសតំបន់
ចំណែកឯអេរិកដែលបើកឡានដើម្បីមកទទួលអ្នក ប្រុសតូចរបស់គេឯណេះវិញថ្ងៃនេះផ្លូវស្ទះខ្លាំងណាស់ទម្រាំតែផ្លូវលេងស្ទះយូរគួរសមដែរគេបើកមកដល់មុខហាងរបស់ថេហ្យុងទៅហើយតែបែរជាមិនឃើញមនុស្សទៅវិញហាងក៏បានបិទរួចរាល់ហើយដែរតើមនុស្សទៅណាទៅ? បើអ្នកប្រុសតូចគេប្រាប់គេថាគាត់អង្គុយចាំនៅមុខហាងសោះនោះ អេរិកព្យាយាមចុះតាមរកមើលក្រែងលោថេហ្យុងទៅកន្លែងណាមួយនៅម្ដុំនេះតែរកយ៉ាងណាក៏រកមិន ឃើញ ដែលធ្វើឲ្យគេចាប់ផ្ដើមមានអារម្មណ៍ថាមិនស្រួលហើយ ព្រោះបាត់អ្នកប្រុសតូចទាំងមូលណាមិនលេងសើចឡើយ ដោយព្យាយាមរកហើយតែរកមិនឃើញអេរិកក៏ទាញទូរស័ព្ទមកខលទៅខេនទ្រីក
/ ហាឡូ អេរិក /
/ អាខេន បាត់អ្នកប្រុសតូចហើយ / ឮអេរិកនិយាយហើយខេនទ្រីកបើកភ្នែកធំៗភ្ញាក់ផ្អើល
/ ហ្ហាស...ថាមិច? បាត់អ្នកប្រុសតូចអីចឹងឬ? /
/ មែនហើយ! យើងព្យាយាមរកគាត់ហើយតែរកមិនឃើញសោះ / អេរិក និយាយផងស្លន់ស្លោផង បារម្ភពីអ្នកប្រុសតូចគេមិនស្ទើរទេ
/ ចាំយើងទៅប្រាប់ចាហ្វាយប៉ុនហ្នឹងបានហើយ /
" ចាហ្វាយៗៗៗ...." ខេនទ្រីក រត់មកប្រាប់ជុងហ្គុកនៅបន្ទប់ Office ចូលមកទាំងត្រហេបត្រហបចូលមកក្នុងបន្ទប់ ធ្វើឲ្យជុងហ្គុកដែលកំពុងតែរៀបចំឯកសារទុកមួយដុំព្រោះរៀបនឹងត្រឡប់ទៅផ្ទះវិញហើយ

YOU ARE READING
??? [ ??????????????????? ] Complete ?
Action" ???????????????????????????????? ??????????????????????????????????????????????????????? " "........"