抖阴社区

Ep17: ?????...

68 9 0
                                    

ជុងហ្គុកបានមកដល់ទីតាំងដែលយ៉ុនហានបានឲ្យហើយគេពិតជាមកតែម្នាក់ឯងឬពិតមែនដោយនៅក្នុងដៃរបស់នាយមានមកជាមួយនឹងឯកសារក្រុមហ៊ុនដែលវាជាអ្វីដែលយ៉ុនហានចង់បាន កូនចៅទាំងប៉ុន្មានរបស់យ៉ុនហានអនុញ្ញាតឲ្យនាយចូលទៅក្នុងអគារសាលាចាស់ក្រោយការបញ្ជាររបស់ចាហ្វាយនាយរបស់ពួកគេ

" មកហើយឬ? ទាន់ពេលវេលាល្អណាស់ " ជុងហ្គុកចូលមកដល់ជួបជាមួយយ៉ុនហាន តែមិនទាន់បានឃើញថេហ្យុងប្រពន្ធរបស់គេនោះឡើយ

" ឯណាប្រពន្ធរបស់យើង? "

" ជុជុ...មកដល់ភ្លាមសួររកប្រពន្ធភ្លាមតែម្ដងហើយន៎? មើលទៅប្រហែលជាស្រឡាញ់គ្នាខ្លាំងណាស់ហើយ តែថា...សាច់ប្រពន្ធរបស់ឯងក្រអូបខ្លាំងណាស់មិនយល់ទាស់ទេប្រសិនបើយើងចង់សាកនោះ " សម្ដីរបស់យ៉ុនហានធ្វើឲ្យជុងហ្គុកសឹងតែទប់កំហឹងមិនជាប់ចង់តែចូលទៅដាក់ឲ្យបែកមាត់តើ

" អាចង្រៃ "

" ឯណាឯកសារដែលនិយាយគ្នានោះ? "

" លេងប្រពន្ធរបស់យើងមក យើងនឹងប្រគល់ឲ្យឯងទាំងអស់ "

" ឯងចង់លេចល្បិច? "

" ធ្វើបែបនោះទើបហៅថាស្មើភាព "

" ល្អ! យកវាចេញមក " យ៉ុនហាន ស្រែកប្រាប់ឲ្យមាយជាជំនិតអូសថេហ្យុងចេញមក សភាពថេហ្យុងគឺលេងជាប់ចំណងហើយតែត្រូវបាននិកូលជាជំនិតយ៉ុនហានចាប់ក្របួចដៃទៅក្រោយជាប់ដដែល

" ថេយ៍ " ជុងហ្គុកសឹងទន់ជង្គង់ដួលក្រោយឃើញសភាពរបស់ភរិយា

" ជុង...ហុឹកៗ " ថេហ្យុង យំភ្លាមៗបន្ទាប់ពីឃើញវត្តមានស្វាមីបណ្ដូលចិត្ត

" បានហើយ! ឲ្យឯកសារដែលយើងចង់បានមក "

" លែងប្រពន្ធយើង " ពួកគេក៏សម្រេចចិត្តចិត្តលែងតំណាលគ្នាដោយនិកូលប្រលែងដៃឲ្យថេហ្យុងមានសេរីភាព ហើយជុងហ្គុកក៏បោះឯកសារទាំងប៉ុន្មានទៅឲ្យយ៉ុនហានទាំងមិនស្ទាក់ស្ទើរ

" ហ៊ឹស! ល្អណាស់ទីបំផុតយើងបានអ្វីដែលយើងចង់បានហើយ ហ្ហាសហ្ហាសៗ " យ៉ុនហាន សើចឡើងសប្បាយចិត្តរបៀបមនុស្សឈ្នះ តែ....

??? [ ??????????????????? ] Complete ?Where stories live. Discover now