抖阴社区

Ep30: ?????????

33 6 0
                                    

// ថ្មិចបើកៗ5ឆ្នាំកន្លងផុតទៅ ជីវិតនៃអាពាហ៍ពិពាហ៍របស់គូស្វាមីភរិយាមួយគូនេះកាន់តែល្អូកល្អឺនជាងមុនទៅទៀត បូកផ្សំដែលទទួលបានកូនប្រុសមួយនេះមកភាពរីករាយនឹងសុភមង្គលនៅក្នុងគ្រួសារកើនឡើងជាលំដាប់ ដែលធ្វើឲ្យមានអ្នកខ្លះលួចច្រណែននឹងជីវិតអាពាហ៍ពិពាហ៍របស់ពួកគេ ទោះបីជាពួកគេស្រឡាញ់ភេទដូចគ្នាក៏ពិតមែនតែពួកគេក៏មានសមត្ថភាពបង្កើតបានកូនប្រុសដ៏គួរឲ្យស្រឡាញ់ម្នាក់មក ទោះបីជាពួកគេស្រឡាញ់ភេទដូចគ្នាតែពួកគេក៏មិនដែលធ្វើអ្វីជាផលប៉ះពាល់ដល់មនុស្សនឹងសង្គមឡើយ ពួកគេមានតែជួយទៅខាងមណ្ឌលកុមារកំព្រាថែមទៀតផង //

" ប៉ាប៉ា " ហ្សេន វ័យ5ឆ្នាំរត់ចេញពីផ្ទះមករកជុងហ្គុកដែលទើបចេញពីធ្វើការមកដល់ផ្ទះមិញនេះ ជុងហ្គុកបន្ទន់ជង្គង់ចុះត្រដាងដៃចាំកូនចូលមកឱប

" សឺតៗ..នឹកប៉ាប៉ា " ហ្សេន ថើបថ្ពាល់ជុងហ្គុកទាំងសងខាងពោលថានឹកទាំងដែលទើបបែកគ្នាប៉ុន្មានម៉ោងមុនសោះ

" ប៉ាក៏នឹកហ្សេនដូចគ្នា! នៅផ្ទះមានរករឿងធ្វើឲ្យអាប់ប៉ាកូនឈឺក្បាលឬអត់? " សួរផង ខណៈពរកូនដើរចូលមកក្នុងផ្ទះ ដើរមកបន្ទប់ទទួលភ្ញៀវមានថេហ្យុងនៅអង្គុយនៅទីនោះ

" អូនអត់មានរករឿងឲ្យអាប់ប៉ាឈឺក្បាលទេប៉ាៗ" ហ្សេន ក្រវីក្បាលតិចនិយាយថាខ្លួនមិនបានរករឿងទេ

" ពិតមែនឬ? " ជុងហ្គុក ធ្វើជាសួរទាំងដឹងហើយថាអាល្អិតកំពូលកូរកម្រិតណាលោកអើយ សឹងតែរាល់ថ្ងៃចាប់មិនឈ្នះទេ

" បាទ!! " ថេហ្យុង ហើយជុងហ្គុកមើលមុខគ្នារួចក៏សើច ធ្វើជាជឿសិនទៅ

" អាប់ប៉ា! " ហ្សេន តោងឡើងលើសាឡុងហៅថេហ្យុង

" បាទកូន!! "

" អូនញ៉ាំដែរមក!! " ហ្សេនឃើញថេហ្យុងកំពុងតែញ៉ាំស្ត្រប៊ីរីគេទារញ៉ាំដែរ

" ហ្សេនកុំសង្កត់អាប់ប៉ាកូន! " ជុងហ្គុក ហាមបន្តិចក្រោយឃើញហ្សេនឡើងអង្គុយបញ្ឈិតភ្លៅរបស់ថេហ្យុង នាយហាមក៏ព្រោះតែថេហ្យុងទម្ងន់កូនទី2 បាន2ខែទៅហើយ

" មិចចឹងប៉ាប៉ា " អាល្អិត ញ៉ាត់ស្ត្រប៊ីរីចូលមាត់ប៉ោងរួចងាកមកសួរជុងហ្គុក

??? [ ??????????????????? ] Complete ?Where stories live. Discover now