抖阴社区

Ep26: ?????????!

47 12 1
                                    

// ច្រើនថ្ងៃកន្លងផុតទៅ //

សប្ដាហ៍នេះជុងហ្គុកមានការងារចុះទៅដេហ្គូប្រហែលមួយសប្ដាហ៍ដូច្នេះហើយនាយក៏យកថេហ្យុងទៅដូចគ្នាដោយសារតែនោះជាស្រុកកំណើតរបស់ថេហ្យុងតែម្ដងនឹងបានចូលទៅលេងម៉ាក់នឹងប៉ាផងខានទៅលេងពួកគាត់យូរគួរសមដែរទៅហើយ

" អូនហា៎រួចឬនៅ? " ជុងហ្គុក ហៅថេហ្យុងពីក្រៅដោយសារតែនាយតូចកំពុងងូតទឹកសម្អាតខ្លួនឥឡូវវាម៉ោង7ព្រឹក ពួកគេនឹងចេញដំណើរក្រោយអាហារពេលព្រឹករួចរាល់

" ចាំបន្តិចបង! " ថេហ្យុង កំពុងផ្លាស់សម្លៀកបំពាក់ក្រោយរួចរាល់ក៏ចេញមកដោយមានជុងហ្គុកជួយដើរអមៗខ្លះៗជៀសវាងខ្លាចគេរអិល

" តោះ! ទៅញ៉ាំអីសិនទើបពួកយើងចេញដំណើរទៅណា " ថេហ្យុង ងក់ក្បាលទើបបណ្ដើរគ្នាចុះមកក្រោម ចំណែកឯវ៉ាលីខោអាវឬអីវ៉ាន់ផ្សេងៗអីជុងហ្គុកបានឲ្យអេរិកនឹងខេនទ្រីកយកទៅដាក់នៅគូថឡានមុនបាត់ទៅហើយ

" លោកប្រុស/អ្នកប្រុស អញ្ជើញ " ម៉ែដោះ និយាយឡើងក្រោយរៀបចំតុអាហារនឹងម្ហូបរួចរាល់ ជុងហ្គុកទាញកៅអីខិតមកក្រោយបន្តិចទប់ខ្លួនឲ្យថេហ្យុងអង្គុយលើកៅអីថ្នមៗ ទើបដាក់ខ្លួនអង្គុយនៅខាងស្ដាំដៃប្រពន្ធ

" ពួកយើងទៅមួយសប្តាហ៍មែនទេ? "

" ការពិតទៅការងារបងមានតែរយៈពេល3ថ្ងៃប៉ុណ្ណោះតែបងចង់ឲ្យអូននៅលេងប៉ាម៉ាក់បានហូរថ្ងៃក៏ចង់ឲ្យអូនបានដើរលេងខ្លះដែរ " ថេហ្យុង ញញឹមក្រោយឮសម្ដីរៀបរាប់របស់ស្វាមីក៏ត្រូវចិត្តគេដូចគ្នា គេក៏ចង់ទៅលេងប៉ាម៉ាក់ដែរនឹកពួកគាត់ផងហ៎ ហើយក៏ចង់ដើរលេងនៅស្រុកកំណើតជាពិសេសគឺចម្ការស្ត្រប៊ឺរីនឹងតែម្ដងគេចូលចិត្តណាស់

" ប្ដីអូនល្អជាងគេ! " ថេហ្យុង ទាញថ្ពាល់ជុងហ្គុកទាំងសងខាងដោយការក្នាញ់ តែជុងហ្គុកក្នាញ់គេជាងគេក្នាញ់នាយទៀតឯណោះ

" ល្អជាងណាគេ? "

" ល្អជាង...Aww! តែល្អជាងគេបានន័យថាបងល្អជាងនរណាៗទាំងអស់យល់ទេ? "

" ពិតមែន? "

" ប្រាកដណាស់ " ថេហ្យុង ញញឹមចេញធ្មេញយ៉ាងគួរឲ្យស្រឡាញ់ស្ទើរតែធ្វើឲ្យជុងហ្គុកទ្រាំមិនបានម្ដងៗដែរតើ នេះកុំតែទម្ងន់ទេមិនចឹង...ទៀតឥឡូវហើយ

??? [ ??????????????????? ] Complete ?Where stories live. Discover now