ព្រឹកថ្ងៃថ្មីថេហ្យុងបានដឹងខ្លួនហើយបើកភ្នែកមក ក្រឡេកមើលឆ្វេងស្ដាំឃើញប្ដីខ្លួនកំពុងឈ្ងោកមុខគេងនៅក្បែរដៃរបស់គេ សាឡុងមានមិចមិនទៅគេងគេងបែបនេះចេះតែគេងលក់ដែរយ៉ាប់មែន
" ហេតុអីក៏មកគេងបែបនេះទៅវិញ? "
" ជុងហ្គុកហា៎.... " ថេហ្យុង ងើបមិនទាន់រួចទេដោយសារតែឈឺមុខរបួសពិបាកងើបបន្តិចតែព្យាយាមហៅស្វាមីតិចៗ
" បង...." គេហៅម្ដងជាពីរដងទម្រាំតែជុងហ្គុកភ្ញាក់
" ថេយ៍...ថេយ៍អូនដឹងខ្លួនហើយមែនទេ? ឈឺកន្លែងណាដែរទេ? អូនប្រាប់បងមក " ជុងហ្គុក ឃើញថេហ្យុងភ្លាមសួរគ្មានឲ្យបាត់មួយម៉ាត់ទេ ទាំងបារម្ភ ទាំងខ្លាចគេមានបញ្ហាមិនស្រួល
" អូនមិនអីទេបង " ថេហ្យុង ព្យាយាមញញឹមថើរៗដាក់នាយ បម្រុងនឹងងើបជុងហ្គុកក៏ជួយលើកគេឲ្យងើបអង្គុយឲ្យបានស្រួលជៀសវាងប៉ះពាល់មុខរបួស
" សឺតៗ....បងបារម្ភពីអូនណាស់ដឹងទេ ហេតុអីក៏មករងជំនួសបងបែបនេះហ្ហាស ក្មេងឆ្កួត " ជុងហ្គុក ចាប់ក្រសោបមុខប្រពន្ធថើបជាច្រើនដងភ្ជាប់ជាមួយពាក្យសម្ដីផ្អែមល្ហែម អត់មិនឲ្យថេហ្យុងញញឹមចេញមកមិនបានតែម្ដង
" បើអ្នកគេងនៅលើគ្រែពេទ្យនេះជាបងអូនច្បាស់ជាគ្រាំទ្រូងស្លាប់មិនខានឡើយដឹងទេ "
" សឺតៗ..ជុបៗៗ..." ថើបទៀត! ថើបមិនអស់ចិត្តសោះដឹងមិចទេ ឃើញមុខចេះតែចង់ថើប
" អួយ...ថើបអីថើបម្លឹងៗ " ថេហ្យុង ចង់ហួសចិត្តដែរថើបនោះថើប ថើបធ្វើដូចមិនដែលបានថើបទៅហើយប្ដីគេនេះ
" អូនឃ្លានទេ? បងឲ្យអេរិកទៅទិញឲ្យណា "
" អូនឃ្លាន! តែអូនចង់ញ៉ាំស្ត្រប៊ីរី " ភ្ញាក់ពីសន្លប់មកពេបមាត់ដាក់ប្ដីអង្អែលពោះបញ្ជាក់ថាគេឃ្លានធ្វើឲ្យជុងហ្គុកសែនខ្នាញ់ជាមួយនឹងប្រពន្ធនាយតែម្ដង
" បាទបានណា " ជុងហ្គុក ក៏បានទាញទូរស័ព្ទខលទៅអេរិកដើម្បីឲ្យទិញបបរនិងផ្លែឈើដើម្បីឲ្យថេហ្យុង
ប្រហែលជាកន្លះម៉ោងក្រោយអេរិកក៏មកដល់មន្ទីរពេទ្យបានបបរពីប្រអប់ជាមួយនឹងស្ត្រប៊ីរីឲ្យអ្នកប្រុសតូចរបស់គេដល់ទៅបីប្រអប់ឯណោះ

YOU ARE READING
??? [ ??????????????????? ] Complete ?
Action" ???????????????????????????????? ??????????????????????????????????????????????????????? " "........"