ថ្ងៃថ្មី ដូចជាសព្វមួយដងអីចឹង ថេយ៉ុងតែងតែក្រោកនៅពេលព្រឹករៀបចំអាហារអោយស្វាមីដដែលជាដដែល តែថ្ងៃនេះអាហារពេលព្រឹកមានស្វាមីនៅញ៉ាំជាមួយ។
« ជុង » កំពុងញ៉ាំបាយសុខៗ ថេយ៉ុងបន្លឺហៅឈ្មោះប្ដីតិចៗ
« ហឹម »
« ថ្ងៃនេះបងទំនេរដែរទេ? បងអាចជូនអូនទៅផ្សារទិញអីវ៉ាន់បានឬអត់? » ថេយ៉ុងសួរនាយរបៀបមនុស្សក្រែងចិត្ត ខ្លាចថាស្វាមីនឹងរវល់
« បងរវល់ណាស់ ចាំអោយ អេរិក ជូនអូនទៅ » ជុងហ្គុកតបតែពិននឹង តែគេក៏ពិតជារវល់ពិតមែន ការងារសឹងតែមួយប្រទេសធ្វើម្នាក់ឯង ក្នុងនាមជាម្ចាស់ក្រុមហ៊ុនម្នាក់ គេត្រូវតែមរមាញឹក មើលការខុសត្រូវ បើកអង្គប្រជុំពិភាក្សារឿងក្រុមហ៊ុនញឹកញាប់បន្តិចហើយ។
« មិនអីនោះទេអីចឹង » ថេយ៉ុង ទម្លាក់ស្នាមញញឹមចុះបន្តិចបន្ទាប់ពីទទួលបានការបដិសេធពីស្វាមីថាមិនបានជូនខ្លួនទៅ ការពិតទៅរឿងទៅទិញអីវ៉ាន់នេះគេទៅតែម្នាក់ឯងក៏បានដែរ តែគេគ្រាន់តែចង់ចំណាយពេលវេលាបន្តិចបន្តួចនៅជាមួយស្វាមីដើរក្នុងផ្សារទិញនេះទិញនៅជាមួយនឹងស្វាមីអោយដូចគូស្នេហាគេផ្សេងប៉ុណ្ណោះ។
« បងញ៉ាំអោយច្រើនៗទៅ » ថេយ៉ុងចាប់ម្ហូបដាក់ចានអោយស្វាមី នាយក៏ងក់ក្បាលបន្តញ៉ាំអាហាររបស់នាយទាំងអស់រួចក៏ងើបទាញអាវក្រៅធ្វើការមកពាក់
« បងទៅធ្វើការហើយ » ជុងហ្គុក ស្រដីចប់ដើរចេញទៅក្នុងឡានដោយមានអេរិកចាំបើកទ្វារអោយរួចជាស្រេច
« ហឹម » ថេយ៉ុង បានតែត្រឹមដកដង្ហើមធំ បន្ធូរអារម្មណ៍តានតឹងចេញបន្តិច
« អ្នកប្រុស Ok ទេ? » អ្នកបម្រើស្រីម្នាក់ចូលមកសួរ
« មិនអីទេ បងជួយរៀបចំផងណា ខ្ញុំទៅខាងលើហើយ » នាយតូចញញឹមងក់ក្បាលបញ្ជាក់ថាមិនអីទេ តែក្នុងចិត្តមិនមែនមិនអីឡើយ គេអន់ចិត្តណាស់ដែលស្វាមីហាក់ដូចជាមិនខ្វល់ពីខ្លួនសោះ ពេលខ្លះក៏ចង់សួរដែរថាធ្លាប់ទុកគេជាភរិយាដែរទេ ឬ ទុកគេជារូបចម្លាក់នៅក្នុងផ្ទះដែរដើរទៅហួសមកហួស?Godamien ( ក្រុមហ៊ុន ហ្គូដាមៀន៍ )
« ចាហ្វាយ » ខេនទ្រីក ចូលមកក្នុងបន្ទប់ Office របស់ចាហ្វាយ ជុងហ្គុកងើបមើលមុខតែមិនតបឡើយ ខេនទ្រីក យល់សភាពការណ៍ ក៏រហ័សនិយាយ
« លោកឆា សុំជួបទាន »
« អោយចូលមក » ឮអីចឹងគេក៏ដើរចេញទៅអនុញ្ញាតអោយអ្នកខាងក្រៅចូល
« សួរស្ដីលោក ហ្គូដាមៀន៍ » ជំហានបោះចូលមកក្នុងបន្ទប់ Office ភ្ជាប់ជាមួយស្នាមញញឹម
« មិនបាច់គួរសមពេកទេ យើងជ្រេញ » ជុងហ្គុក ស្រ ដីទៅអ្នកជាមិត្តស្លាប់រស់តែម្នាក់របស់នាយ
« ហឹស..ឯងនេះ នៅតែមិនចោលចរឹកសោះ »
« ហើយមកមានការស្អី? »
« មកលេង! ថីមកមិនបាន? »
« យើងគ្មានពេលលេងជាមួយឯងទេ បើគ្មានការស្អីទេ នោះទ្វារ » គេរវល់ចង់ស្លាប់ គ្មានពេលឥត ប្រយោជន៍ទេ
« ប្រញាប់តែដេញ! តែមកគឺមាននឹងហើយ »
« មានស្អីនិយាយមក »
« ឯងនៅចាំ យូ យ៉ុនហាន ទេ? » Eunwoo ស្រដីឡើងអោយ Jk ងើបមើលមុខភ្លាម
« ក្រែងវាជាប់គុកកាលពីមួយឆ្នាំមុនមិនចឹង? »
« វាបានហែកគុកចេញហើយ ឥឡូវប៉ូលិសកំពុងតែតាមរក យើងថាឯងគួរតែប្រយ័ត្នប្រយែងខ្លះផង » Eunwoo និយាយឡើងទាំងប្រាកដប្រជា អាម្នាក់នេះ ប្រហែសមិនបានឡើយ សូម្បីតែគុកក៏វានៅហ៊ានហែកចេញ រឿងអីថារឿងផ្សេងៗទៀតវាធ្វើមិន បាននោះ
« ហឹស!! សន្ដានថោកគឺនៅតែថោកដដែល » JK បន្លឺរឡើងទាំងសើចហួសចិត្ត សត្រូវចាស់បន្ទាប់ពីជាប់គុករយៈពេល1ឆ្នាំ ឥឡូវបានហែកគុកចេញមក វិញរឿងរ៉ាវកាលពីមួយឆ្នាំមុន
« ហឹស!! យើងមិនស្មានសោះថាឯងនៅតែធ្វើចរឹកថោកដដែលជាដដែល » JK ចូលមកក្នុងផ្ទះរបស់ hyunhan មុននឹងពោលពាក្យសម្ដីហួសចិត្តហួសថ្លើមទៅកាន់គេ
« ឯងនិយាយស្អី? » Hyunhan បកវិញទាំងចង ចិញ្ចើម
« និយាយស្អីឬ? ធ្វើពើបានល្អណាស់ »
« ធ្វើពើស្អី? យើងបានធ្វើស្អី? » Hyunhan តបវិញទាំងធ្វើជាមិនយល់ ទាំងដែលដឹងក្នុងចិត្តរួចមកហើយថា JK មករកដល់ផ្ទះបែបនេះព្រោះតែរឿងអ្វី នោះ
« ហឹស!! Wow លូយណាស់លោក Hyunhan ចូលទៅលួចឯកសារនៅក្រុមហ៊ុនរបស់ខ្ញុំហើយ ឆ្លើយធ្វើមិនដឹងទៀតឬ? » JK សើចទាំងហួសចិត្តគិតទៅ មនុស្សធ្វើទង្វើអាក្រក់ ពិបាកទទួលស្គាល់ខ្លួនឯងណាស់
« ឯងមកចោទយើងបានយ៉ាងមិច? ឯងមាភស្តុតាង ឯណាភស្តុតាង » Hyunhanប្រកែកសួររកភស្តុតាងទាំងមិនញញើត ព្រោះមុននឹងចូលទៅលួច នោះគេបានអោយកូនចៅសម្ងាត់របស់គេចូលទៅផ្ដាច់ ខ្សែរCamera សុវត្ថិភាពចោលរួចហើយ
« ចង់បានភស្តុតាងមែនទេ? នេះ... » JK លើកទូរស័ព្ទបង្ហាញអំពីវីដេអូ Camera សុវត្ថិភាពនៅក្នុងក្រុមហ៊ុនដែលចាប់បាន សកម្មភាព Hyunhan កំពុងតែលួចឯកសារនៅ ក្នុង Office របស់ JK
« នេះ...នេះ» Hyunhan ហាក់គាំងគំនិត ព្រោះភស្តុតាងច្បាស់ៗយ៉ាងនេះ
« យ៉ាងមិច? ឯងគិតឬថាត្រឹមកូនចៅសម្ងាត់របស់ឯងទាំងប៉ុន្មានដែលលាក់ខ្លួននៅក្នុងក្រុមហ៊ុនយើង ធ្វើការបានជោគជ័យនោះ? ឯងស្គាល់យើងតិចពេកហើយ Yu Hyunhan »
« ឯង... » Hyunhan ធ្វើស្អីមិនកើត ទាញកាំភ្លើង នៅថតតុមកភ្ជង់ JK នាយញញឹមចុងមាត់ហាក់មិនញញឺតជាមួយការភ្ជង់កាំភ្លើងរបស់គេសោះឡើយ
« ទម្លាក់កាំភ្លើងចុះ ហើយលើកដៃឡើងយើងគឺជាប៉ូលីស » ភ្លាមៗនោះស្រាប់តែមានប៉ូលិសមួយក្រុមសម្រុកចូលមក ភ្ជង់កាំភ្លើងទៅ Hyunhan គ្រប់ៗគ្នា ទើបធ្វើអោយនាយទម្លាក់កាំភ្លើងចុះ ប៉ូលិសក៏ បានដាក់ខ្នោះយកទៅប៉ុស្តីប៉ូលិសដើម្បីចរចា
« សូមលោកទុកចិត្តចុះ ខ្ញុំនឹងចាត់ចែងអោយបានល្អ » ក្រុម ប៉ូលិសបែរមកគួរសមជាមួយ JK
« សង្ឃឹមថាអញ្ចឹងចុះ លាហើយ »
នេះសុតសឹងតែជារឿងរ៉ាវរវាងអ្នកទាំងពីរកាលពីមួយឆ្នាំមុន ហើយក៏ជាមូលហេតុដែលធ្វើអោយ Yu Hyunhan ជាប់ពន្ធនាគារផងដែរ។
_________________________
រីករាយក្នុងការអានណា🤍🙏🦋

YOU ARE READING
??? [ ??????????????????? ] Complete ?
Action" ???????????????????????????????? ??????????????????????????????????????????????????????? " "........"