抖阴社区

Ep21: ???????

58 10 1
                                    

ថ្ងៃបន្ទាប់....

ជុងហ្គុកភ្ញាក់មកល្បាក់ប្រហែលជាម៉ោង7ជាងទាំងនៅក្នុងរង្វង់ដៃមានឱភរិយាជាទីស្រឡាញ់ជាប់ ទម្រង់មុខពេលគេងរបស់ថេហ្យុងធ្វើឲ្យនាយខ្នាញ់ខ្លាំងណាស់ ថ្ពាល់ប៉ោងៗក្រហមព្រឿងៗ គួរឲ្យចង់ចាប់ក្រញិច

សឺត...សឺត

ជុងហ្គុកខ្នាញ់ទ្រាំមិនបានឱនទៅថើបថ្ពាល់ប្រពន្ធខ្សឺតៗធ្វើឲ្យថេហ្យុងជ្រួញចិញ្ចើមក៏ព្រោះតែមានអ្នករំខានគេគេង បម្រះខ្លួនឈ្មុលចូលទៅក្នុងប្រអប់ទ្រូងរបស់នាយជាស្វាមីយ៉ាងណែនទំនងមិនទាន់ជាអស់ងងុយហើយមើលទៅ

" អូនហា៎..." ជុងហ្គុក ឱនខ្សឹបៗក្បែរត្រចៀកប្រពន្ធទាំងដៃនាយនៅឱបគេជាប់មិនលែង

" ហ៊ឹម! " ថេហ្យុង ក្រហឹមបន្តិចតែមិនដឹងថាក្រហឹមឆ្លើយតប ឬក្រហឹមដើមកសម្ងំគេងវិញនោះទេ ជុងហ្គុកសែនខ្នាញ់នឹងចរឹកប្រពន្ធ

" ថេយ៍អូន...ភ្ញាក់ឡើងព្រឹកហើយណា " ជុងហ្គុក ឱនហៅអ្នកដែលសម្ងំជ្របមុខនឹងទ្រូងរបស់នាយដៃវិញឱបចង្កេះនាយជាប់

" កុំរំខានអូនជុងហ្គុក " សម្លេងនិយាយងូវៗសឹងតែស្ដាប់មិនចង់បាន

" អូនមិនឃ្លានទេឬ? "

" ឃ្លាន! តែអូនងងុយណាស់ " ត្រូវហើយគេឃ្លានតែគ្មានកម្លាំងងើបទេបើយប់មិញប្ដីលេងសឹងតែមិនចង់ឲ្យសម្រាកផង

" ងើបសិនញ៉ាំអីសិនចាំគេងតណា " ម៉ោងស្មើនេះទៅហើយនាយចង់ឲ្យគេងើបញ៉ាំអីសិនល្អជាងគេងមិនញ៉ាំអី

" អត់ទេ! " ថេហ្យុង ក្រវីក្បាលប្រកែកនៅឱបជុងហ្គុកជាប់ដដែល

" អូនគេងសិនទៅចឹង បងទៅក្រោមឲ្យម៉ែដោះរម្ងាស់ស៊ុបឲ្យអូនណា " ឃើញថាថេហ្យុងងក់ក្បាលនាយក៏ងើបចុះទៅក្រោម

" អរុណសួស្តីលោកប្រុស "

" បាទ! ម៉ែដោះជួយរំងាស់ស៊ុបឲ្យខ្ញុំផង " ជុងហ្គុក ដើរមកប្រាប់ម៉ែដោះនៅក្នុងផ្ទះបាយ

" ចា៎លោកប្រុស " ជុងហ្គុក ចេញពីផ្ទះបាយមកវិញឃើញខេនទ្រីកនៅរេរ៉នៅនឹងមាត់ទ្វារនោះ

" ថីឯងមកធ្វើស្អីនៅកៀននឹង? " ជុងហ្គុក ដើរមកសួរទាំងចងចិញ្ចើម ឯខេនទ្រីកឃើញដូច្នេះក៏ឱនគោរពបន្តិចមុននឹងស្រដីតប

??? [ ??????????????????? ] Complete ?Where stories live. Discover now