មួយសប្តាហ៍បន្ទាប់....
ហាងផ្កាថេហ្យុង
" បងថេយ៍យ៉ាងមិចហើយ? " លីណា យកប្រេងខ្យល់មកឲ្យថេហ្យុងហិតដើម្បីសម្រួលអារម្មណ៍ក៏ព្រោះតែមុននេះគេក្អួតឡើងស្លេកមុខ បិះខ្យល់គរទៀតផង
" បងមិនអីទេ " ថេហ្យុងព្យាយាមញញឹមទាំងឥឡូវខ្លួនឯងរាងពិបាកនៅក្នុងខ្លួនគួរសម
" បងសម្រាកសិនចុះ ចាំខ្ញុំជាអ្នកខ្ចប់ផ្កាឲ្យភ្ញៀវក៏បានណា " ថេហ្យុង ងក់ក្បាលយល់ព្រមក៏ព្រោះឥឡូវបើមិនឲ្យងើបក៏ងើបមិនរួចដែរនេះ
" អ្នកប្រុសតូចកើតអីឬ? " ខណៈនោះអេរិកក៏បានចូលមកក្នុងហាងផ្ការបស់ថេហ្យុង ក្រឡេកឃើញចាហ្វាយតូចនាយគេងហិតប្រេងខ្យល់អត់នឹងមិនសួរមិនបានតែម្ដង
" ខ្ញុំមិនអីទេបង គ្រាន់តែវិលមុខតិចតួច " ថេហ្យុងក្រវីក្បាលបន្តិចប្រាប់ថាមិនអី ទាំងដែលកំពុងតែនៅសឺៗនៅឡើយសោះ
" ទៅពេទ្យទេចាំខ្ញុំជូនទៅ "
" មិនអីទេ! សម្រាកបន្តិចប្រហែលលេងអីហើយ " គេក្រវីក្បាលប្រកែក ដោយគ្រាន់តែវិលមុខបន្តិចទើបមិនចង់ទៅពេទ្យ
" អ្នកប្រុសតូច Ok មែនទេ? "
" បាទគឺ Ok " ឮគេនិយាយថាមិនអីចឹងនាយក៏មិនបង្ខំឲ្យទៅពេទ្យដែរ តែក៏នៅក្បែរថេហ្យុងជាប់ខ្លាចគេមិនស្រួលទៀត
ក្រោយសម្រាកមួយសន្ទុះធំវាក៏ល្ងាចត្រូវបិទហាងដែរទៅហើយ លីណាក៏រៀបចំរបស់របរទុកឲ្យបានត្រឹមត្រូវដោយមានអេរិកជួយដូចគ្នា មួយរយៈនេះហាងផ្កាបិទលឿនៗក៏ព្រោះភាគច្រើនគឺភ្ញៀវកម្មង់តាម Online ច្រើនជាងដូច្នេះហើយទើបមិនសូវជាមានភ្ញៀវមកកម្មង់ផ្ទាល់ច្រើនទេ
" អេរិក " លីណា បន្ទាប់ពីរៀបចំហាងឲ្យរៀបរយអស់នាងក៏បានដើរមករកអេរិក
" ហ៊ឹម? " នាយក្រហឹមបន្តិចក្រោយឮសម្លេងហៅរបស់លីណា
" រួចរាល់ហើយលោកទៅដាស់បងថេយ៍ផងណា ខ្ញុំត្រឡប់ទៅផ្ទះហើយមានការប្រញាប់បន្តិច " អេរិក ងក់ក្បាលជាចម្លើយ មុននឹងបោះជំហានចូលទៅដាស់ថេហ្យុង
" អ្នកប្រុសតូច " អេរិក អង្រួនថេហ្យុងបន្តិច គេក៏ភ្ញាក់មកទាំងមមីមមើ មិនទាន់អស់ងងុយ

YOU ARE READING
??? [ ??????????????????? ] Complete ?
Action" ???????????????????????????????? ??????????????????????????????????????????????????????? " "........"