抖阴社区

                                    

ជុងហ្គុកភ្ញាក់ឡើងរៀបចំខ្លួនរួចរាល់ចុះមកខាងក្រោយក៏ឃើញថេយ៉ុងកំពុងតែរៀបចំអាហារដាក់ចាននៅតុអាហារ។
     « អូ បងចុះមកហើយមែនទេ ញ៉ាំបាយសិនចាំទៅធ្វើការណា » ថេយ៉ុង ឃើញស្វាមីចុះមកហៅនាយអោយមកញ៉ាំបាយសិន ព្រោះគិតពីសុខភាពនាយជាចម្បង
    « អត់ទេ ថ្ងៃនេះមានប្រជុំសំខាន់នៅពេលព្រឹក » ជុងហ្គុក មិនបានចូលរួមញ៉ាំបាយជាមួយទេ និយាយរួចក៏ដើរចេញទៅក្រៅ ឯថេយ៉ុងក៏ប្រញាប់ប្រញាប់រត់ចូលទៅក្នុងផ្ទះបាយរៀបចំអាហារដាក់ប្រអប់ត្រឡប់មកវិញរត់ទៅរកឡានជុងហ្គុកយ៉ាងលឿនខ្លាចប្ដីទៅបាត់។
     « បងឈប់សិន អូនខ្ចប់អាហារអោយបងទុកញ៉ាំនៅក្រុមហ៊ុនណា កុំអត់ញ៉ាំអីចូលពោះ អូនខ្លាចបងឈឺក្រពះ » ថេយ៉ុង ញញឹមហុចប្រអប់បាយអោយប្ដី នឹងនិយាយទាំងបារម្ភ ជុងហ្គុកទទួលយក
    « អរគុណអូន » ជុងហ្គុកតបតែពិននឹងតែមិនបានញញឹមឡើយ ថេយ៉ុងសប្បាយចិត្តដែលគេទទួលយកអាហារដែលខ្លួនបានខ្ចប់ ទោះបីជាមិនទទួលបានស្នាមញញឹមត្រឡប់មកវិញក៏មិនអីដែរ។

    ជុងហ្គុកមកដល់ក្រុមហ៊ុន ទុកបាយប្រអប់ដែលប្រពន្ធខ្ចប់អោយមួយឡែកសិន គេប្រញាប់ប្រញាល់ចូលទៅក្នុងបន្ទប់ប្រជុំ ដោយមានជំនិត នឹងលេខាដើរអមសងខាង នាយចូលទៅក្នុងបន្ទប់ប្រជុំទាំងទឹកមុខមាំបំផុត។ ចំណាយរយៈពេលប្រហែលជាងជិត2ម៉ោង ការប្រជុំក៏ត្រូវបានបញ្ចប់ ជុងហ្គុកក៏ដើរចូលមកក្នុង Office ផ្ទាល់ខ្លួនវិញ គេក៏នៅតែរវល់ស៉ីញ៉េឯកសារសំខាន់ៗ រវល់ៗសឹងតែរកពេកញ៉ាំបាយមិនបានផង បាយដែលប្រពន្ធខ្ចប់អោយនោះនៅតែទុកដដែល ព្រោះខ្លួនមិនទាន់បានឆ្លៀតពេលញ៉ាំនោះទេ គេរវល់ខ្លាំងណាស់។
    « ចាហ្វាយមិនញ៉ាំអ្វីសិនទេឬ? » ខេនទ្រីក ដែលជាជំនិតផ្ទាល់ខ្លួនរបស់ជុងហ្គុក សួរទៅចាហ្វាយខ្លួន បន្ទាប់ពីយកឯកសារអោយចាហ្វាយក្រឡែតឃើញបាយប្រអប់ដែលចាហ្វាយតូចខ្ចប់មកអោយនៅតែមានសភាពដូចដើមអីចឹង។
     « យើងមិនទាន់ទំនេរ » តបតែមាត់ភ្នែកនឹងដៃនៅតែមរមាញឹកនឹងការងារដដែល
     « ខ្ញុំថាចាហ្វាយគួរតែញ៉ាំអីសិនទៅ អាហារដែលចាហ្វាយតូចខ្ចប់មកត្រជាក់អស់ហើយ »
     « យើងមិនឃ្លាន បើឯងឃ្លានឯងយកទៅស៉ីទៅ » ជុងហ្គុកថាបែបនេះ ខេនទ្រីកក៏គ្មានអ្វីតបតដែរ របស់ដែលប្រពន្ធខ្ចប់អោយចេញពីចិត្ត ពីបេះដូងតែចាហ្វាងបែរជាចង់អោយអ្នកផ្សេងញ៉ាំទៅវិញ ទាំងដែលប្រពន្ធខំងើបពីព្រឹកចម្អិនអោលំបាកលំបាកយ៉ាប់ ណាស់ចាហ្វាយអើយចាហ្វាយ។
    របស់ដែលប្រពន្ធធ្វើអោយប្ដីចេញពីចិត្ត តែប្ដីបែរជាមិនបានខ្វាយខ្វល់គិតថាវាជារឿងសាមញ្ញ ធម្មតា ចុះបើប្រពន្ធដឹងថាប្ដីមិនញ៉ាំអ្វីដែលខ្លួនបានធ្វើហើយ បែរជាចង់អោយអ្នកផ្សេងញ៉ាំជំនួសទៅវិញ តើប្រពន្ធនឹងមានអារម្មណ៍បែបណាទៅ!! ខំដាក់ចិត្តដាក់កាយធ្វើអោយស្វាមីតែម្នាក់ប៉ុណ្ណោះ តែស្វាមីហាក់ដូចជាមិនសប្បាយអររំភើបអីសោះ។

______________________

Enjoy your reading guys 🤍
ភាគទី1យ៉ាងណាដែរ សូមចំណាប់អារម្មណ៍អ្នកអានបន្តិចបានទេ?

??? [ ??????????????????? ] Complete ?Where stories live. Discover now