ផាំង! ផាំង!
នៅពេលដែលស្កាយកំពុងតែបីរាងតូចស្តើងរបស់ណានិចេញពីក្នុងឡាន ក៏មានឡានមួយគ្រឿងដែលម៉ាកចាំបានថាជាឡានដែលតាមគេមុននេះ បើកមកទាញកាំភ្លើងបាញសំដៅមកកាន់ស្តាយចំនួន3-4គ្រាប់ តែត្រូវស្កាយចំនួនពីរគ្រាន់ពីខាងក្រោយ ព្រោះតែស្កាយបានឃើញពីចេតនារបស់ឡានមួយគ្រឿងនោះ ទើបយកខ្លួនឯងបាំង កុំអោយត្រូវណានិ ។
« ស្កាយ...! » ណានិដែលនៅស្ងៀមស្ងាត់មុននេះដោយការភ័យក៏ស្រែកឡើងខ្លាំងៗ ពេលដែលត្រូវទប់ខ្លួនឯងលែងបាន ហើយលុតជង្គង់ជួល តែក៏នៅតែអោបកម្លោះតូចជាប់
« ចៅហ្វាយៗៗ »
« ស្កាយ...កុំកើតអីណា៎! ស្កាយ! ហ៊ឹកៗៗ » ណានិក្រោកអង្គុយយឺតៗដោយការឈឺចាប់ ទឹកភ្នែកក៏ស្រក់ចុះដោយមិនដឹងខ្លួន ពេលឃើញថាស្កាយមិនមាត់ស្តីអ្វីទៀត ហើយក៏អោបក្រសោបរាងកាយមាំដែលពេញដោយស្នាមរបួសនេះជាប់មិនលែង ។
« ទ្រាំបន្តិចណា៎..! មិនអីទេៗ! » ណានិតាំងស្មារតីឡើងវិញ ហើយព្យាយាមនិយាយជាមួយស្កាយ ដើម្បីកុំអោយគេបិទភ្នែក ។
« ម៉ាកហៅឡានពេទ្យអោយលឿន! » ណានិស្រែកប្រាប់ទៅកាន់ម៉ាកដែលកំពុងតែចុចទូរស័ព្ទហៅឡានពេទ្យនោះ
« ស្កាយ...! លោកប្រាប់ថា...បើខ្ញុំ...ព្រមធ្វើជាសង្សាលោក...ហ៊ឹកក..លោកនឹងនៅជាមួយខ្ញុំ ហ៊ឹកៗ » ណានិយកដៃមាំរបស់ស្កាយដែលគ្មានកំលាំងកំហែងមកដាក់ជាប់ថ្ពាល់របស់ខ្លួនហើយនិយាយទាំងទឹកភ្នែក ។
« ខ្ញុំព្រមណា៎...ខ្ញុំព្រមធ្វើជាសង្សាលោក! លោកកុំកើតអីអោយសោះណា៎! » ណានិបន្តទាំងទឹកភ្នែកហូរសស្រាក់ ។ កាលពីមុនគេមិនទាន់បានយល់ព្រមឡើយថាគេព្រមធ្វើជាសង្សារបស់ស្កាយ មានតែស្កាយទេដែលគិតអ្វីៗដោយខ្លួនឯង ប៉ុន្តែពេលនេះ នៅពេលដែលគេបានឃើញស្កាយក្នុងសភាពបែបនេះ គេពិតជាស្តាយក្រោយខ្លាំងណាស់ ដែលមិនបាននិយាយពាក្យក្នុងចិត្តទៅកាន់ស្កាយ ព្រោះគេថាខ្លាច គេនឹងត្រូវឈឺចាប់ ។
« ..... » ស្កាយប្រើដៃដែលគ្មានកម្លាំងអង្អែលថ្ពាល់ទន់តិចៗ និងហាមាត់យឺតៗចង់និយាយទៅកាន់ណានិ ប៉ុន្តែកម្លាំងមានមិនដល់ ដែលធ្វើអោយណានិស្តាប់មិនបាន ។

YOU ARE READING
?????????????????? | SkyNani
Romance??????????????????????????... ??????????????????????????? ?????????????????????????????????????????? ???????????????????????????? - ???? ?????????