« បើចឹង ក៏អោយខ្ញុំចេញទៅ! » ណានិសម្លក់
« អញ្ចើញ! » ស្កាយស្រែកខ្លាំងៗ ហើយប្រើតេឡេដោះសោរបន្ទប់អោយណានិ ចំណែកណានិក៏ក្រោកឡើង ដើរចេញពីបន្ទប់យ៉ាងសម្បារ ។
មែនហើយ វាមិនអាចទៅរួចទេ ដែលមនុស្សម្នាក់មកធ្វើល្អដាក់យើង ដោយមិនគិតពីការតបស្នងនោះ..../ ណានិគិតម្នាក់ឯង
« តើគេត្រូវការអីពីខ្ញុំ? » ណានិសួរខ្លួនឯងតិចៗ
ក្រោយចេញពីផេនហោសន៍ទំនើបបុរសកំណាចនោះរួច កម្លោះតូចក៏ចេញដំណើរសំដៅទៅកាន់ភោជនីយដ្ឋានដែលខ្លួនធ្វើការ ដើម្បីសុំគេធ្វើការវិញ ។
« អ្នកគ្រប់គ្រង សុំអង្វរជួយខ្ញុំម្តងទៅ លោកក៏ដឹងថា ខ្ញុំមិនអ្នកសុំឈប់នោះទេ »
« ណានិ ខ្ញុំក៏ចង់ជួយដែរណា៎ ប៉ុន្តែពួកយើងរកអ្នកមកជំនួសរួចទៅហើយ ម្យ៉ាងទៀតឯងក៏ដឹងដែរថា គេសាហាវប៉ុណ្ណា! » អ្នកគ្រប់គ្រងនិយាយ ធ្វើអោយណានិធ្វើមុខឆ្ងល់ ព្រោះគេមិនដឹងមនុស្សដែលអ្នកគ្រប់និយាយដល់នោះគេមានអំណាចប៉ុណ្ណានោះទេ
« អ្នកគ្រប់គ្រងខ្ញុំ... »
« ណានិ យើងជួយមិនបានពិតមែន! »
« អ្នកគ្រប់គ្រង....»
« ឥលូវអញ្ចេះ មិត្តភ័ក្ករបស់ខ្ញុំក៏ត្រូវការមនុស្សធ្វើការដែរ ចាំខ្ញុំអោយលេខទាក់ទងទៅ ខ្ញុំជួយបានតែប៉ុន្នឹងទេ »
វីន មេថាវីន
« បងប្រុស... »
« តាតា...កុំរត់! » វីន ស្រែកហាមប្អូនប្រុសរបស់ខ្លួនដែលកំពុងតែរត់សំដៅមករកគេ ដែលនោះគឺជា សាន់តា ។
សាន់តា មានអាយុ១៩ឆ្នាំ គេទៅរៀននៅបរទេសតាំងតែពីក្មេង តែដោយសារតែពេលនេះប៉ារបស់គេឈឺធ្ងន់ គេក៏ត្រូវប្តូរមករៀននៅទីនេះវិញ ។ សាន់តាជាក្មេងគួរអោយស្រលាញ់ មិនចេះឆ្មើងឆ្មៃ មិនដែរតាំងខ្លួនជាកូនអ្នកមាន ហើយក៏មិនដែរបង្ហាញអោយអ្នកណាបានដឹងដែរថាគេជាអ្នកណា គេសុំរស់នៅជាមនុស្សធម្មតាបែបនេះរហូតទៅ ។« នឹកណាស់! » ឃើញថាការហាមគឺមិនបានផលទេ ព្រោះពេលនេះសាន់តាបានចូលមកដល់ក្នុងដៃរបស់វីនទៅហើយ ។

YOU ARE READING
?????????????????? | SkyNani
Romance??????????????????????????... ??????????????????????????? ?????????????????????????????????????????? ???????????????????????????? - ???? ?????????
?????
Start from the beginning