抖阴社区

                                    

« ប្រាប់ហើយថាកុំរត់!​ »

« អូហូ... មនុស្សខំនឹកណា៎!​ » សាន់ជ្រួញចិញ្ចើមពេលត្រូវបងគេស្តីអោយ ហើយក៏លែងដៃពីបងប្រុសរបស់ខ្លួនវិញ

« ចុះបើដួលគិតយ៉ាងម៉េច? »

« បង...ខ្ញុំធំហើយណា៎ មិនមែនក្មេងទៀតទេ! » សាន់តានិយាយទៅកាន់បងប្រុសដែលតែងតែចាត់ទុកគេដូចជាកូនក្មេង

« យ៉ាងណាក៏នៅតែក្មេងសម្រាប់បង » វីនញីសក់ប្អូនរបស់ខ្លួនដោយក្តីស្រលាញ់

« ពួកយើងប្រញាប់ទៅៗ លោកប៉ាកំពុងរងចាំ! » វីននិយាយបន្ត ហើយនាំគ្នាដើរសំដៅទៅឡានទំនើប ហើយក៏ធ្វើដំណើរចេញទៅ ។

_______

ម៉ោង១០យប់

ស្កាយ កម្លោះរាងខ្ពស់ដើរចូលទៅក្នុងកាស៊ីណូទាំងទឹកមាំមុខ ព្រោះតែពេលនេះកាស៊ីណូរបស់គេ មានបញ្ហាទៀតហើយ ដែលហួសពីការចាត់ការរបស់មនុស្សរបស់គេ ។

ផាំង.../ សម្លេងកាំភ្លើងលាន់រំពងនៅក្នុងបន្ទប់កាស៊ីណូវីអាយភីមួយ ដែលសម្លេងនោះចេញ ដៃរបស់ស្កាយ ។

រាងខ្ពស់កាន់កាំភ្លើងបាញ់ឡើងទៅខាងលើ ដំណើរស្វាហាប់ ដើរចូលទៅរកអ្នកដែលកំពុងតែនាំបញ្ហាអោយកន្លែងរបស់គេ ។ ដោយសម្លេងកាំភ្លើងនោះធ្វើអ្នកដែលកំពុងតែវាយតប់គ្នានោះ ធ្វើអោយគ្រប់គ្នានៅស្ងៀម ហើយក៏មានអ្នកខ្លះចង់រត់ចេញ តែក៏មនុស្សរបស់ស្កាយចាប់ជាប់ ។

ផាំង....// សម្លេងកាំភ្លើងមួយគ្រាប់ទៀតក៏បានបន្លឺឡើង ដែលវាហោះទៅកាន់មនុស្សប្រុសម្នាក់ក្នុងចំណោមមនុស្សជាច្រើននោះ ។

« អ្ហាស៎..... »

« ឯងដឹងមែនទេថា បើឯងបង្ករឡើងនៅទីនេះ ឯងនឹងត្រូវជួបបែបណា៎? » ស្កាយដើរទៅជាន់អ្នកដែលជួលនឹងដីដោយសារតែគ្រាប់កាំភ្លើងរបស់គេ ។

« បើពួកឯងមិនចង់ស្លាប់ទេក៏ចេញអោយអស់ទៅ! » ស្កាយស្រែកទៅកាន់អ្នកឯទៀតដោយសម្លេងកាច ធ្វើអោយអ្នកខ្លះក៏ប្រញាប់រត់ចេញយ៉ាងលឿន តែអ្នកខ្លះក៏មិនបានចេញទៅណាព្រោះតែត្រូវធ្ងន់ងើបលែងរួច ។

« ចៅហ្វាយ...ពួកយើងចាប់មេរបស់វាបានហើយ! » ម៉ាកចូលទៅខ្សឹបប្រាប់ស្កាយតិចៗ ហើយក៏ចេញ ដោយមិនភ្លេចប្រាប់អោយកូនចៅរបស់គេចាត់ការបន្ត ។

?????????????????? | SkyNaniWhere stories live. Discover now