« អួយយ... » សម្លេងស្រែកបន្លឺឡើងភ្លាមៗ ព្រោះភ្ញាក់ដែលត្រូវដៃក្រាស់របស់ស្កាយចាប់ដៃរបស់គេខ្លាំងៗ ជាមួយនឹងកែវភ្នែកកំណាច ។
« ចូលមកធ្វើអី? » សម្លេងស្គកសួរ
« ខ្ញុំ.... » កម្លោះតូចរកឆ្លើយមិនចេញ ព្រោះតែការភិតភ័យបូកផ្សុំជាមួយការឈឺចាប់នៅលើកដៃ ដែលស្កាយចាប់ជាប់មិនលែង!
« ថ្ងៃក្រោយកុំចូលមកស្ងាត់ៗបែបនេះ! » ស្កាយដឹងខ្លួន ពេលឃើញដៃតូចរបស់ណានិកាន់ភួយ ទើបគេអាចស្មានបានថា ណានិមិនបានមានបំណងអ្វីផ្សេងនោះទេ ។ ស្កាយលែងដៃតូចអោយមានសេរីភាព ចំណែកណានិក៏នៅបន្តយកភួយដណ្តប់ទៅលើរាងកាយក្រាស់របស់ស្កាយដដែរ ។
« យប់មិញលោកមិនបាន...គេងទេមែន? » ណានិសួរ
« អឺមម! » សម្លេងគ្រល័រតប បន្ទាប់មកយកដៃ ញីថ្ងាសរបស់ខ្លួនខ្លាំងៗ
« កុំញី...! » ដៃតូចស្រាលរបស់ណានិឈោងទៅចាប់ដៃក្រាស់របស់ស្កាយចេញ ហើយនិយាយដោយសម្លេងស្រាល បន្ទាប់មកណានិក៏ចាប់ផ្តើមធ្វើសរសៃតិចៗនៅថ្ងាស និងសៀតផ្ការបស់គេយ៉ាងយកចិត្តទុកដាក់ ។
ស្កាយទាញចង្កេះតូចរបស់ណានិចូលមកជិត ហើយអោនមុខជ្រុងជាមួយរាងកាយរបស់របស់គេយ៉ាងស្ងៀមស្ងាត់ ចំណែកណានិដូចជាមៀលឃើញពីភាពហត់នឿយរបស់គេក៏នៅស្ងៀមអោយគេនៅបែបនេះមួយសន្ទុះសិន ។
ណានិដាក់ដៃលើស្មារទាំងសងខាងរបស់ស្កាយ ហើយអង្អែលស្មាររបស់គេតិចៗ ជាការលួងលោម បើទោះបីជាគេមិនបានដឹងឡើយថាមានរឿងអី ប៉ុន្តែអ្វីដែលគេអាចធ្វើបាន គឺការនៅក្បែរគេបែបនេះ ។
« លោក...! ដៃកើតអី? » ណានិសួរទាំងភ្ញាក់ផ្អើលពេលឃើញដៃរបស់ស្កាយមានស្នាមឈាម ។
« គ្មានអីទេ! » ស្កាយងើបមុខមកមើលដៃរបស់ខ្លួន ហើយនិយាយដូចគ្មានរឿងអី
« មិនអីយ៉ាងម៉េច ឈាមណា៎...! » ណានិប្រកែក ចំណែកស្កាយក៏ពិតខ្លួននឹងកៅអីសម្លឹងមុខរបស់ណានិមិនដាក់ភ្នែក ។
« អឺ...អត់ក៏អត់! » ណានិដឹងខ្លួនថាខ្លួនដូចជាបារម្ភពីគេជ្រុល ក៏ដូរពាក្យវិញ បន្ទាប់មកដើរចេញទាំងអឹមអៀន តែក៏ត្រូវស្កាយចាប់ទាញចង្កេះតូចរបស់ណានិមកអង្គុយនៅលើភ្លៅរឹងមាំរបស់គេបានសម្រេច ។

YOU ARE READING
?????????????????? | SkyNani
Romance??????????????????????????... ??????????????????????????? ?????????????????????????????????????????? ???????????????????????????? - ???? ?????????
?????
Start from the beginning