" លើកដៃឡើងយើងជាប៉ូលីស " ខណៈពេលនោះមានប៉ូលិសជាច្រើននាក់សម្រុកចូលមកដោយមានវត្តមានអ៊ុនវ៉ូ នឹងជំនិតទាំងពីររបស់ជុងហ្គុកដូចគ្នា ប្រាកដណាស់យើងបកត្រឡប់ទៅក្រោយវិញ....
" ចាហ្វាយគិតចង់ប្រគល់ឲ្យវាពិតមែនឬ? "
" យើងធ្វើជាប្រគល់ឯកសារទាំងអស់ទៅឲ្យវា ហើយឯងចាំប្ដឹងប៉ូលិស ពួកឯកទាំងអស់រងចាំយើងនៅខាងក្រៅចាត់ការកូនចៅរបស់វាឲ្យអស់ យើងជាអ្នកចូលទៅរកវាយើងនឹងផ្ដល់សញ្ញាមួយឲ្យពួកឯងបន្ទាប់មកចាំនាំគ្នាសម្រុកចូលមក យល់ទេ? "
" បាទចាហ្វាយយល់ " ផែនការរបស់ពួកគេក៏បានចាប់ផ្តើមពីពេលនោះមក ដោយមានវត្តមានអ៊ុនវ៉ូជាកម្លាំងដូចគ្នា មានកូនចៅអ៊ុនវ៉ូជាច្រើនដែរជួយកម្ចាត់កូនចៅដែលនៅយាមនៅខាងក្រៅនោះ
បកត្រឡប់មកបច្ចុប្បន្នវិញ
" ពួកឯងលេងល្បិច? " យុនហាន បន្លឺរឡើងទាំងកំហឹងមិនគួរណាចាញ់ក្រោមល្បិចពួកវាទាល់តែ សោះ
" មកពីឯងវាល្ងង់ដោយខ្លួនឯង "ជុងហ្គុកឱបថេហ្យុងជាប់ស្រដីទៅកាន់យុនហាន
" ឯង....ផាំង..." យុនហានទាញកាំភ្លើងបាញ់តម្រង់ទៅរកជុងហ្គុកតែ....
" អឹក....ថេយ៍~~~~ " ថេហ្យុង បានរងគ្រាប់ជំនួសជុងហ្គុកកាយស្រឡូនទន់ខ្លួនដួលអស់ជំហរត្រូវជុងហ្គុកទ្រទាន់ទាំងឈាមចាប់ផ្តើមហូរចេញពីត្រូវកន្លែងដែលគ្រាប់កាំភ្លើងបាញ់ទម្លុះមុននេះ
" ផាំងៗ...." ប៉ូលិស បាញ់កាំភ្លើងត្រូវដៃកាន់កាំភ្លើងរបស់យុនហាន ឲ្យគេត្រូវទម្លាក់កាំភ្លើងចុះក្ដោបដៃដែលត្រូវគ្រាប់មិញនេះ មុននឹងប៉ូលិសរហ័សចូលមកចាប់ពួកគេដាក់ខ្នោះយកទៅទីស្នាក់ការប៉ូលិស
" ថេយ៍...ថេយ៍អូនដឹងខ្លួនឡើង " ជុងហ្គុក ភ័យឡើងស្លេកបបូរមាត់អស់ហើយ អង្រួនកាយប្រពន្ធដែលសន្លប់ស្ដូកស្ដឹងនោះ
" ចាហ្វាយឆាប់នាំអ្នកប្រុសទៅមន្ទីរពេទ្យ " ខេនទ្រីក បន្លឺឡើងឲ្យជុងហ្គុករហ័សលើកបីថេហ្យុងចុះទៅខាងក្រោម ដាក់នៅក្នុងឡានបើកសម្ដៅទៅមន្ទីរពេទ្យ
" ជុង....អូន " ថេហ្យុង នៅដឹងខ្លួនម្ដងៗប្រឹងនិយាយមិនចង់ចេញក៏ព្រោះតែគ្មានកម្លាំង

YOU ARE READING
??? [ ??????????????????? ] Complete ?
Action" ???????????????????????????????? ??????????????????????????????????????????????????????? " "........"
Ep17: ?????...
Start from the beginning