抖阴社区

                                    

« ជួយ...ជួយផង! » ភាពត្រជាក់កាន់តែឡើង ធ្វើអោយខ្លួនប្រាណរបស់ណានិកាន់តែគ្មានកម្លាំង តែក៏ព្យាយាមស្រែកអោយគេជួយ

« ស្កាយ...! ជួយ...ខ្ញុំផង! »

« ជួយផង! » ណានិសម្រូតខ្លួនអង្គុយចុះយឺតៗ ព្រោះតែរាងកាយរបស់គេពេលនេះកាន់តែខ្សោយទៅៗ ដៃក៏លើកឡើងគោះទ្វាតិចៗស្ទើរតែមិនបានលឺសម្លេងបន្តិចទាល់តែសោះ

« ស្កាយ....! » ពេលនេះ ណានិមិនអាចធ្វើជាមនុស្សរឹងមាំទៀតបានឡើយ ទឹកភ្នែកដែលព្យាយាមទប់ក៏ស្រក់ចុះមក ។

នៅខាងផ្នែករបស់ស្កាយ

« ឃើញហើយឬនៅ? » ស្កាយស្រែកខ្លាំងៗដាក់អ្នកដែលកំពុងតែឆែកមើលកាម៉េរាសុវត្ថភាព

« ឃើញហើយអ្នកប្រុស » បុរសម្នាក់និយាយឡើង ធ្វើអោយរត់ទៅមើលអេក្រុងកុំព្យូទ័រយ៉ាងលឿន ។

ក្រោយពេលស្កាយបានដឹងថាណានិនៅឯណា គេក៏រត់ចេញមកយ៉ាងលឿន សំដៅទៅកន្លែងដែលណានិបានចូលទៅ ដោយមានម៉ាកតាមពីក្រោយ ។

« ណានិ កុំកើតអីអោយសោះណា៎! » ស្កាយគិតម្នាក់ឯងក្នុងចិត្ត

« ឆាប់បើកទ្វាទៅ! » ស្កាយស្រែកខ្លាំង បិះនឹងធ្វើអោយអ្នកកាន់សោរចាក់មិនត្រូវ

« ណានិ...! »

« ស្កា...ស្កាយ...! »

« ណានិ! ណានិ! កុំភ័យ ខ្ញុំមកហើយ! ខ្ញុំមកហើយ! » ស្កាយរត់ចូលទៅក្នុងបន្ទប់នោះយ៉ាងលឿនដូចព្យុះ ហើយដោះអាវធំក្រៅរបស់គេទៅដណ្តប់អោយរាងកាយតូចរបស់ណានិដែលកំពុងតែអង្គុយអោបក្បាលជង្គង់ញាក់ញ័រនៅក្បែរទ្វារ ។

« ស្កា..យ... » ណានិហៅឈ្មោះរបស់ស្កាយតិចៗ ហើយទឹកភ្នែកដែលខំទប់នោះក៏ស្រក់ចុះមកម្តងទៀត ។

« មិនអីទេ! អស់អីហើយ! » ស្កាយនិយាយហើយក៏ប្រញាប់លើកបីរាងកាយតូចស្រាលចេញពីបន្ទប់នោះយ៉ាងលឿន ។

« រ...រងារណាស់! » កម្លោះតូចនិយាយទាំងញ័រមាត់

« ទ្រាំបន្តិចណា៎! មិនអីទេ! » ស្កាយនិយាយ ហើយក៏អោនទៅថើបថ្ងាសរបស់ណានិថ្នម ធ្វើអោយកូនរបស់គេដែលក្បែរនោះ នាំគ្នាភ្ញាក់ផ្អើយយ៉ាងខ្លាំង ។

?????????????????? | SkyNaniWhere stories live. Discover now