抖阴社区

                                    

ណានិជ្រុបមុខរបស់គេជាមួយនឹងដើមទ្រូងរឹងមាំដើម្បីទទួលបានភាពកក់ក្តីពីគេ ផ្ទៃមុខឡើងក្រហមព្រោះតែភាពត្រជាក់ ចំណែករាងកាយរបស់គេក៏ត្រជាក់ស្រេប ធ្វើអោយបេះដូងរបស់ស្កាយឆេះឆួលពេញដោយកំហឹង គិតទៅដល់អ្នកដែលធ្វើអោយក្មេងតូចរបស់គេម្នាក់មានសភាពបែបនេះ ។

ពេលទៅដល់ក្នុងបន្ទប់ ស្កាយដាក់រាងតូចស្តើងនៅគ្រែថ្នមៗ ហើយក៏ប្រញាប់ទាញភួយមកដណ្តប់អោយណានិជិត ដោយក្តីបារម្ភ

« ស្កាយ...! » ដៃត្រជាក់ស្រឹបរបស់ណានិចាប់ដៃរបស់ស្កាយជាប់ ទាំងកែវភ្នែកគួរអោយអាណិត

« ខ្ញុំទៅយកទឹកក្តៅ! អូខេណា៎! » ស្កាយអោនទៅថ្ងាសរបស់ណានិ និងអង្អែលក្បាលរបស់គេថ្នមៗជាការលួងលោម ហើយនិយាយដោយសម្លេងស្រាល ហើយណានិក៏ងក់ក្បាលតិចៗ

« កុំខ្លាចអី! អស់អីហើយ! » ស្កាយនិយាយបន្ត ព្រោះឃើញកែវភ្នែករបស់កម្លោះតូចនៅតែភាពកង្វល់ ហើយក្រោកចេញទៅទឹកក្តៅឧណ្ឌៗមកណានិផឹក ដើម្បីជួយកាត់បន្ថយភាពត្រជាក់ ។

ស្កាយត្រឡប់មកវិញដោយមានក្តៅឧណ្ឌៗមួយកែវធំមកដាក់នៅលើតុក្បែរគ្រែ ហើយគេក៏លើកណានិមកផ្អែកជាប់នឹងទ្រូងរនស់ខ្លួន ហើយអោយកែវទឹកក្តៅទៅណានិកាន់ដើម្បីបានកម្តៅពីទឹកមកខ្លះៗ ។

ដៃតូចត្រជាក់ទទួលកែវទឹកក្តៅឧណ្ឌពីស្កាយយកកាន់អោបដៃទាំងសងខាងយ៉ាងអារម្មណ៍ បូកផ្សំជាមួយរាយកាយក្រាស់ដ៏សែនក្តៅក្តៅដែលនៅពីក្រោយខ្នងរបស់ទៀតផងនោះ ណានិផ្លុំទឹកក្តៅតិចៗ ហើយលើកផឹកបន្តិចម្តងៗ រហូតដល់អស់ពីកែវ ។

« ចង់ញ៉ាំទៀតអត់? » ស្កាយសួរដោយសម្លេងស្រាល តែណានិក៏គ្រវីក្បាល

« អញ្ចឹងសម្រាកសិនទៅ » ស្កាយយកកែវពីដៃរបស់ណានិមកទុក ។

ណានិដកខ្លួនចេញពីរាងកាយកក់ក្តៅរបស់ស្កាយទាំងសោកស្តាយ ហើយក៏សម្រូតខ្លួនគេងយឺតៗនៅក្បែរស្កាយ ។ ចិត្តមួយចង់ចាប់ដៃរបស់គេមកអោប តែចិត្តមួយក៏មិនហ៊ាន ទើបកម្លោះតូចបានត្រឹមគេងបែរមុខមករកណានិទាំងទឹកមុខសោកសៅ ។

ប៉ុន្តែបន្តិចក្រោយមក ស្កាយក៏ឡើងមកគ្រែ ទាញរាងតូចស្តើងរបស់ណានិមកអោយគេងគើយនៅទ្រូងរបស់គេ និងអោបណានិជាប់ ចំណែកណានិបានគេភាពកក់ក្តៅចូលជិតបែបនេះ ក៏អោបគេយ៉ាងណែនមិនព្រមលែង ។

?????????????????? | SkyNaniWhere stories live. Discover now