抖阴社区

                                    

« អត់ទេ...! » ធីប្រកែក

« លោកទៅវិញបានហើយ? » ធីសួរ

« ញ៉ាំបបរ លេបថ្នាំហើយ ខ្ញុំនឹងទៅ! » ឌីវតបដោយដើរទៅរកធី ដើម្បីអោយគេមកអង្គុយញ៉ាំបបរ

« លោកឆ្កួតឬ? ពួកយើងមិនបានស្គាល់គ្នាទេណា៎! » ធីនិយាយត្រង់ៗ ព្រោះគេពិតជាមិនយល់ថាហេតុអីគេព្យាយាមធ្វើដូចជាស្នឹតស្នាលដាក់គេបែបនេះទេ ។

« ធី ធីរ៉ាដេត » ឌីវហៅឈ្មោះពេញរបស់ធី ធ្វើអោយគេបើកភ្នែកធំៗ

« លោក... »

« ញ៉ាំបបរសិនទៅ! » ឌីវមិនបានខ្វល់ថា ធីចង់យ៉ាងម៉េចចំពោះគេទេ អ្វីដែលសំខាន់ គេចង់អោយធី ញ៉ាំបបរលេបថ្នាំ

« លោកយ៉ាងម៉េចហ្នឹង? » ធូស្រែកខ្លាំងៗ ព្រោះគេមិនអាចទ្រាំបានទៀតទេ ដែលត្រូវមនុស្សប្លែកមុខមកយកចិត្តទុកដាក់ចំពោះគេបែបនេះ ហើយអ្វីដែលសំខាន់ គេមិនធ្លាប់មានអ្នកណាមកខ្វាយខ្វល់ជាមួយគេទេ ក្រៅតែពីអ៊ំមេផ្ទះ ។

« អ្ហាកក....! » ធីបន្លឺសម្លេងឡើង ហើយដៃទៅក្តោបទ្រូងខាងឆ្វេងដោយការឈឺចាប់

« យ៉ាងម៉េចហើយ? សម្រាកសិនទៅ! » ឌីវប្រញាប់គ្រាធីសំដៅទៅគ្រែរបស់គេ អោយដាក់អោយគេអង្គុយចុះយឺតៗ

« អ្ហាសសស... » ធីស្រែកតិចៗ

« ញាំថ្នាំសិនទៅ! » ឌីវរត់ទៅរកថង់ថ្នាំដែលគេបានយកមកមកធី ហើយធីក៏យកលេបដោយមិនស្ទាក់ស្ទើរ

« សម្រាកសិនទៅ! » ធីពេលនេះប្រៀបដូចជាកូនកណ្តុរធ្លាក់ទឹកអញ្ចឹង ឌីវអោយធ្វើអីគេក៏តាម ចារឹកកាចឆ្នាស់មុនក៏បាត់អស់

« ថ្ងៃក្រោយ លេបថ្នាំអោយបានទៀងទាត់ផង! » ឌីវនិយាយ

« លោកដឹងបានយ៉ាងម៉េច? » ធីសួរដោយសម្លេងខ្សាវៗ ភ្នែកសកទើរតែបិទជិតទៅហើយ

« មិនប្រាប់! » ឌីវឆ្លើយឌឺ តែធីគ្មានកម្លាំងតបតនោះទេ ហើយក៏បិទភ្នែកគេងតែម្តងទៅ

« ទីបំផុត...ខ្ញុំរកឯងឃើញហើយ » ឌីវនិយាយតិចៗ ដាក់អ្នកដែលគេងលក់

ត្រឡប់ទៅមួយម៉ោងមុន

« ផ្ទះធំបែបនេះ អុំនៅតែពីរនាក់គេទេមែនទេ? »

?????????????????? | SkyNaniWhere stories live. Discover now