抖阴社区

                                    

« បញ្ជាក់ថាយល់ព្រមហើយណា៎! » ក្រោយឆក់យកស្នាមថើបពីគេរួច ស្កាយក៏និយាយអឺអើម្នាក់ឯង ធ្វើអោយកម្លោះតូចធ្វើមុខស្លើរដោយការហួសចិត្ត ។




មួយសប្តាហ៍ក្រោយ 

ម៉ោង១១យប់ សណ្ឋាគារ វង្សរ៉ាឆាត់

ក្រោយពេលស្កាយសុំណានិទាក់ទងគ្នា ណានិនៅមិនទាន់មានចម្លើយអោយស្កាយនៅឡើយទេ ប៉ុន្តែស្កាយនៅតែធ្វើខ្លួនធម្មតាតាមចារឹករបស់គេដូចដើម តែអ្វីដែលមិនដូចដើមនោះគឺ ស្កាយមិនអោយណានិទៅណាផុសពីខ្សែរភ្នែករបស់គេឡើយ ណានិត្រូវក្បែរស្កាយ24ម៉ោងជាប់តែម្តង ហើយរឿងដែលណានិបានសុំ គេក៏ធ្វើតាម គេមិនបានទៅណា ឬធ្វើអីដែលធ្វើអោយណានិបារម្ភឡើយ ។

« ខ្ញុំស្រលាញ់គេមែន? » ណានិគិតម្នាក់ឯងក្នុងចិត្ត សម្លឹងមើលស្កាយដែលកំពុងតែធ្វើការ ។

« អត់ទេៗ គេគ្មានផ្លូវស្រលាញ់ខ្ញុំទេ » ណានិងាកមុខចេញ ទះថ្ពាល់ខ្លួនឯងតិចៗ 

« កើតអី? មិនស្រួលខ្លួនមែនទេ? » ស្កាយដែលអង្គុយនៅតុធ្វើការមុននេះ ស្រាប់តែមកឈរនៅចំពោះមុខរបស់ណានិ ធ្វើអោយណានិភ័យផងអៀនផង រកប្រាប់អីមិនត្រូវ

« អត់បានក្តៅខ្លួនទេ! ម៉េចក៏មុខក្រហម? » ស្កាយស្ទាបថ្ងាសរនស់ណានិ ហើយនិយាយដោយក្តីបារម្ភ

« ខ្ញុំ...មិនបានកើតអីទេ? » ណានិយកដៃរបស់ស្កាយចេញ ហើយនិយាយ 

« តែមុខក្រហម... »

« ខ្ញុំមិនបានកើតអីទេ ស្កាយ! » ណានិតម្លើងសម្លេងបន្តិច ស្កាយក៏នៅស្ងៀម ហើយនេះក៏ជារឿងមួយដែលស្កាយបានប្តូរដែរ ព្រោះគេស្តាប់តាមណានិជានិច្ច

« បើអញ្ចឹងទៅគេងទៅ យប់ហើយ! » ស្កាយប្តូររឿង ដោយទាញណានិអោយងើបចេញពីសាឡុង ហើយអោយគេចូលទៅគេងក្នុងបនមទប់សម្រាករបស់ខ្លួន ។

« ខ្ញុំមិនទាន់ងងុយទេ! » ណានិនិយាយ តែជើងក៏ព្រមដើរចូលទៅក្នុងបន្ទប់តាមកម្លាំងរុញរបស់កម្លោះរាងក្រាស់ ដែលរុញគេពីក្រោយ ។

« បើអញ្ចឹង ធ្វើអីផ្សេងទៅ! » ស្កាយអោបកម្លោះតូចពីក្រោយ ហើយសម្លេងខ្សឹបៗដាក់ត្រចៀករបស់គេ

?????????????????? | SkyNaniWhere stories live. Discover now