抖阴社区

                                    

" មានឯណាលោកប៉ា " ថេហ្យុង ត្រូវអ្នកស្រីគីមនាំមកអង្គុយនៅបន្ទប់ទទួលភ្ញៀវដោយមានលោកគីមដើរតាមពីក្រោយ ឯជុងហ្គុកក៏ឆាបាយហើយល្មមយកមកដាក់នៅលើតុអាហារ

" ចៅម៉ាក់មានធ្វើទុកទេហ្ហាសកូន? " គាត់ដាក់ដៃលើពោះកូនដែលមានចៅប្រុសរបស់គាត់នៅក្នុងនោះ គ្រាន់តែឮជុងហ្គុកខលប្រាប់ពួកគាត់ថាទទួលបានចៅប្រុសភ្លាមពួកគាត់សប្បាយចិត្តខ្លាំងណាស់

" គឺអត់ទេម៉ាក់ គ្រាន់តែពេលគេធាក់រៀងខ្លាំងគួរសម" ក៏ពិតមែនភាគច្រើនកូនប្រុសគឺធាក់ខ្លាំងជាងកូនស្រី

" មានកម្លាំងខ្លាំងមែនទេចៅយាយ " គាត់ឱនមកនិយាយជាមួយចៅនៅជិតពោះថេហ្យុង នៅក្នុងពោះគ្រប់គ្នាក្នាញ់ប៉ុនហ្នឹងហើយចុះទម្រាំចេញមកក្រៅទៀតមិនដឹងក្នាញ់យ៉ាងណាទេនេះ

" អួយ..." ថេហ្យុង ស្រែកបន្តិចក្រោយអាច្រមក់នោះធាក់ពោះគេ

" យ៉ា!! អាល្អិតស្ដាប់ឮយាយនិយាយមែនទេនឹងហ្ហាស? " ថេហ្យុង ញញឹមសើចសម្លឹងមើលម៉ាក់ខ្លួននិយាយជាមួយចៅធ្វើមើលតែចៅស្ដាប់បានអីចឹង ជុងហ្គុកនឹងលោកគីមក៏ញញឹមសប្បាយចិត្តដូចគ្នា

// យប់បន្តិចក្រោយអាហារពេលល្ងាចរួចរាល់ //

" ត្រជាក់ណាស់ជុងហ្គុក " ថេហ្យុង និយាយឡើងក្រោយជុងហ្គុកកំពុងតែសើយអាវរបស់ខ្លួនយកជែល មកលាបនៅលើពោះរបស់គេថ្នមៗ បន្ទប់បើកម៉ាស៊ីនត្រជាក់ហើយលាបជែលទៀតវាត្រជាក់ លាបការពារកុំឲ្យមានសង្វារអីបែបនោះ

" ចាំបន្តិចរួចឥឡូវហើយ " ជុងហ្គុក អង្អែលលាបនៅលើពោះប្រពន្ធថ្នមៗ បង្ហួសមកម៉ាស្សាឈ្លីត្រកៀកឲ្យប្រពន្ធតិចៗដូចគ្នា

" អ្ហា៎...រួចហើយ " ជុងហ្គុក ទាញអាវថេហ្យុងទម្លាក់វិញដាក់ខ្នើយកល់ខ្នង កល់ជើងឲ្យមួយទៀតឲ្យថេហ្យុងឱប រួចខ្លួនក៏ទាញកន្សែងចូលបន្ទប់ទឹកដើម្បីងូតទឹកសម្អាតខ្លួនសិនក្រោយចេញមកវិញឡើងទៅគេងនៅលើគ្រែពីក្រោយប្រពន្ធដាក់ដៃឱបគេថ្នមៗ មិនរឹតខ្លាំងព្រោះខ្លាចគេពិបាកគេង

// ពាក់កណ្ដាលយប់ប្រហែលជាខ្ទង់ម៉ោង1ថេហ្យុងគេងនៅមិនសុខបម្រះទៅបម្រះមកមិនឈប់សោះដែលជាហេតុធ្វើឲ្យជុងហ្គុកដែលគេងក្បែរនោះត្រូវភ្ញាក់តាម //

??? [ ??????????????????? ] Complete ?Where stories live. Discover now