抖阴社区

                                    

ជីវិតនៃអាពាហ៍ពិពាហ៍របស់ពួកគេបានឈានមកដល់ថ្ងៃនេះក៏ដោយសារតែពួកគេទាំងពីអ្នករស់នៅចេះសម្របគ្នាទៅវិញទៅមក! ពួកគេកែប្រែ នឹងផ្លាស់ប្តូរដើម្បីគ្នា ពួកគេយកភាពស្មោះត្រង់នឹងការជឿទុកចិត្តទៅលើគ្នាជាធំទើបអាចធ្វើឲ្យស្នេហាពួកគេឈានមកដល់ដំណាក់កាលមួយនេះ វាពិតជារឿងមួយដែលគួរឲ្យចងចាំខ្លាំងមែនទែន។

ជុងហ្គុកធ្លាប់តែជាស្វាមីម្នាក់ដែលមិនសូវជាបានខ្វាយខ្វល់ពីសុខទុកប្រពន្ធ មិនដែលសួរនាំ មិនដែលនិយាយពិរោះភាសាដាក់ប្រពន្ធ ធ្លាប់តែជាស្វាមីដែលស្រឡាញ់ប្រពន្ធតែមិនចេះបង្ហាញឲ្យប្រពន្ធបានឃើញ តែងតែធ្វើឲ្យប្រពន្ធយំ មានការអាក់អន់ស្រពន់ចិត្ត រហូតមកដល់ពេលនេះនាយផ្លាស់ប្តូរច្រើនណាស់ នាយក្លាយទៅជាស្វាមីដែលបង្ហាយក្ដីស្រឡាញ់ចំពោះប្រពន្ធ សម្ដីសម្ដៅផ្អែមល្ហែម យកចិត្តទុកដាក់ចំពោះប្រពន្ធនាយធ្វើតួនាទីជាស្វាមីនឹងជាប៉ាៗបានល្អណាស់រយៈពេលប៉ុន្មានឆ្នាំចុងក្រោយមកនេះ! ហើយការផ្លាស់ប្ដូររបស់នាយអ្វីដែលនាយទទួលបានមកវិញនោះគឺស្នាមញញឹមរបស់ភរិយាក៏ដូចជាសុភមង្គលនៅក្នុងជីវិតគ្រួសារផងដែរ

ដូច្នេះហើយបានជាមនុស្សយើងគាត់តែងតែមានប្រសាសន៍ថា រស់នៅជាមួយគ្នាបើចង់យូរទាល់តែរៀនសម្របតាមគ្នាទៅវិញទៅមក រៀនយល់ពីគ្នា ចែករំលែកភាពសប្បាយនឹងទុក្ខកង្វល់ជាមួយគ្នា ផ្ដល់យោបល់នឹងលើកទឹកចិត្តឲ្យគ្នាទៅវិញទៅមកទើបគ្រួសារមានសុភមង្គល អ្វីដែលសំខាន់គឺការទុកចិត្តគ្នាទៅវិញទៅមកជារឿងល្អបំផុតនៅក្នុងទំនាក់ទំនងស្នេហា!!

ក្រាក...ខណៈកំពុងតែស្លុងអារម្មណ៍ថើបគ្នាទ្វារបន្ទប់ស្រាប់តែបើកឡើងធ្វើឲ្យពួកគេផ្ដាច់បបូរមាត់ចេញពីគ្នាយ៉ាងលឿន! ងាកទៅទើបដឹងថាកូនកំហូចជាអ្នករុញទ្វារចូលមកសោះ

" ហ្សេនមកបន្ទប់ប៉ាធ្វើអីកូន? មិនទាន់គេងទេហេស? " ជុងហ្គុក លើកកូនឲ្យមកដាក់លើពូកហ្សេនរំកិលខ្លួនចូលទៅគេងនៅចន្លោះកណ្ដាលនៃពូក

" ហ្សេនសុំគេងជាមួយប៉ាៗនឹងអាប់ប៉ាដែរណាថ្ងៃនេះ" អាល្អិតឈ្មុលខ្លួនចូលទៅឱបថេហ្យុងខណៈថេហ្យុងទម្រេតខ្លួនគេងនោះ

You've reached the end of published parts.

? Last updated: 14 hours ago ?

Add this story to your Library to get notified about new parts!

??? [ ??????????????????? ] Complete ?Where stories live. Discover now