抖阴社区

                                    

" បានណាកូន!! " ថេហ្យុង ញញឹមឱបថើបថ្ពាល់កូនតិចៗ ក្លិនក្រអូបរបស់ហ្សេនសាយភាយចូលមកច្រមុះរបស់គេ ធ្វើឲ្យគេថើបមិនចង់ឈប់សោះ

" មករំខានប្ដីប្រពន្ធគេនឹង! " ជុងហ្គុក ឡើងគេងលើគ្រែផ្អៀងខ្លួនមកមើលមុខកូនប្រុសខណៈហ្សេនងាកសម្លក់ជុងហ្គុកថ្លែរ

" យប់ស្មើនឹងហើយប៉ាៗធ្វើអីទើបត្រូវប្រើពាក្យថារំខាន? " ឮសំណួរកូនសួរថេហ្យុងធ្លោយសំណើចចេញមកបន្តិច ខណៈជុងហ្គុកក្នាញ់ពេកចាប់ចាក់ក្រឡេកឲ្យហ្សេនសើចកក្អឹក

" ប៉ាត្រូវគេងឱបប្រពន្ធប៉ាដែរណា!! "

" អូនក៏ចង់ឱបអាប់ប៉ាដែរ!! " ហ្សេន ឈ្មុលឱបថេហ្យុងជាប់ខណៈមាត់តជាមួយជុងហ្គុកមិនដាច់សោះ

" ចាំមើលតែគេងលក់ចាប់ឲ្យគេងក្រោមគ្រែហើយ" ឮហើយហ្សេនពេបមាត់ភ្លាម

" អ្ហា៎...អាប់ប៉ា..ហ្ហឹក " អាល្អិតពេបមាត់រំអួយដាក់ថេហ្យុង ក៏បានដូចចិត្តទៀតថេហ្យុងលួងលោមគេ

" ប៉ានិយាយលេងទេតើកូន! " ថេហ្យុង ស្រដីប្រាប់ស៊ីញ៉ូភ្នែកជាមួយជុងហ្គុកបំណងឈប់ឲ្យញ៉ោះកូន តែជុងហ្គុកមានទៅស្ដាប់ឯណាញ៉ោះលើសដើម

" និយាយលេងអី! និយាយមែននឹងចាំមើលទៅ " ថេហ្យុង ខាំមាត់ដាក់ជុងហ្គុកខណៈហ្សេនពេបមាត់យំនៅក្នុងទ្រូងថេហ្យុងនោះ

" ហ្ហឹក..ហ្សេនឈប់យាយរកប៉ាៗហើយចាំមើល " ហ្សេនទឹកភ្នែកទឹកសំបោរងាកមកស្រែកដាក់ជុងហ្គុក

" ដណ្ដើមប្រពន្ធគេទៅឱបហើយនៅមានមុខមកអត់យាយរកគេទៀត? "

" បង!! " ថេហ្យុង ក្រវីក្បាលហាម ចូលចិត្តតែញ៉ោះកូនធ្វើឲ្យតែកូនយំ ពិបាកតែគេងលួងនឹងឯង

" ឈឹងកូន..ប៉ានិយាយលេងទេតើ! " ថេហ្យុង ទះគូថកូនថ្នមៗលួងលោមឲ្យគេឈប់យំ យប់ហើយនៅមកញ៉ោះឲ្យកូនយំទៀត! យ៉ាប់មែន!!

" ស៊ូច.." ថេហ្យុង លើកដៃចង្អុរមកដាក់លើមាត់ខ្លួន បំណងប្រាប់កុំឲ្យជុងហ្គុកឮមាត់ក៏ព្រោះហ្សេនភ្នែកបិទសន្សឹមៗហើយ

" ប្រកែកអស់កម្លាំងហើយមើលទៅ " ជុងហ្គុកសើចបន្តិច រាល់ថ្ងៃមានកូនប្រុសមួយនឹងគ្រាន់តែប្រកែកគ្នា ញ៉ោះគ្នាលេង

You've reached the end of published parts.

? Last updated: a day ago ?

Add this story to your Library to get notified about new parts!

??? [ ??????????????????? ] Complete ?Where stories live. Discover now