抖阴社区

                                    

" បងក៏ចឹងដែរ! យប់ហើយចូលចិត្តតែធ្វើឲ្យកូនយំ " គេស្ដីឲ្យនាយបន្តិចក៏ព្រោះមិនចង់ឲ្យកូនយំយប់វាមិនល្អទេសម្រាប់ក្មេងនោះ

" បងឈប់ហើយ!! សឺតៗ..សុបិន្តល្អប្រពន្ធសម្លាញ់/ សុបិន្តល្អកូនកំហូច " ជុងហ្គុក ឱនថើបមាត់ថេហ្យុងបន្តិច នឹងថើបថ្ពាល់ហ្សេនមួយខ្សឺតទើបទម្លាក់ខ្លួនគេង

// 3ឆ្នាំបន្ទាប់!! បើរាប់ចាប់តាំងពីពួកគេរៀបអាពាហ៍ពិពាហ៍មកវាមានរយៈពេល11ឆ្នាំទៅហើយ បើគិតទៅវាពិតជាលឿនខ្លាំងទាល់តែនឹកស្មានសឹងមិនដល់ ឆ្នាំនេះជុងហ្គុកវ័យ38ឆ្នាំ ចំណែកឯថេហ្យុងវ័យ36ឆ្នាំ តែបើក្រឡេកមើលសម្រស់ប្ដីប្រពន្ធមួយគូនឹងវិញគឺក្មេង18សុំចាញ់តែម្ដង ឯកូនប្រុសច្បងហ្សេនមានអាយុ8ឆ្នាំហើយ! ថេហ្យុងក៏បានបង្កើតបានកូនស្រីពៅម្នាក់ដែរដែលនាងមានឈ្មោះថា អេនជែលឡា ហ្គូដាមៀន៍ នាងតូចទើបអាយុ3ឆ្នាំប៉ុណ្ណោះ

" ប៉ាៗ..ប៉ាៗ " អេនជែលឡា នាងតូចរត់តាំងៗចូលមកក្នុងបន្ទប់គេងរបស់អ្នកជាប៉ា តោងឡើងទៅលើគ្រែវាទៅជិតជុងហ្គុកដែលកំពុងតែគេងនោះ

" ប៉ាៗងើប..ងើប" នាងតូច ទះមុខជុងហ្គុកតិចៗដាស់ឲ្យងើបឥឡូវម៉ោង7ព្រឹកទៅហើយ

" ហ៊ឹម? អេន..." ជុងហ្គុក ងើបឡើងមកសក់បាស់ដែលធ្វើឲ្យអេនជែលឡាសើចកក្អឹក

" អាប់ប៉ាឲ្យអូនមកដាស់ប៉ាៗ ពួកយើងទៅដើរលេងថ្ងៃនេះ " នាងតូចនេះឮតែដើរលេងមិនបានទេ ភ្ញាក់លឿនណាស់តែបើថ្ងៃធម្មតាអីម៉ោង8-9អីមិនទាន់ងើបផង

" បាទព្រះនាងតូច!! " ជុងហ្គុក ចាប់ថើបកូនពីរបីខ្សឺតមុននឹងទាញកន្សែងចូលបន្ទប់ទឹករៀបចំងូតទឹកសម្អាតខ្លួនរួចរាល់លើកពរកូនស្រីពៅចុះមកជាន់ខាងក្រោម

" បងញ៉ាំអីសិនមក! " ជុងហ្គុក ដើរចូលទៅតុអាហារដាក់អេនជែលឡាអង្គុយក្បែរហ្សេន ចំណែកខ្លួនជាមេគ្រួសារគឺអង្គុយនៅក្បាលតុ

" ប៉ាៗ "

" បាទកូន? " ជុងហ្គុក ងើបមុខសម្លឹងមើលកូនប្រុស

" អូនចង់ទៅសមុទ្រ / អូនក៏ចង់ទៅសមុទ្រដែរប៉ាៗ "ហ្សេននិយាយរួចអេនជែលបន្តពីក្រោយទៀត បងប្អូនគេត្រូវដៃត្រូវជើងគ្នាណាស់

You've reached the end of published parts.

? Last updated: 2 days ago ?

Add this story to your Library to get notified about new parts!

??? [ ??????????????????? ] Complete ?Where stories live. Discover now