抖阴社区

                                    

" បាទបាន! ចាំប៉ាៗជូនទៅ " ក្មេងៗទះដៃសប្បាយអរ ខណៈអាណាព្យាបាលទាំងពីរញញឹមឡើងបន្តិច

// សមុទ្រនៅក្នុងរីសតមួយកន្លែង //

" បងប្រុសដាក់ដីឲ្យអូនបន្តិច! " អេនជែលឡា ហុចឡានដឹកដីដើម្បីឲ្យបងគេដាក់ដីឲ្យ

" មកបងដាក់ឲ្យ! " បងប្អូនគេទាំងពីរនាក់កំពុងតែលេងដីនៅមាត់សមុទ្រខណៈជុងហ្គុកនឹងថេហ្យុង អង្គុយនៅលើកម្រាលក្បែរនោះសម្លឹងមើលទៅកូនៗដែលសប្បាយនឹងលេងដីខ្សាច់នោះ

" ហ្សេនហ្ហា៎ មើលប្អូនផងណាកូន! " ថេហ្យុង ស្រែកប្រាប់កូនច្បង ខ្លាចអេនជែលឡា លេងនៅទឹកជ្រៅ

" បាទអាប់ប៉ា! " ថេហ្យុង ភ្ញាក់បន្តិចក្រោយជុងហ្គុកលូកដៃមកឱបគេពីក្រោយដាក់ចង្ការលើស្មារបស់គេ

" មើលទៅពួកគេលេងសប្បាយខ្លាំងណាស់ " ជុងហ្គុកនិយាយក្រោយសម្លឹងទៅកូនប្រុសស្រីដែលលេងខ្សាច់សើចឲ្យកក្អឹក ជាពិសេសអេនជែលឡានឹងតែម្ដង នាងតូចតែនាងសើចឮឮណាស់

" អូនចង់លេងទឹកទេ? "

" អត់ទេ..អ្ហា៎! បង " ថេហ្យុង ភ្លាត់មាត់ស្រែកបន្តិចក្រោយជុងហ្គុកស្រាប់តែលើកបីខ្លួនភ្លាមៗ រត់សម្ដៅទៅសមុទ្រទម្លាក់ខ្លួនចូលសមុទ្រទាំងពីរនាក់សើមជោក

" អ្ហាយ..ជុងហ្គុក " ថេហ្យុង សើមផងឈ្លក់ទឹកផង ខណៈ ក្មេងៗឃើញចឹងរត់មកលេងទឹកជាមួយគ្នាដែរ

" ហិហិ..ប៉ាៗសើមអស់ហើយ " អេនជែលឡា សើចក្រោយនាយជាប៉ាបាចទឹកដាក់គេ

" បងប្រុសជួយអូនលឿនឡើង! " ហ្សេនចូលខ្លួនមកជួយប្អូនបាចទឹកទៅដាក់ជុងហ្គុកវិញ ខណៈពេលថេហ្យុងចូលមកជួយជុងហ្គុកដូចគ្នា ពួកគេបាចទឹកគ្នាទៅវិញទៅមក ប្រឡែងគ្នាលេងនៅក្នុងទឹកសើចសប្បាយឲ្យកក្អឹកនៅក្នុងទឹកសមុទ្រនោះ បង្ករជាទិដ្ឋភាពមួយក៏ជាអនុស្សាវរីយ៍មួយដ៏មានសេចក្តីសុខបំផុតសម្រាប់ពួកគេទាំងបួននាក់ ។

>< The end><

// Finally!! ទីបំផុតខ្ញុំក៏បានបញ្ចប់នៅស្នាដៃនិពន្ធរបស់ខ្ញុំមួយរឿងទៀតហើយដែលមានចំណងជើងថា [ ជីវិតនៃអាពាហ៍ពិពាហ៍ ] នាងខ្ញុំសូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅទៅកាន់មិត្តៗអ្នកអានជាទីស្រឡាញ់ទាំងអស់គ្នាណាស់ដែលបានចំណាយពេលវេលាដ៏មានតម្លៃរបស់អ្នកទាំងអស់គ្នាក្នុងការតាមដាននឹងអានស្នាដៃនិពន្ធរឿងរបស់ខ្ញុំតាំងពីភាគ1រហូតមកដល់ភាគបញ្ចប់នេះ! ខ្ញុំពិតជារំភើបដែលបានទទួលដឹងនឹងឃើញមានអ្នកគាំទ្រនៅស្នាដៃរបស់ខ្ញុំ ទោះបីជាមិនច្រើនតែក៏អាចធ្វើឲ្យខ្ញុំមានកម្លាំងចិត្តនៅក្នុងការនិពន្ធបន្តដូចគ្នា! អ្នកទាំងអស់គ្នាជាកម្លាំងចិត្តជំរុញឲ្យខ្ញុំអាចនិពន្ធរឿងបានមកដល់ថ្ងៃនេះ // ពីខ្ញុំ: ចន ថេយ៍ជុង

_____________________________________
Hope you all enjoy your reading my reader >< luv you so much guys><

You've reached the end of published parts.

? Last updated: 2 days ago ?

Add this story to your Library to get notified about new parts!

??? [ ??????????????????? ] Complete ?Where stories live. Discover now