抖阴社区

                                    

« ខ្ញុំស្រលាញ់លោក...ស្កាយ! ខ្ញុំស្រលាញ់លោកណា៎! កុំកើតអីអោយសោះណា៎! លោកត្រូវនៅជាមួយខ្ញុំ! ហ៊ឹកៗៗៗ » ណានិស្រែកយំលែងខ្វល់លែងខ្មាសអ្នកណាបានលឺអីទៀត អ្វីដែលខ្វល់នៅពេលនេះគឺគេត្រូវការអោយស្កាយត្រឡប់មករស់នៅជាមួយគេដូចដើម ។

« ស្កាយ...! ហ៊ឹកកក ម៉ាក! ជួយស្កាយផង! ហ៊ឹកៗៗ » ណានិស្រែកយំកាន់តែខ្លាំង ពេលស្កាយបិទភ្នែកសន្លប់បាត់ស្មារតី ។


មន្ទីពេទ្យ

« អ្នកប្រុសអោយគ្រូពេទ្យព្យាបាលរបួលអោយសិនទៅ! » ភឺតប្រាប់ទៅកាន់ណានិ ពេលដែលគេបាននាំពួកគេមកដល់មន្ទីពេទ្យហើយ ណានិមិនព្រមចាកចេញពីបន្ទប់សង្រ្គោះបន្ទាន់ទាល់តែសោះ ។

« ខ្ញុំបារម្ភពីស្កាយ! » ណានិឆ្លើយតបទាំងសម្លេងខ្សាវៗ ទាំងគ្មានកម្លាំងកំហែង ដោយសារតែរបួសពីការក្រឡាប់ឡាន និងការព្រួយបារម្ភដែលមានចំពោះស្កាយ

« ពេលនេះចៅហ្វាយដល់ដៃគ្រូពេទ្យហើយ អ្នកប្រុសកុំបារម្ភពេកអី! » ភឺតព្យាយាមនិយាយដោយសម្លេងថ្នម

« ខ្ញុំចាំស្កាយចេញមកវិញ! » ណានិនៅតែអោនមុខនិយាយទាំងរលីងរលោងទឹកភ្នែក ដោយមិនព្រមមើលមុខរបស់ភឺត 

« បើចៅហ្វាយចេញមកឃើញអ្នកប្រុសបែបនេះ គាត់ប្រាកដជាបារម្ភខ្លាំងមិនបានខានទេ! អ្នកប្រុសមិនចង់ឃើញអ្នកប្រុសបារម្ភពីអ្នកប្រុសទេមែនទេ? » ភឺតព្យាយាមលួងលោម ទើបណានិព្រមងើបមុខមករកគេ

« ចៅហ្វាយបារម្ភពីអ្នកប្រុសណាស់ ខ្ញុំជឿថាគាត់មិនចង់ឃើញអ្នកប្រុសក្នុងសភាពបែបនេះទេ! » ភឺតបន្ត ធ្វើអោយណានិស្រក់ទឹកភ្នែកដោយមិនដឹងខ្លួន ។

៣ម៉ោងក្រោយ​ ស្កាយបានចេញពីបន្ទប់សង្រ្គោះបន្ទាន់ ដោយផុតគ្រោះថ្នាក់ រងចាំតែការដឹងខ្លួនរបស់គេនោះទេ ។ ស្កាយត្រូវបានបញ្ចូនទៅបន្ទប់សម្រាកវីអាយភី ដោយមានគ្រែគេង២ ដោយមួយសម្រាប់ស្កាយ និងមួយទៀតសម្រាប់ណានិ ។ 

ណានិដែលមិននេះប្រកែកមិនព្រមព្យាបាល ពេលនេះក្រោយព្យាបាលរួចក៏ត្រូវគេងលក់ស្តូលស្តឹង បើទោះបីជាមិនសូវមានរបួសធ្ងន់ធ្ងរ ព្រោះតែបានអាវការពារ ប៉ុន្តែក៏ទទួលរងការប៉ះទង្គិចខ្លាំងនូវផ្នែកខាងក្នុង និងកើតឡើងពីការតក់ស្លុតផងដែរ ។


?????????????????? | SkyNaniWhere stories live. Discover now