រឿងនេះជាប្រភេទរឿង BL Teakook
Teahyung btt
Jungkook top
ហើយសូមអធ្យាស្រ័យចំពោះពាក្យពេជន៍មិនសមរម្យ🙏🏻🤍
_______________________
...ផ្តើមរឿង...
+ទីក្រុងបារីស+
នៅលើទឹកដីដ៏សម្បូរបែបនៃទីក្រុសបារីស ដែលមានមនុស្សរស់នៅរាប់សែនលាននាក់។ ហើយបង្ហាញពីអគារខ្ពស់ៗ ប្រណិតៗ មើលឃើញហើយគួរឪ្យចង់រស់នៅ ព្រោះមានភាពថ្លៃថ្នូរ ទាន់សម័យសុីវីល័យ ដែលជាទីប្រាថ្នារបស់មនុស្សទូទៅ។ តែទាស់ត្រង់ថា មានកម្លោះតូចរូបសម្រស់ស្រស់ថ្លាម្នាក់ បែរជាធុញទ្រាន់នឹងរស់នៅនាទឹកដីនេះ។ អាល្អិតម្នាក់នេះមួយថ្ងៃៗ គិតតែពីបន់ឲ្យឆាប់ដល់ថ្ងៃបានទៅស្រុកកំណើតវិញ ហើយស្រុកកំណើតគេ គឺនៅប្រទេសកូរ៉េខាងត្បូង នៃទីក្រុងធំបំផុត នោះគឺ ទីក្រុងសេអ៊ូល ។
« ហ្ហឺយ! លោកប៉ាហា! ខ្ញុំចង់ទៅសេអ៊ូលវិញ! »រាងតូច អង្គុយនៅរានហាលនៃខុនដូរដ៏ទំនើប និយាយទូរស័ព្ទជាមួយលោកប៉ារបស់គេទាំងទឹកមុខស្អុយប៉ែរ។
« ទ្រាំបន្តិចទៅថេហ្យុងហា! សល់មួយអាទិត្យឯងនឹងបានមកវិញហើយកូន! » អ្នកដែលមាននាមជាឪពុកក៏តបទៅកូនប្រុសតែមួយគ្រាប់គត់វិញតាមខ្សែទូរស័ព្ទ
« ទ្រាំក៏ទ្រាំ! »រាងតូច តបទៅឪពុកវិញទាំងពេបមាត់ ទទ្រាំជើងរកយំ គេទ្រាំនៅបារីសនេះអស់រយះពេល 4ឆ្នាំមកហើយ។ ហើយកាលដែលគេមករស់នៅទីនេះឆ្ងាយពី លោកប៉ារបស់គេនោះគឺ ដោយសារលោកប៉ារបស់គេ បញ្ជូនគេឪ្យមករៀនបន្តនៅទីនេះ ហើយពេលត្រឡប់ទៅវិញ គាត់នឹងឪ្យគេ ឡើងកាន់កាប់ការងារបន្តពីគាត់ ចំណែកម៉ាក់របស់គេវិញ គាត់បានស្លាប់តាំងពីពេលដែលគាត់សម្រាលគេមកម្លេស ។ ហើយការងាររបស់ប៉ាគេនោះគឺជាម្ចាស់ក្រុមហ៊ុនផលិតឡានដ៏ឈានមុខគេនៅប្រទេសកូរ៉េខាងត្បូង ហើយគ្រួសាររាងតូចនេះជាគ្រួសារលំដាប់អភិជនជាន់ខ្ពស់ គេមានទាំងសម្រស់ នឹងសមត្ថភាព ហើយអាទិត្យក្រោយគេនឹងទៅសេអ៊ូលវិញហើយ ដូច្នេះគេនឹងក្លាយជា CEO ក្រុមហ៊ុនផលិតឡានរបស់ប៉ាគេ។ គេមានឈ្មោះថា គីម ថេហ្យុង សូរ៉ាដេស៍ អាយុទើបតែ 25ឆ្នាំប៉ុណ្ណោះ តែមានភាពវៃឆ្លាត ហើយឆ្មើងឆ្មៃ នឹងកាចឆ្នាស់ អ្នកណាក៏ដោយឲ្យតែហ៊ានប៉ះគេ ប្រាកដណាស់អ្នកនោះនឹងត្រូវដុតក្លាយជាផេះផង់មិនខាន មិនជឿសាកបានចា៎😖
« ល្អៗ កូនប្រុសប៉ា ចាំមកវិញប៉ាឆ្នៃឡានសេរីថ្មីទំនើបជាងគេរបស់ប៉ាឪ្យកូនជាកាដូស្វាគមន៍ណាកូនពៅប៉ា! »លោកគីម សូរ៉ាដេស៍ និយាយផ្អែមស្រទន់លួងលោមកូនប្រុសបណ្តូលចិត្ត
« ប៉ានិយាយហើយ អត់មានលេបទុកវិញទេណា បើប៉ាហ៊ានលេបវិញ ខ្ញុំនឹងធ្វើឲ្យបានក្អួតចេញមកវិញមិនខាន! »ថេហ្យុង សូរ៉ាដេស៍ និយាយទៅលោកគីមជាប៉ាទាំងស្នាមញញឹមត្រជាក់ស្រេប គេមិនលើកលែងឡើយសូម្បីតែប៉ារបស់គេ កុំចង់មកបោក បើថាឪ្យគឺឪ្យ បើមិនចឹងរឿងធំជាមួយគេហើយ។
« ទៅប៉ាដឹងហើយ! ប៉ាមិនហ៊ានកុហកកូនមាសកូនពេជ្រប៉ាទេ នៅដើរលេងបារីសនោះមួយអាទិត្យចុងក្រោយទៀតទៅកូនពៅមាសឪពុក!»លោកគីម
« បាទព្រះបិតា ទុកចិត្តចុះ អារឿងដើរលេងសុីផឹកនឹងជំនាញ គីម ថេហ្យុងសូរ៉ាដេស៍ហើយបាទ! »ថេហ្យុងតបទៅទាំងញញឹមទៅលោកប៉ាវិញ បានប៉ាៗបើកដៃឪ្យហើយចាំកាល ដាក់ទៅអស់មាណ ថេហ្យុងមិនខ្វះលុយនឹងចេញទេ លុយគេទោះចាយមួយជាតិនេះក៏មិនអស់ដែរ។
« អ្អឹម! បើចឹងប៉ុណ្ណឹងសិនចុះកូនប៉ាទៅបង្ហើយការងារសិនណា!»លោកគីម
« បាទប៉ា bey bey!»ថេហ្យុងនិយាយ ហើយក៏ចុចបិទទូរស័ព្ទបាត់ទៅ ។
ក្រោយបិទទូរស័ព្ទពីលោកប៉ាហើយ ថេហ្យុងក៏ចុចទូរស័ព្ទខលទៅអ្នកណាម្នាក់។ នឹងបានដើរទៅអង្គុយនៅលើសាឡុងកងពាក់ខ្លាយ៉ាងហំហាន ទឹកមុខក៏មាំមិនធម្មតា មើលទៅមានអំណាចណាស់។
« រវល់ខ្លាំងណាស់ហេស? តេបី បួនដងមិនខ្ចីលើក ឯងទុកយើងជាស្អី?»ថេហ្យុងចុចខលទូរស័ព្ទ ហើយដល់ពេលម្ចាស់គេលើកទទួលហើយ ថេហ្យុងក៏ស្រែកស្តីឪ្យមិនសំចៃតែម្តង មើលទៅកាចណាស់ ហាក់ដូចជាមិនមែនជាក្មេងខ្ចីខ្ចូដូចមុននេះដែលនិយាយជាមួយប៉ាគេឡើយ។
« អួយ! សូមអភ័យទោស ម្ចាស់តូច! ខ្ញុំរវល់ងូតទឹកនឹងណា ទើបឮសំឡេង...»
« កុំបាច់និយាយច្រើន ឆាប់មកជួបយើងឪ្យលឿន 10នាទីក្រោយ ឯងត្រូវតែបង្ហាញខ្លួននៅចំពោះមុខយើង មិនចឹងកុំមកឪ្យយើងឃើញមុខ! ទឺត.ទឺត.»គ្រាន់តែនិយាយចប់ភ្លាម ថេហ្យុងក៏ចុចនិទទូរស័ព្ទភ្លែតតែម្តង រកតែអ្នកខាងនោះនិយាយអ្វីក៏មិនទាន់
+10នាទីក្រោយមក+
« ខ្ញុំមកដល់ហើយ ម្ចាស់តូច! »សំឡេងសង្ហាម្នាក់បន្លឺឡើង ស្របនឹងវត្តមានរបស់បុរសខ្ពស់ស្រឡះ រាងសង្ហាម្នាក់ដើរចូលមកឈរចំពោះមុខថេហ្យុង នឹងកំពុងឪនក្បាលចុះគោរពគេ
« សំណាងឪ្យឯងចេះមកទាន់ មិនចឹងយើងកាត់ប្រាក់ខែខ្ទេច!»ថេហ្យុង សម្លក់នាយម្នាក់នោះរួមទាំងនិយាយទាំងសង្រឺតធ្មេញ
« បាទម្ចាស់តូច នេះម្ចាស់តូចមានការងារអ្វីឪ្យខ្ងុំបាទធ្វើដែលទៅ ទាន៎? »នាយសង្ហា មានឈ្មោះថា ខលរិច ជាដៃស្តាំជំនិតបំផុតរបស់ថេហ្យុង នាយម្នាក់នេះធ្វើការជាសំងាត់ឪ្យរាងតូច ហើយមានសមត្ថភាពខ្លាំងមិនធម្មតា ។ ចំពោះវត្តមានរបស់នាយដែល មាននាទីធ្វើការជិតដិតនឹងថេហ្យុងបែបនេះគឺ លោកគីមមិនបានដឹងឡើយ ហើយថេហ្យុងក៏មិនបានឪ្យគាត់ដឹងដែរ។
« ទៅសម្លាប់អាសូរុីសចោលទៅ! ថ្ងៃមុនវាមកមាក់ងាយយើង! »ថេហ្យុងបញ្ជារ ខលរិច ដោយទឹកមុខមាំ កែវភ្នែកពណ៌ខ្មៅហើយមុចស្រួច បញ្ជាក់ពីការខឹងស្អប់
« បាទ ម្ចាស់តូច! ខ្ញុំនឹងទៅឥលូវនេះ! »ខលរិច ឪនក្បាលចុះភ្លេត ទទួលយកបញ្ជាររបស់ថេហ្យុង ហើយក៏ដើរចាកចេញទៅបាត់ គឺទៅសម្លាប់មនុស្សដែលមានឈ្មោះថា សូរុីសម្នាក់នោះ។ ថេហ្យុងធ្វើបែបនេះឡើងក្លាយជាទម្លាប់របស់គេទៅហើយ មនុស្សដែរគេមិនចូលចិត្ត គេស្អប់ហើយនោះ កុំសង្ឃឹមថារស់នៅបានអាយុវែងឪ្យសោះ(កូនឆីសាហាវណាស់🤧)
« សូរុីស! ពេលវេលាឯងមកដល់ហើយ យើងនឹងជួយបញ្ចូនឯងទៅឋាននរក ហាសហា! »ថេហ្យុង និយាយតិចៗតែម្នាក់ឯងដោយស្នាមញញឹម ហើយក៏សើចឡើងទាំងសប្បាយចិត្ត នឹងចាក់ស្រាផឹកទាំងផង។ នេះហើយជាធាតុពិតនៃ គីម ថេហ្យុង សូរ៉ាដេស៍ ចាំមើលអ្នកណាបានជាប្រពន្ធត្រៀមខ្លួនឪ្យហើយទៅ។
+មួយអាទិត្យកន្លងផុតទៅ+
ថ្ងៃនេះក៏ជាថ្ងៃដែលថេហ្យុងត្រឡប់មកពីបារីសវិញហើយដែល គ្រាន់តែបានមកដល់លើទឹកដីកូរ៉េភ្លាម ថេហ្យុងក៏មានស្នាមញញឹមឡើង នឹងរីករាយមែនទេនចំពោះការដែលបានមកទីនេះវិញ នឹងខាន់ឃើញទីនេះអស់រយះពេល4ឆ្នាំ។
« លោកប៉ា! ហិហិ...»ថេហ្យុងអូសវ៉ាលី ដើរសំដៅទៅរកលោកគីមដែរមករងចាំទទួលគេជាស្រេច រាងតូចហក់ទៅអោបលោកប៉ាដោយសេចក្តីត្រេកអរជាពន់ពេក។
« ហាសហា! ទីបំផុតកូនប្រុសប៉ា មកវិញហើយ ស្វាគមន៍កូនសម្លាញ់! »លោកគីម អង្អែលក្បាលរាងតូចជាកូន ហើយក៏និយាយទាំងសប្បាយចិត្ត។
« បាទ លោកប៉ា! ហិហិ...»រាងតូចសើចស្ញេញបង្ហាធ្មេញសស្ញេច នឹងុ
មានសាច់ថ្ពាល់លឹបភ្នែក ដែលមើលទៅគេពិតជាខ្ចូត។
« ហឹសៗ ឯងនេះនៅជាកូនក្មេងរបស់ប៉ាចឹង មោះៗ! ពួកយើងទៅផ្ទះវិញកូន»លោកគីមនិយាយ ហើយក៏សុីញ៉ូដៃឪ្យអង្គរក្សគាត់អូសវ៉ាលីរាងតូចដាក់ឡាន នឹងធ្វើដំណើរទៅវិមានតែគ្រួសារគីម សូរ៉ាដេស៍។
+វិមានគីម សូរ៉ាដេស៍+
ឡានសេរីទំនើបរបស់លោកគីមបានមកដល់ នឹងនាំយកវត្តមានកូនប្រុសនៃគ្រួសារគីមមកដល់មុខវិមាន គ្រាន់តែមើលទៅទៅមាត់ទ្វារ ក៏ឃើញថាអ្នកបម្រើប្រុសស្រីឈរតម្រៀបគ្នា រងចាំទទួលស្វាគមន៍រាងតូច។
« សូមស្វាគមន៍អ្នកប្រុសតូច !!! »អ្នកបម្រើនិយាយឡើងស្រុះគ្នា នឹងឪនក្បាលចុះ ស្របពេលរាងតូចបោះជំហានដើរចូលក្នុងវិមានជាមួយលោកគីម ទាំងតូចសម្លឹងជុំវិញក្នុងវិមានដែរខានរស់នៅអស់បួនឆ្នាំទាំងស្នាមញញឹម។
« យ៉ាងមិចដែរកូន? ប៉ាបានផ្លាស់ប្តូររាងច្រើនដែលសម្រាប់ទទួលកូន! »លោកគីម ដឹកដាំរាងតូចទៅអង្គុយលើសាឡុង ហើយក៏សួរនាំ
« មានអីលោកប៉ា! ខ្ញុំថាស្អាតជាងមុនឆ្ងាយណាស់ អរគុណលោកប៉ាហើយ!»ថេហ្យុង និយាយទាំងញញឹមទៅលោកគីមជាប៉ា មិនថាយ៉ាងណាទេ ប៉ារបស់គេល្អជាងអ្នកណាទាំងអស់
« ហ្ហឹសៗ! ប៉ាជាប៉ារបស់កូន តួនាទីប៉ា គឺមើលថែកូនឪ្យល្អបំផុត!»លោកគីម អង្អែលក្បាលកូនប្រុសដោយស្នាមញញឹម
« តែលោកប៉ា ពេលនេះកូនធំហើយ ដូច្នេះប៉ាកុំសូវបារម្ភពីកូនអី ប៉ាត្រូវមើលថែសុខភាពខ្លួនឯងឪ្យបានល្អ ព្រោះចាប់ពីពេលនេះតទៅកូនមកនៅក្បែរប៉ាវិញហើយ! »ថេហ្យុង ចាប់ដៃលោកគីម មកដាល់មុខរបស់គេ ហើយក៏និយាយទៅគាត់ ពេលមុនគេអាចនឹងឆ្ងាយពីគាត់ ធ្វើឲ្យគាត់បារម្ភ ពេលនេះគេមកនៅក្បែរគាត់វិញហើយ ដូច្នេះគាត់មិនគួរបារម្ភពីគេនោះទេ
« បានៗ ប៉ាដឹងហើយ! តែដើម្បីការពារឯង ហើយធ្វើឪ្យប៉ានេះអស់បារម្ភ ប៉ាបានរើសមនុស្សម្នាក់មកជាអង្គរក្សរបស់ឯង គេមើលទៅមិនសូវមាត់កទេ តែក៏ជាមនុស្សល្អម្នាក់ដែរ គេមានឈ្មោះថា ជុងហ្គុក!» លោកគីមនិយាយ
« ពេលនេះគេនៅឯណា?»ថេហ្យុងក៏សួររកភ្លាមៗតែម្តង ព្រោះចង់ដឹងថាម្នាក់នោះមានសមត្ថភាពប៉ុណ្ណា មិចក៏លោកគីមបៀកព្រមទទួលយកគេ ហើយទុកចិត្តឪ្យមកការពារដើរតាមខ្លួនទៅវិញ ដោយសារតែលោកប៉ាគេនេះមិនងាយទុកចិត្តនរណាទេ។
«ចាំស្អែក ចាំប៉ាហៅគេមកជួបកូន! ពេលនោះកូនទៅងូតទឹកហើយាមហរាកសិនទៅ!» លោកគីម
« បាទ ចឹងកូនទៅហើយ!»ថេហ្យុងងក់ក្បាលយល់ព្រមនឹងលោកគីម ហើយក៏ឡើងទៅខាងលើ រកងូតទឹក នឹងចូលគេងយកកម្លាំង។
សូមរង់ចាំអានភាគបន្ត🙏🏻សូមអរគុណនឹងសូមទោសផងណាចំពោះអក្ខរាវិរុទ្ធខុសឆ្គង,,,🙇💖
...ថេយ៉ា...