ទីក្រុង Toulouse ប្រទេសបារាំង
ថេហ្យុងនិងយ៉ុនជនបានាមកដល់ប្រទេសបារាំងក្រោយពីចាកចេញពីអាមេរិកកាលពីព្រឹកមិញពេលមកដល់ភ្លាមដូចរាល់លើកជំនួយការម្ចាស់ប្រេន Celine ដែលថេហ្យុងចូលចិត្តប្រើប្រាស់ជាប្រចាំមកទទួលស្វាគមន៍ថេហ្យុងនិងប្អូនប្រុសយ៉ាងកក់ក្តៅ ។
« ថេហ្យុងតើមានអ្វីដែលមិនចិត្តលើម៉ូតនេះទេ?? » ក្រោយពីនាំថេហ៍ដើរមើលម៉ូតដែលរៀបនឹងដាក់តាំងបង្ហាញរួចជំនួយការក៏សួទៅនាយតូចក្រែងឡគេមានកន្លែងចង់អោយបន្ថែម
« គ្មានអ្វីត្រូវថែមថយទេព្រោះគ្រប់ម៉ូតដែលចេញមកគឺ Prefect ទាំងអស់ » ថេហ្យុងសសើរមិនដាច់ពីមាត់និងញញឹមរហូតពេលមើលទៅសម្លៀកបំពាក់ទាំងនោះឃើញបែបនេះជំនួយការសប្បាយចិត្តណាស់ ។
« ថេហ្យុងស្រលាញ់ទេ?? ទាំងនេះគឺ Boss បានជូនមកថេហ្យុងគាត់សុំទោសដែលមិនបានមកជួបថេហ្យុងដោយផ្ទាល់ » ជំនួយការហួចយកប្រអប់គ្រឿងអលង្ការមកជូនថេហ្យុង
« អូព្រះអើយ!! នេះគឺ.. » ថេហ្យុងភ្ញាក់ផ្អើលស្ទើតែមិនគួអោយជឿនោះទេថាគេបានឃើញគ្រឿងអលង្ការទាំងនេះនិងភ្នែកផ្ទាល់ដឹងទេវាមានតែប៉ុន្មានឈុតប៉ុណ្ណោះក្នុងលោកនេះ
« ជារបស់ថេហ្យុងហើយ វាស្អាតពេញចិត្តដែរទេ?? »
« ខ្ញុំស្រលាញ់ណាស់ » ថេហ៍ញញឹមតបទៅជំនួយការវិញទាំងអារម្មណ៍សប្បាយចិត្ត
« ទាំងនេះគឺតិចតួចណាស់ដែលអគុណដល់ថេហ្យុង » គាត់ញញឹមដាក់នាយតូចវិញតិចព្រោះថាកាដូពិននេះគឺមិនទាន់សាកសមដែលពួកគេទទួលបានផលប្រយោជន៍ពីថេហ្យុងនោះទេ នៅកូរ៉េខាងត្បូងពេញនិយមមានឈ្មោះប្រេននេះនាំមុខក្នុងប្រទេសកូរ៉េគឺដោយសារតែថេហ្យុងនិងហើយ ។
Skip*
« បន្ទាប់ពីចេញពីកម្មវិធីបង្ហាញម៉ូតប្រេន Celine រួចរាល់អស់ហើយងថេហ្យុងបាននាំយ៉ុនជនមកកន្លែងល្បីនៅទីក្រុងនេះ ថេហ្យុងពេលដែលគេមកបារាំងគេពិតជាមានអារម្មណ៍ថាសាមញ្ញណាស់ព្រោះគ្មានអ្នកណាសូវតាមរំខានគេដូចនៅកូរ៉េឬមួយអាមេរិកនោះទេដូច្នេះហើយទើបគេអាចធ្វើខ្លួនធម្មតានិងមានភាពឯកជនច្រើន ។
« បងប្រុសរបស់ខ្ញុំ ខ្ញុំខានឃើញបងញញឹមចេញពីចិត្តបែបនេះយូហើយ » យ៉ុនជននិយាយទៅថេហ្យុងក្រោយពេលដែលថេហ្យុងសប្បាយចិត្តបង្ហាញអារម្មណ៍ចេញមក
« បងហ្ហ?? គ្មានទេបងគ្រាន់តែចូលចិត្តបារាំងនិងមានភាពជាខ្លួនឯងច្រើន » ថេហ្យុង
« ឯងដឹងទេថាបងមកទីនេះម្តងៗបងនឹកពេលបងនៅជាអ្នកឌីសាញណាស់ » និយាយដល់ចំណុចនេះថេហ្យុងទម្លាក់ទឹកមុខចុះមួយរំពេចគេដឹងថាគេនិយាយនេះគ្មានបំណងមែនតែនឹលដល់ពេលនោះគេឈឺចាប់គ្មានថ្ងៃភ្លេចទេ
« បងថេហ៍ខ្ញុំចង់ទៅមើលទីនោះបន្ត តោះយើង » យ៉ុនជននិយាយប្តូប្រធានបទពេលដែលថេហ្យុងប្រែទឹកមុខ
« ដេវីតនោះឬជាសង្សាចាស់របស់ឯង?? គេពិតជាស្អាតនិងសាមញ្ញណាស់ » មិត្តភក្តិរបស់ដេវីតដែលដើរជាមួយគ្នានៅកន្លែងនេះបានឃើញថេហ្យុងនិងយ៉ុនជនដោយចៃដន្យ ដេវីតគេហាក់នឹកនាយតូចខុសធម្មតាពេលដែលឃើញនាយតូចមកបារាំងញឹកនាយនឹកឃើញតែផ្លូវម្យ៉ាងគឺថេហ្យុងអាចនិងគ្មានថ្ងៃភ្លេចនាយបានទេ ទើបឃើញមករហូតនាយកើតចិត្តចង់ធ្វើបាបនាយតូចភ្លាមៗ ។
ពេលយប់បានចូលមកដល់ថេហ្យុងនិងយ៉ុនជនបានមកគេងកន្លែងដដែលរាល់ពេលមក Toulouse គេជាមនុស្សចូលចិត្តគេងកន្លែងមានបង្អួចសម្រាប់មើលទេសភាពណាស់ហើយកន្លែងនេះជាកន្លែងដែលគេចូលចិត្តមកបំផុតកាលនៅជាអ្នកឌីសាញមកម្លេះ ។
« បងថេហ៍ងូតទឹកឆាប់ទៅនឹងបានទៅក្រៅញាំអី » យ៉ុនជនប្រាប់ថេហ្យុងពីក្នុងបន្ទប់គេងមកខណះនាយតូចកំពុងតែអង្គុយចុចទូរស័ព្ទលើសាឡុង
« បងខ្ចិលណាស់ចង់ញាំអីក្នុងបន្ទប់វិញ » ថេហ្យុងឆ្លើយតបមកទាំងភ្នែកនៅជាប់ជាមួយទូរស័ព្ទកំពុងជក់ដៃផ្ញើសារ
« ចិត្តសាវ៉ាណាស់ » យ៉ុនជនបញ្ចប់ការសិតសក់រួចដើរចេញមក
« បងទៅងូតទឹកសិន » ថេហ្យុងងើបចេញទៅបន្ទប់ពេលយ៉ុនជនដើរមក
« យូណាស់ ខ្ញុំទៅទិញអាហារហើយណាពេលមកវិញបងប្រហែលហើយដូចគ្នា មិនចឹងមិនបានញាំទេ » យ៉ុនជនក៏សម្រាច់ចិត្តថានឹងទៅទិញមកដោយខ្លួនអែងព្រោះគេចង់ញាំអោយបានលឿនមុនម៉ោង៨យប់
« តាមចិត្ត អូយ៉ុនជននីទិញស្រាមកផង » ថេហ្យុងស្រែកផ្តាំពេលដែលយ៉ុនជនកំពុងពាក់អាវក្រាស់របស់គេ យ៉ុនជនគ្រវីក្បាលហួសចិត្តបងប្រុសម្នាក់មិនដែលភ្លេចស្រាម្តងណា ។
យ៉ុនជនចេញទៅនិងទាញទ្វាចាក់សោរត្រឹមត្រូវណាស់ទើបចេញទៅក្រោយនាយតូចចេញទៅបាត់ស្រមោលភ្លាមមានបុរសចម្លែកម្នាក់មកចាក់សោលួចចូលបន្ទប់របស់ថេហ្យុង ។
សម្លេងទូរស័ព្ទរោតិ៍ថេហ្យុងក៏ចេញមកក្រៅនេះគេមិនទាន់បានងូតទឹកទេគ្រាន់តែដោះខោអាវនិងស្លៀកអាវសាមីប៉ុណ្ណោះ នាយតូចដើរចេញមកទាញទូរស័ព្ទដើម្បីមើលថាជាអ្នកណា ពេលឃើញថាជាជុងហ្គុកទើបនាយតូចលើកនិយាយ
« យ៉ុនជនមកវិញលឿនម្លេះ?? » ដោយសារតែលើកទូរស័ព្ទភ្លាមសម្លេងបើកទ្វាក៏ឮឡើងអោយនាយតូចងាកទៅមើលវិញទាំងទូរស័ព្ទជុងហ្គុកកំពុងនិយាយមក
« នេះ!!នេះ!! » ថេហ្យុងបែរមកភ្លាមគាំងនិយាយអ្វីលែងចេញទម្លាក់ទូរស័ព្ទជ្រុះចេញពីដៃទាំងជុងហ្គុកខំនិយាយមកហូហែរ
« អូនសម្លាញ់យ៉ាងមិចធ្វើរឹកពារបែបនេះ?? » ដេវីតនាយបានចាក់សោរចូលមកដោយសោរអេឡិចត្រូនិករបស់នាយទើបចូលមកបាន ថេហ្យុងនិយាយអ្វីមិនចេញគ្មានអ្នកណានៅជាមួយទៀតទើបគេគ្មានកម្លាំងនិងឈរតទល់ជាមួយដេវីតទន់ជង្គង់អុកគូទលើសាឡុង
( ហាឡូថេហ៍មានអ្វីមែនទេ?? ហេតុអីមិននិយាយ?? ) ឯជុងហ្គុកវិញនាយខំផ្ទៀងស្តាប់ពេលគ្មានអ្នកណានិយាយអ្វីឮតែសម្លេងល្វើ់យៗស្តាប់មិនបាន
« អូនឧស្សាមកបារាំងណាស់ នៅមកដល់ Toulouse ទៀតនឹកបងឬនឹកអ្វីៗដែលយើងមានអុស្សាវរីជាមួយគ្នា?? » ដេវីតទាញទ្វាបិទរួចដើរសំដៅមករកនាយតូចកំសត់ដែលភ័យបាត់មាត់បាត់ក.
« នឹកបងមែនទេអូនសម្លាញ់?? » ដេវីតចូលមកកាន់តែជិតទើបជុងហ្គុកបានឮកាន់តែច្បាស់នាយខំស្រែលសួណាស់តែគ្មានអ្នកណាបានឮសម្លេងនាយនោះទេ
« ដេវីតបងធ្វើអី?? » ថេហ្យុងភ័យញ័រមាត់ពេលនិយាយព្រោះនាយកាន់តែមកជិតខ្លួនអារម្មណ៍ភ័យខ្លាចមួយនេះគឺខ្លាំងណាស់ខុសពីពេលជុងហ្គុកធ្វើបែបនេះ
« ពួកយើងបែបគ្នាយូហើយ បងពិតជាស្តាយណាស់ដែលពេលនោះបងឆោតមិនព្រម...តែពេលនេះមិនទាន់ហួសពេលមែនទេ?? » ដេវីតឈរទល់មុខថេហ្យុងដែលភ័យអង្គុយលើសាឡុងនាយអោនចុះមកអោយថេហ៍ភ័យផ្តេកក្បាលទៅសាឡុង
« ដេវីតកុំណា កុំធ្វើបែបហ្នឹងអី ពួកយើងបែកគ្នាទៅហើយកុំធ្វើបែបនេះអីណា » ថេហ្យុងខំនិយាយឡើងញ័រមាត់បញ្ឈប់នាយកុំអោយធ្វើផ្តេសផ្តាស់លើខ្លួន
« ហេតុអីឬអូនមានអ្នកណាហើយ?? » ដេវីតនៅតែអោនខ្លួនទៅកាន់តែជិតថេហ្យុងធ្វើអ្វីដែលនាយមិនបានធ្វើពេលពួកគេនៅជាសង្សានិងគ្នា
« ដេវីតបងកុំធ្វើបែបនិងអី ខ្ញុំសុំណា » ថេហ្យុងប្រើកម្លាំងដែលមានរុញដេវីតចេញតែនាយបានចាប់ដៃតូចទាំងគូជាប់ទៅហើយថេហ្យុងមានតែពេបមាត់ដាក់នាយនិងអង្វរក.នាយប៉ុណ្ណោះ
« អត់ទេបងស្តាយណាស់ តែពេលនេះបើអូនព្រមបងនឹងមិនទៅណាចោលអូនទៀតនោះទេ » និយាយចប់ប្រយោគដេវីតមិនចាំអោយនាយតូចនិយាយតបមកនោះទេនាយកត់ក្រហល់ជាមួយអាវដែលយាចេញឆ្អឹងដងកាំបិតរបស់នាយតូច
« អត់ទេដេវីតលែងខ្ញុំទៅ អត់ទេកុំអី ហុិក..ហុិក..កុំអី » ថេហ្យុងខំរើបម្រាស់ពេលដែលនាយខំអោនមកថើបកញ្ចឹងក.ខ្លួនឆ្វេងស្តាំ
( ថេហ៍នេះឮបងនិយាយទេ អូនកើតអ្វី?? ថេហ៍ ថេហ៍ ) ជុងហ្គុកឯនេះខំប្រឹងនិយាយខ្លាំងអោយមានអ្នកឮសម្លេងនាយ
« លែងទៅដេវីត អត់ទេ » ដេវីតបន្តទាញអាវថេហ្យុងចេញតែនាយតូចបានទប់និងមិនអោយនាយទាញតទៀតបាន
« ខ្ញុំមានអ្នកថ្មីហើយ បងកុំចឹងអី » ថេហ្យុងខំរើបម្រាស
« បងលែងខ្វល់ហើយ » ដេវីតមិនខ្វល់ពីអ្វីដែលនាយតូចបាននិយាយឃាត់ឬអង្វរយ៉ាងណាទេ គឺនាយធ្វើតាមតែចិត្តខ្លួនប្រាថ្នានាពេលនេះ
ជុងហ្គុកឮសម្លេងមិនស្រួលនាយបានដើរបកក្រោយដើម្បីឡើងយន្តហោះទៅបារាំងវិញភ្លាមនេះនាយសង្ហាទើបតែមកដល់កូរ៉េវិញខលទៅប្រាប់ថេហ្យុងតែបែរជាមានរឿងបែបនេះនាយបានយកយន្តហោះដែលធ្វើដំណើរទៅបារាំងវិញលឿនជាយន្តហោះធម្មតា៣ម៉ោង ។
« បងថេហ្យុង!! » យ៉ុនជនបានចូលមកដល់ល្មមគេបើកទ្វាមកញញឹមញញែមតែបែជាឃើញរូបភាពដែលមិនគួមានកើតឡើង ដេវីតកំពុងទ្រោមពីលើថេហ្យុងនិងមើលទៅគឺកំពុងចាប់បង្ខំថេហ៍ច្បាស់ណាស់ ទើបគេរហ័សចូលទៅឃាត់ ។
« លោកឯង!! ពិតជាថោកទាបណាស់ » ក្រោយពីទាញនាយចេញពីថេហ្យុងភ្លាមយ៉ុនជនទះនាយមួយកំភ្លៀងផាច់អោយមុខនាយសង្ហាបែរទៅម្ខាង
« នេះលោកចេះស្តាប់ភាសាមនុស្សនិយាយឬអត់?? ហេតុអីនៅតែតាមឆាឆៅជីវីតបងប្រុសខ្ញុំរហូតបែបនេះ?? » យ៉ុនជនជ្រួញចញ្ចើមសួទៅកាន់នាយសង្ហាដែលធ្វើមុខមិនពេញចិត្ត
« ម្តងនេះលោកមិនរួចខ្លួនទេខ្ញុំនឹងប្តឹងប៉ូលីសបារាំងអោយលោកអស់ការងាក្លាយជាមនុស្សគ្មានផ្ទះសំបែង » និយាយរួចយ៉ុនជនទាញទូរស័ព្ទចេញមកបម្រុងនិងទាក់ទងទៅប៉ូលីសទៅហើយតែថេហ៍បានទាញដៃរបស់គេរបៀបឃាត់
« មិនបាច់ទេយ៉ុនជន អោយគេទៅវិញទៅបងមិនអីទេ » ថេហ្យុងនិយាយរួចគេដើរចូលទៅខាងក្នុងបន្ទប់គេងបាត់
« លោកឯងនឹងគ្មានសំណាងម្តងទៀតទេ ឆាប់ចេញទៅកុំអោយខ្ញុំធ្វើខុសលើពាក្យសម្តីបងប្រុសខ្ញុំប្រាប់ » យ៉ុនជនដេញដេវីតចេញនាយញញឹមរបៀបចម្អន់អោយយ៉ុនជនរួចក៏ដើរចេញបាត់
« បងថេហ៍អើយបងថេហ៍ » យ៉ុនជនជ្រោកសក់ក្បាលខ្លួនទៅខាងក្រោយពេលដែលថេហ៍លើកលែងទោសអោយនាយម្តងទៀត
ថេហ្យុងស្រែកយំយ៉ាងខ្លាំងនៅពេលដែលនាយចេញទៅផុតយ៉ុនជនប្រញាប់ស្ទុះស្ទារមកមើលខ្លាចគេមានបញ្ហាអ្វី ។
« បងថេហ៍អស់អីហើយណា កុំយំអី » យ៉ុនជនដាក់ខ្លួនក្បែរថេហ្យុងដែលអង្គុយត្បោងក្បាលជង្គង់យំដូចមនុស្សកើតសតិអារម្មណ៍គេអោបថេហ៍ជាប់និងអង្អែលក្បាលដើម្បីកុំអោយថេហ៍គិតច្រើនយំខ្លាំងជាងនេះ ។
Skip*
រយះពេលត្រឹមតែ១១ម៉ោងប៉ុណ្ណោះដែលជុងហ្គុកហោះពីសេអ៊ូលមកដល់បារាំងនាយប្រញាប់ជិះឡានក្រុងបន្តមកទីក្រុង Toulouse កន្លែងថេហ្យុងស្នាក់នៅ តាមផ្លូវនាយទាក់ទងយ៉ុនជនជាប់រហូតថ្នាក់មិនអោយយ៉ុនជនបិតទូរស័ព្ទនោះទេព្រោះនាយបារម្មណ៍ពីថេហ៍ខ្លាំងណាស់ គ្រីសទាក់ទងការងាក៏នាយមិនបានខ្វល់ដែរ ។
« ថេហ៍យ៉ាងមិចហើយ » នៅពេលមកដែលមកដល់យ៉ុនជនបានចុះមកទទួលនាយខ្លួនឯងនិងបាននាំនាយទៅជាន់ Apartments ដែលគេស្នាក់នៅ ។
« ថេហ្យុង!! ថេហ៍អូនយ៉ាងមិចហើយ » នាយមកដល់ភ្លាមចូលមកខាងក្នុងបន្ទប់ដែឡថេហ៍សង្ងំនៅខាងក្នុងមិនព្រមចេញទៅណាតាំងពីយប់មិញមកម្លេះភ្នែកឡើងស្លក់បបូមាត់ឡើងស្លេកទឹកមុខសោះកក្រោះគ្មានជាតិដោយសារមិនបានគេងបញ្ឈរភ្នែកមួយយប់ពេញដល់ថ្ងៃត្រង់នេះ ។
« បានបងមកល្អហើយ គាត់មិនចង់អោយពេទ្យមកពិនិត្យខ្ញុំក៏ទៅណាចោលគាត់មិនបាន គិតបែបនេះចុះខ្ញុំចុះទៅទិញថ្នាំនិងរបស់ញាំមក បងនៅទីនេះហើយ » យ៉ុនជននិយាយរួចគេដើរចេញមកខាងក្រៅ ណាមួយមិនចង់រំខានពេលវេលារបស់អ្នកទាំងពីរផង ។
« ថេហ៍ឆ្លើយនិងបងមក » ជុងហ្គុកចាប់ផ្ងើយចង្ការនាយតូចឡើងអោយមើលមុខខ្លួនចំ
« លោកមកបានយ៉ាងមិច?? » ថេហ្យុងមុខស្លេកស្លាំងសួទៅនាយ ជុងហ្គុកឃើញហើយនាយអត់និងអាណិតមិនបាននោះទេ
« កុំសួបងអីឆ្លើយនិងបងសិនល្អទេ?? » ជុងហ្គុកទាញនាយតូចមកក្បែរនិងអោបដើម្បីផ្តល់ភាពកក់ក្តៅ
« ហុិក..ហុិក..ហេតុអីលោកទើបតែមក?? ហុិក..ហុិក.. » ថេហ្យុងយំគ្មានទឹកភ្នែកបញ្ចេញសម្លេងមកគួអោយអាណិយអាសូបំផុតសម្រាប់ជុងហ្គុក យកដៃគក់ទ្រូងហាប់ណែនរបស់ជុងហ្គុកដឹបៗឈឺចាប់គ្មានអ្វីមកប្រៀបបាន
« បងសុំទោសដែលមិនបានតាមអូនមកតាំងពីដំបូង បងជាអ្នកខុសណា » ជុងហ្គុកចាប់បន្ទឹងកម្លាំងដៃអោបនាយតូចជាប់កុំអោយគេយំបន្តមកទៀត នាយគិតពីការងាពេកទើបមិនបានតាមថេហ្យុងមកតាមតែចិត្តគឺនាយនឹងតាមថេហ៍មកហើយតែដោយសារតែកាងារបស់នាយច្រើនមកចោលច្រើនថ្ងៃហើយ ។
« ខ្ញុំស្អប់លោកណាស់ ហុិក..ហុិក.. » ថេហ្យុងបន្តយំរហូតទឹកភ្នែកចេញមកជាដំណក់ទី១លានចេញមកគេយំតាំងពីយប់ទើបតែឈប់បាន១ម៉ោងមុននាយមកប៉ុណ្ណោះ ។
« ឥឡូវបងមកហើយ បងនៅក្បែរអូនហើយគ្មានអ្នកណាធ្វើបាបអូនទៀតទេ បងនៅទីនេះហើយ » ជុងហ្គុកដកដង្ហើមធំតឹងទ្រូងដែលនាយតូចយំខ្លាំងនិងមានសម្លេងគួអោយអាណិតខ្លាំងបែបនេះ
ពួកគេទើបតែបានស្និតស្នាល់គ្នាពិតមែនទោះថេហ្យុងមិនសូវល្អនិងនាយយ៉ាងណាជុងហ្គុកបានស្រលាញ់នាយតូចទៅហើយរឿងអ្វីដែលនាយទ្រាំមើលបានមនុស្សស្គាល់ដំបូងស្រស់ស្រាយញញឹមញញែមឆ្នាស់ឆ្នើមគួអោយស្រលាញ់សឹងអី ពេលឃើញសភាពគេបែបនេះនាយឈឺចុកចាប់ណាស់ ។
« ថេហ៍បងសុំចូលខ្លួនមកព្យាបាលបេះដូងដែលធ្លុះធ្លាយរបស់អូនណា បងនឹងមើលថែអូនមិនអោយអូនឈឺចាប់ដូចពេលកន្លងដែលអូននៅជាមួយគេទេ បើថ្ងៃណាមួយអូនអស់ចិត្តពីបងបងនឹងមិនធ្វើបាបអូននិងព្រមអោយអូនដើរចេញពីបង » ជុងហ្គុកផ្ងើយចង្កានាយតូចឡើងនិងនិយាយពាក្យប៉ុន្មានឃ្លាទៅគេថេហ្យុងបាត់យំភ្លាមពេលនាយនិយាយចប់ភ្នែកពោពេញទៅដោយទឹកភ្នែករលីងរលោងសម្លឹងមុខនាយមិនឈប់
« កុំអីខ្ញុំមិនចង់អោយលោកធ្វើបែបហ្នឹងទេ កុំអីណា » ថេហ្យុងបែរមុខចេញប្រឹកប្រើកម្លាំងដែលមានក្រោកឡើងគេចចេញពីនាយ បើសិនជាគេចង់បានអ្នកមកមើលថែចិត្តដែលខ្លោចផ្សាគេប្រាកដជាទទួលយកប៊ូហ្គុមតាំងពីយូម្លេះ តែដោយសារតែស្នេហាគេជាមួយដេវីតមានន័យជ្រៀលជ្រៅខ្លាំងពេកទើបគេមិនព្រមមានអ្នកណាតាំងពីបែកគ្នាជាមួយនាយដំបូង ។
« ក្រែងគេធ្លាប់ថាស្រលាញ់អូនណាស់ ចុះម្តេចធ្វើបាបចិត្តអូនម្លេះ?? គេស្រលាញ់អូនណាស់ហេតុអីមិនដោះលែងអូនហេតុអីនៅតែតាមធ្វើបាបចិត្តអូនដល់ពេលនេះ?? » ជុងហ្គុកទាញដៃថេហ្យុងអោយឈប់និងបែរមុខគេអោយឈរទល់មុខជាមួយនាយ
« ថ្ងៃនេះពេលនេះអូនឈឺចាប់ក្នុងចិត្តតែយ៉ាងណាអូននៅតែទឹកភ្នែកដើម្បីគេ » ថេហ្យុងយំដង្ហក់ពេលនាយនិយាយត្រូវចំចំណុច
« ពេលនេះអោយបងជូតទឹកភ្នែកអូនណា ជូតទឹកភ្នែកដែលគេម្នាក់នោះធ្វើអោយស្រក់ អោយបងកំដរអូនបានទេកំដរអូនឈឺចាប់ដោយសារគេម្នាក់នោះ » ជុងហ្គុកអោនមុខទៅកាន់តែជិតថេហ៍យំដង្ហក់កាន់តែខ្លាំងនាយសសៀថើបមាត់ដែលក្រៀមប្រេះនោះថ្មមៗលួងលោមអោយថេហ្យុងបាត់យំសន្សឹមៗ
« បងស្រលាញ់អូន » ជុងហ្គុកដកមាត់ចេញវិញនិងនិយាយពាក្យស្រលាញ់ដែលមានន័យមិនស្មើរនិងទំហំចិត្តរបស់នាយមានទៅកាន់នាយតូច ថេហ្យុងមើលមុខនាយជាមួយទឹកមុខស្ងួតដដែលជុងហ្គុកទាញគេមកថើបម្តងទៀតថើបថ្នមៗផ្តល់សំណើមដល់មាត់ដែលគ្មានជាតិទឹកអោយមានសំណើមមកវិញ រួចបន្តថើបប្តូមកជាបឺតមាត់គ្នាទៅវិញទៅមកយ៉ាងស្និតបេះមិនចេញ ។
TO BE CONTINUED 🎀🫧✨
ភាគក្រោយបងអូន🔥😭