🌼សូមអភ័យទោសទុកមុនចំពោះពាក្យដែរខុសឆ្គងនឹងមិនសមរម្យ🙏🏻
(បន្តសាច់រឿង)
+កន្លងទៅអស់ជាច្រើនម៉ោង ពេលថ្មៃដែលមានពន្លឺព្រះអាទិត្យរះឪ្យភ្លឺលើផ្ទៃមេឃ ក៏លិចបាត់ហើយប្តូរមកជាពករះច័ន្ទដែលរះបំភ្លឺលោកនាពេលរាត្រូវិញម្តង ថ្វីត្បិតតែពន្លឺព្រះច័ន្ទមិនសូវមានពន្លឺចែងចាំងខ្លាំងក៏ដោយចុះ តែវាពិតជាស្រស់ស្អាត។ នាយសង្ហាជុងហ្គុក អង្គុយក្នុងសួនតែម្នាក់ឯង សម្លឹងមើលទៅលើមេឃយ៉ាងស្រងូតស្រងាត់
« ថ្មើនេះគេប្រហែលជាមកដល់ហើយ! តែខ្ញុំហាក់មិនហ៊ានទៅទទួលគេសោះ! »ជុងហ្គុក និយាយតែម្នាក់ឯង គិតរលឹកដល់ថេហ្យុង ដែរមកពីប៉ារីស ពេលនេះគេប្រហែលជាមកដល់ប្រលាននៅសេអ៊ូលហើយ តែនាយដូចជាមិនចង់ទៅជួបគេសោះ ថ្វីត្បិតថានឹកគេ តែបើបានឮគេមានគូរដណ្តឹងហើយនាយឈឺចុកក្នុងខ្លួនណាស់។
រឺង~រឺង~សំឡេងទូរស័ព្ទនាយស្រាប់តែរោទិ៍ឡើង នាយសង្ហាចាប់កាន់ទូរស័ព្ទមកមើល ហើយក៏ប្រញាប់ទទួល
« ហាឡូ៎! បងនៅឯណាហាស! អូនមកដល់ប្រលាននៅសេអ៊ូលជិតកន្លះម៉ោង មិចមិនឃើញបង!? »សំឡេងស្រួយស្រាស់បន្លឺឡើង ទាំងខឹងសម្បារ ហើយគ្មានអ្នកណាក្រៅពីថេហ្យុងនោះទេ។
« បងនៅជិតនេះទេ មុននេះបងរវល់ បងទៅដល់ឥលូវហើយ!» ជុងហ្គុក ប្រញាប់តបទៅថេហ្យុងវិញខ្លាចគេខឹងខ្លាំងជាងនេះ
« បានហើយ! មកឪ្យលឿនៗមក! »ថេហ្យុង និយាយហើយក៏បិទទូរស័ព្ទ ជុងហ្គុក៏ស្ទុះវឹង កាន់អាវធំ ដែលដោះមុននេះឡើងឡានបើកទៅប្រលានទទួលថេហ្យុង ។ រឿងឈឺចាប់អីមុននេះទុកមួយឡែកសិន សំខាន់ពេលនេះនាយនឹកគេខ្លាំងណាស់ នាយត្រូវតែទៅយកគេឥលូវនេះ។
+ប្រលានយន្តហោះ
ថេហ្យុងអង្គុយរង់ចាំជុងហ្គុកមកទទួល ទាំងមុខស្អុយប៉ែរ មួម៉ៅក៏មួម៉ៅ ខឹងក៏ខឹង សំខាន់គេហត់ខ្លាំងណាស់ថ្ងៃនេះ។
« ហ្ហឺយ~ចាំមើលតែមកណា ត្រូវថ្មោងមិនខានទេ! »ថេហ្យុងដកដង្ហើមធំ និយាយតិចៗតែម្នាក់ឯង ស្របពេលនោះជុងហ្គុកក៏បានមកដល់ នាយសង្ហាស្ទុះចុះពីលើឡានដោយស្នាមញញឹមពេលឃើញរាងតូច ហើយក៏រត់មកអោបគេមួយទំហឹងដោយក្តីនឹករលឹក
« មិចក៏យូរម្ល៉េះហាស!? »ថេហ្យុងអោបនាយតបវិញហើយ ក៏រុញនាយចេញសិនទើបជំរិតសួរ
« មុននេះបងរវល់ ទើបមកយឺត! បងសុំទោស អូនហត់ដែលទេ! មិនចឹងពួកយើងទៅផ្ទះសិនទៅ ចាំនិយាយគ្នាទៀត! »ជុងហ្គុក
«ក៏បាន! តោះ!» ថេហ្យុងងក់ក្បាល ដោយយល់ព្រមនឹងទៅផ្ទះជាមួយជុងហ្គុក នាយសង្ហាក៏លើកវ៉ាលីដាក់គូទឡាន ហើយពួកគេទាំងពីរ ក៏ធ្វើដំណើរទៅវិមានគីម សូរ៉ាដេស៍
មកដល់វិមានមិនទាន់បានប៉ុន្មានផង ជុងហ្គុកក៏តាមថេហ្យុងមកដល់បន្ទប់ហើយប្រាប់គេ រឿងដែរយ៉ុនអាមករកនៅក្រុមហ៊ុនកាលពីព្រឹក ថេហ្យុងអនុញ្ញាតឪ្យនាយចូលហើយ ដោយបានលួចមើលឆ្វេងស្តាំ ព្រោះខ្លាចថាមានអ្នកមកឃើញ
« នាងមករកអូនមែនហេស? »ថេហ្យុងសួរតិចៗទៅជុងហ្គុក ព្រោះគេប្រើសព្វនាមអូន ខ្លាចលោកគីមបានឮ
« អ្អឹម! នាងថាស្អែកនេះ នាងនឹងមកម្តងទៀត! »ជុងហ្គុកនិយាយបន្ត
« តើនាងទៅរកអូនធ្វើអីទៅ? »ថេហ្យុង
« បងមិនដឹងទេ! បងសួរអូនមួយបានទេ? »ជុងហ្គុក និយាយហើយក៏មើលទៅមុខថេហ្យុង
« បានតើ! »ថេហ្យុងងាកមកមើលមុខនាយវិញ ហើយក៏ងក់ក្បាលយល់ព្រមឪ្យនាយសួរ
« អូននឹងនាងជាគូរដណ្តឹងនឹងគ្នាហេស? »ជុងហ្គុក សួរទៅថេហ្យុង ដោយកែវភ្នែកបង្ហាញថា នាយចង់ដឹងខ្លាំងណាស់ នឹងទាមទារឪ្យថេហ្យុងឆ្លើយឪ្យលឿនៗឥលូវនេះ
« មែនហើយតែនុងជារឿងកាលមុនទេ! អូនផ្តាច់ពាក្យជាមួយនាងវិញហើយ គ្រាន់តែពួកយើងនៅរាប់អានគ្នាធម្មតា នាងប្រហែលជាចង់មកលេងអូនហើយ ព្រោះពួកយើងខាន់ជួបគ្នា 4ឆ្នាំតាំងពីអូនទៅប៉ារីសរៀនបន្តម្លេសហ៎! »ថេហ្យុងក៏ចាប់ផ្តើមនិយាយបកស្រាយ ឪ្យជុងហ្គុកដឹង។
គេនឹងនាងបានផ្តាច់ភ្ជាប់ពាក្យតាំងពីនៅតូចៗម្លេស តែដល់ពេលម្នាក់ៗធំពេញរូបពេញរាងទៅ ថេហ្យុងក៏ប្រាប់ទៅនាង ថាគេមិនស្រលាញ់នាងទេ ចំណែកនាងក៏ប្រាប់គេវិញ ថានាងក៏មិនស្រឡាញ់គេដែរ។ ទើប4ឆ្នាំមុន មុនពេលរាងតូចទៅរៀនបន្តនៅប៉ារីស ពួកគេទាំងពីរក៏បានសុំផ្តាច់ពាក្យទាំង2នាក់ ដោយហេតុកូនសម្រេចចិត្តបែបនេះ ឪពុកម្តាយម្តាយខាងយ៉ុនអាក៏មិនហ៊ាននិយាយអ្វីច្រើន មានតែធ្វើតាមកូនស្រី ឯលោកគីមប៉ាថេហ្យុងវិញ មុនដំបូងគាត់មិនចង់ធ្វើតាមថេហ្យុងទេ តែដល់ពេលថេហ្យុងគំរាមគាត់ ថាបើគាត់មិនព្រមធ្វើតាមគេ គេនឹងធ្វើខ្លួនជាក្មេងទំនើង មិនទៅរៀនបន្តនៅប៉ារីសគ្រប់គ្រងក្រុមហ៊ុនអីជំនួសគាត់នោះឡើយ ទើបលោកគីមគាត់ព្រមតាមគេ ហើយថេហ្យុងក៏ទៅរៀនបន្តនៅប៉ារីសដូចសន្យា។ តែគេមិនត្រឹមតែរៀនទេ ថែមទាំងមានគំនិត បើកកាស៊ីណូនៅប៉ារីស ហើយក្លាយជាមនុស្សដែរមានឥទ្ធីពលម្នាក់នោះទីនោះ ដោយគ្មាននរណាម្នាក់នៅសេអ៊ូលនេះដឹងសោះឡើយ ដូចយើងបានឃើញហើយ។
« បើចឹងល្អហើយ! បងស្មានតែអូននៅមានអ្វីពាក់ព័ន្ធជាមួយនាងទៀត! »ជុងហ្គុកធូរចិត្តខ្សាក់ មួយថ្ងៃនែនាយខំតែខូចចិត្ត តែតាមពិតរឿងវាចឹងសោះ
« ហាសហា! បងកំពុងប្រច័ណ្ឌអូន ឬក៏កំពុងតែខូលចិត្តនឹង? »ថេហ្យុងសើចបន្តិច ហើយក៏បន្តសួរតិចៗឬៅរាងក្រាស់
« មិនប្រច័ណ្ឌ មិនខូចចិត្តយ៉ាងមិច? អ្នកណាទប់បានពេលដឹងមនុស្សដែលខ្លួនឯងស្រឡាញ់មានគូរហើយនោះ!?» ជុងហ្គុកនិយាយតិចៗទៅថេហ្យុងវិញ សួរដូចឆោទចឹងនៀល
« ទៅឈប់ខូចចិត្តអីទៀតទៅ! អូនគ្មានអ្នកណាទេ ក្រៅពីបង Ok?»ថេហ្យុងសើចស្ញេញ ហើយនិយាយបែបទន់ភ្លន់ទៅកាន់នាយក្រាស់វិញ រួមទាំងលូកដៃទៅចាប់ថ្ពាល់នាយសង្ហាលេងទៀត តែនិយាយត្រង់ចុះ មុខនាងសង្ហាសស្អាតណាស់ មើលពីត្រង់ណាក៏សង្ហា ក៏ល្អស្អាតដែរមិនលង់មិនបានពិតមែន តែឆ្ងល់រឿងមួយ ហេតុអ្វីក៏អាតីតប្រពន្ធនាយមិនស្រឡាញ់នាយ បែរជាក្បត់នាយទៅយកប្រុសថ្មីទៅវិញ?
« ហ្ហឹសៗ! ស្ងាត់ៗលួចមកផ្អែមល្ហែមជាមួយគ្នាកណ្តាលយប់! »លោកគីម ស្រាប់តែសើចហើយនិយាយឡើងតែម្នាក់ឯងនៅជិតទ្វារមុខបន្ទប់ថេហ្យុង ដោយគាត់កំពុងលួចស្តាប់ការសន្ទនារបស់អ្នកទាំង2 ។ ន៎ុះ ថេហ្យុងកុំចង់មកលាក់បាំង សុតតែមើលឆ្វេងស្តាំស្អីនោះ លោកគីមគាត់នៅតែតាមទាន់ចឹង តែមើលទៅគាត់ដូចជាសប្បាយចិត្តទៅវិញ។
+ថ្ងៃថ្មី
ពេលព្រឹកប្រលឹមឈានចូលមកដល់ ក្នុងវិមានគីម អ្នកបម្រើម្នាក់ៗក៏រួសរាន់ ភ្ញាក់ពីដំណេកមកធ្វើការតាមធម្មតា ឯជុងហ្គុក ក្នុងនាមជាអង្គរក្សផ្ទាល់ខ្លួនរបស់ថេហ្យុងក៏ត្រូវងើបពីប្រលឹម មកពិនិត្យនឹងរៀបចំឡានទុករួចស្រេច ព្រោះបន្តិចទៀតនេះថេហ្យងនឹងត្រូវទៅក្រុមហ៊ុនដើម្បីធ្វើការហើយ។
ម៉ោងប្រហែល6ជិត7ថេហ្យុងក៏ចុះពីជាន់លើមកជាន់ខាងក្រោម ស្របជាមួយលោកគីមដែលប៉ា។
« អារុណសួស្តីលោកម្ចាស់ នឹងអ្នកប្រុស!» ជុងហ្គុកដែរទើបនឹងមកពីខាងកន្លែងចតឡាន ក៏និយាយស្វាគមន៍នាពេលប្រើព្រឹកប្រលឹមទៅ លោកគីម នឹងថេហ្យុងដោយស្នាមញញឹម
« អ្អឹម! / បាទអារុណសួស្តី...»លោកគីមងក់ក្បាលរួមទាំងក្រហឹមដើមក ស្របពេលថេហ្យុងក៏តបទៅជុងហ្គុកវិញដោយស្នាមញញឹមដូចគ្នា លោកគីមមើលមុខកូនប្រុសខ្លួនឯងហើយក៏ងាកទៅមើលជុងហ្គុកវិញ រួចក៏ដើរចេញទៅតុបាយមុនថេហ្យុងបាត់ ព្រោះគាត់មិនចង់រំខានក្មេងៗ ហើយក៏មិនដឹងថាគួរនិយាយអ្វីទៀតដែរ។
« តើលោកម្ចាស់គាត់កើតអ្វីទៅ?» ជុងហ្គុក សួរតិចៗទៅថេហ្យុង
« អូនមិនដឹងទេ! តោះ.ទៅញាំអាហារពេលព្រឹកទៅ ពួកយើងត្រូវប្រញាប់ទៅក្រុមហ៊ុនរៀបចំកម្មវិធីដេញថ្លៃទៀត! »ថេហ្យុង ក្រវីក្បាលហើយបបួលនាយទៅតុបាយតាមក្រោយលោកគីម ព្រោះថាពួកគេទាំង2ត្រូវប្រញាប់ទៅក្រុមហ៊ុន ដោយសារតែក្រុមហ៊ុនពួកគេ មានកម្មវិធីដេញថ្លៃឡាន នឹងចេញសម្ពោធម៉ាកឡានថ្មីដែលទើបនឹងបង្កើតឡើង ។ ក្រាយពីញាំអាហាររួចរាល់ ពួកគេក៏បានចាកចេញពីវិមានគីមទៅក្រុមហ៊ុនគីបក្រិបវិញម្តង។
+នៅខុនដូមួយកន្លែងក្នុងក្រុងសេអ៊ូល ហាក់បីដូចជាធំស្កឹមស្កៃខ្លាំងណាស់ មិនតែប៉ុណ្ណោះយើងក៏បានឃើញអំពីម្ចាស់ខុនដូនេះដូចគ្នាដែរ។ នាយកម្លោះខ្ពស់ស្រឡះ ទម្រង់ជនជាតិចិនកាត់កូរ៉េ កែវភ្នែកមុតស្រួច ច្រមុះស្រួច ទឹកមុខមាំជានិច្ច។ នាយមានឈ្មោះថា យី ឈិនដាង អាយុ28ឆ្នាំ នាយជា CEOក្រុមហ៊ុនធំមួយ ជាក្រុមហ៊ុនផលិតឡានដូចជាថេហ្យុងចឹងដែល ថែមទាំងជាដៃគូរប្រកួតប្រជែងជាមួយនឹងក្រុមហ៊ុនរបស់ថេហ្យុងទៀតផង។ មិនតែប៉ុណ្ណោះនាយបានធ្វើការប្រកួតប្រជែងជាមួយក្រុមហ៊ុនគីម តាំងពីលោកគីមនៅជាអគ្គនាយកមកម្លេស រហូតមកដល់ពេលនេះក៏នៅតែប្រកួតប្រជែងដែរ។
« បន្តិចទៀតមានការដាក់ដេញថ្លៃ ឡានរបស់ក្រុមហ៊ុនគីមក្រុបហើយ ចៅហ្វាយ! »នាយសង្ហា ជាជំនិតផ្ទាល់ខ្លួនរបស់ឈិនដាង ក៏រាយការណ៍ប្រាប់ទៅនាយ ជំនិតម្នាក់នេះឈ្មោះ អានស៊ុង
« យើងដឹងហើយ! »ឈិនដាង ងក់ក្បាលនឹងនិយាយឡើងដោយទឹកមុខរៀបស្មើ
« បាទ! ចៅហ្វាយទៅចូលរួមដែរឬទេ? »អានស៊ុង សួរទៅឈិនដាង
« កម្មវិធីមិត្តរួមការងារមួយទាំងមូល យើងមិនទៅចូលរួមយ៉ាងមិចបាន! យើងចង់ឃើញថាអគ្គនាយកថ្មីរបស់គីមក្រុបនោះ នៅខាងក្រៅមានរូបរាងយ៉ាងមិច? ស្អាតដូចគេនិយាយឬអត់ន៎? »ឈិនដាង និយាយឡើងដោយស្នាមញញឹមចុងមាត់ នាយចង់ទៅចូលរួមកម្មវិធីដេញថ្លៃឡានរបស់ថេហ្យុង ព្រោះចង់ឃើញមុខមាត់ពិតរបស់ថេហ្យុង រាល់ដងឃលញតែក្នុងបណ្តាញសង្គម។
« បាទចៅហ្វាយ! ចាំខ្ងុំត្រៀមឆុតឪ្យចៅហ្វាយ! »អានស៊ុង និយាយរួចហើយក៏ឪនក្បាលចុះគោរពដល់ឈិនដាង នឹងដើរថយក្រោយហើយក៏ចាកចេញទៅបាត់ទៅ
« ពួកយើងជិតបានជួបគ្នាហើយ អគ្គនាយកគីម! »ឈិនដាង លើកទូរស័ព្ទមកមើលរូបថេហ្យុង ហើយនិយាយឡើងដោយស្នាមញញឹមលាក់គំនួច។
ថេហ្យុងនឹងជុងហ្គុកក៏បានមកដល់ក្រុមហ៊ុន ហើយក៏ប្រញាប់ចាប់ផ្តើមធ្វើការរបស់ពួកគេរៀងខ្លួន។ ថេហ្យុងក៏ដើរតម្រង់ទៅអូសហ្វីសរបស់គេដោយមានការគោរពនឹងការស្វាគមន៍ពីបុគ្គលិកនៅទីនោះ។ ឯជុងហ្គុកវិញក៏ចូលកន្លែងធ្វើការរបស់នាយដោយឆ្លៀតញញឹមបន្តិចដាក់រាងតូច ឯរាងតូចក៏ឆ្លៀតញញឹមដាក់នាយតបវិញដូចគ្នា។ អ្នកទាំង2ញញឹមឪ្យគ្នាក្នុហេតុផលលើកទឹកចិត្តគ្នាទៅវិញទៅមក ដើម្បីឪ្យមានកម្លាំងធ្វើការ។ នាយសង្ហាក៏រៀបចំឯកសារខ្លះៗដែរចាំបាច់ទុកដាក់យ៉ាងរៀបរយ។ ចំណែកឯបុគ្គលិកផ្សេងៗទៀតក៏ធ្វើការរបស់ពួកគេតាមតួនាទី រៀងៗខ្លួន ក្នុងការប្រារព្ធកម្មវិធីដេញថ្លៃដ៏អស្ចារ្យ ស្ថិតក្នុងសាលដ៏ធំក្នុងក្រុមហ៊ុនគីមនេះតែម្តង ។
_______To be considered
By : ថេយ៉ា💜🌺
02.02.25/10pm