♡ ទាក់ស្នេហ៍-ថែបេះដូងបង ♡

By Jung-Teaya

3.1K 180 3

រឿងនេះជាងប្រភេទរឿង Bl គូរTeakook ។ ចាំជួយ vote គាំទ្រនាងខ្ញុំ ថេយ៉ា ផង បើពេញចិត្ត សូមអរគុណ នឹងកុំភ្លេចទៅ Foll... More

ា១
ា២
ា៣
ា៤«ា្នĵាĵតកឥខ្ចោះេ!»
ភាគ៥ «គេគ្រាន់តែជាអង្គរក្សប៉ុណ្ណោះ តែមិចក៏ម្ចាស់តូច មកខ្វល់នឹងគេបែបនេះ?»
ភាគ៦ «បើចឹងពួកយើងលែងលះទៅ!»
ភាគ៧ «លោកជាមនុស្សរបស់ខ្ងុំ...»🔞
ភាគ៨« ជនក្បត់»
ាᷳ«ងឡញ់នេ?»🔞
ា១០ «ចាកចេញ»
ា១១ «ឆ្ងាយកាយពិត តែចិត្តនៅជិតបង្កើយ»
ា១២ «តែលោកមិនមែនជាប្តីខ្ញុំ......»
ា១៣« គូរដណ្តឹង?!... »
ា១៤ «ដៃគូរប្រកួតប្រជែង...»
ា១៥ «ប្រពន្ធដើម...»
ា១៦ «ដើរលេង»

ា១៧«ជក្រ់!»

180 15 0
By Jung-Teaya

🌼សូមអភ័យទោសទុកមុនចំពោះពាក្យដែរខុសឆ្គងនឹងមិនសមរម្យ🙏🏻
(បន្តសាច់រឿង)

ក្រោយដើរតាមបណ្តោយឆ្នេរអស់រយះពេលប្រហែល 10នាទីក្រោយមក ថេហ្យុងនឹងជុងហ្គុកក៏បានមកដល់ ផ្សារមួយដែលមានមនុស្សលក់ដូរសឹងគ្រប់មុខតាមតូបតូចៗ។ ថេហ្យុងក្រោមទឹកមុខញញឹមស្រស់សម្លឹងមើលទិដ្ឋភាពជុំវិញដោយសប្បាយចិត្ត ព្រោះមិននឹកស្មានថាផ្សារដែរប៉ាគេធ្លាប់គ្រប់គ្រងរីកចម្រើនបែបនេះ មិនតែប៉ុណ្ណោះនោះ នៅទីនេះក៏សម្បូរអ្នកមកលេងទៀតផង។
« សួស្តីក្មួយប្រុសទាំងពីរ! អេ៎ ពូដូចប្រហែលមុខក្មួយឯងនៀក!»កំពុងតែដើរសុខៗ ក៏ស្រាប់តែមានអ៊ុំចំណាស់ម្នាក់ដើរចូលមកនិយាយរាក់ទាក់រាងក្រាស់នឹងរាងតូច។ ហើយគាត់ក៏ប្រហែលមុខរាងតូច ហាក់ដូចជាធ្លាប់ស្គាល់
« ហ្ហឹសៗ បាទលោកអ៊ុំ! អ៊ុំខ្ញុំគឺថេហ្យុងណា៎»ថេហ្យុងសើចស្រស់ដាក់លោកអ៊ុំចំណាស់ហើយក៏ណែនាំខ្លួនប្រាប់ទៅគាត់
« អរ៎! អ្នកប្រុសថេហ៍ ឪ្យខ្ញុំសុំទោសផង ខ្ញុំមិនបានទៅទទួលអ្នកប្រុសដោយផ្ទាល់ »លោកអ៊ុំចំណាស់ និយាយទៅថេហ្យុង គាត់រំភើបណាស់ដែលបានជួបរាងតូចម្តងទៀត ។ គាត់នឹងលោកគីមហាក់ដូចជាបងប្អូននឹងគ្នាចឹង តែគាត់តែងតែហៅលោកគីមថាលោកម្ចាស់ ចាត់ទុកលោកគីម ដូចម្ចាស់របស់គាត់ចឹង ព្រោះកាលពីមុន លោកគីមធ្លាប់បានជួយគាត់នឹងគ្រួសារ។
« មិនអីទេ លោកអ៊ុំ! លោកអ៊ុំសុខសប្បាយទេ? » ថេហ្យុង
« អ៊ំសុខសប្បាយទេ ចុះអ្នកប្រុសវិញនោះ ហើយចុះអ្នកកម្លោះខាងនេះវិញជាអ្នកណាដែរ? »អ៊ុំចំណាស់ តបទៅរាងតូចដោយស្នាមញញឹម ស្បែកចាស់ច្រីច្រួញ ហើយក៏សួរបកទៅរាងតូចវិញ អំពីសុខទុក្ខនឹងវត្តមានរបស់ជុងហ្គុក
« ខ្ញុំសុខធម្មតាទេ! ហើយគេជាអង្គេក្សរបស់ខ្ងុំ! »ថេហ្យុង តបទៅគាត់វិញ
« អរ៎ អ្នកកម្លោះ ឯឯឈ្មោះអីដែរ?! »អ៊ុំចំណាស់ងាកទៅសួរជុងហ្គុក
« បាទ លោកអ៊ុំ ខ្ងុំឈ្មោះជុងហ្គុក! »ជុងហ្គុក ឪនក្បាលចុះ គោរពដល់លោកអ៊ុំចំណាស់ ដែរជាចាស់ទុំ ហើយក៏តបទៅគាត់
« អ្នកទាំងពីរមើលទៅសមគ្នាណាស់! មុននេះអ៊ុំស្មានតែជាគូរស្នេហ៍នឹងគ្នាហើយតើ! »លោកអ៊ុំចំណាស់និយាយឡើង ដែរធ្វើឪឪ្យជុងហ្គុកនឹងថេហ្យុងញញឹម ហើយមើលមុខគ្នាតែពួកគេមិនបាននិយាយអ្វីនោះទេ។
« អើណែ៎អ្នកប្រុស! ថ្ងៃនេះបើមិនយល់ទាស់ទេ អ្នកប្រុសនឹងអ្នកកម្លោះអង្គរក្សទៅហូបបាយផ្ទះខ្ងុំមួយពេលទៅ! »អ៊ុំចំណាស់ និយាយទៅថេហ្យុងនឹងជុងហ្គុក
« ខ្ញុំខ្លាចតែរំខានដល់លោកអ៊ុំ នឹងអ៊ុំស្រីទេ »ថេហ្យុង និយាយទាំងក្រែងចិត្ត
« មិនអីទេៗ គ្រួសារអ្នកប្រុសជាអ្នកមានគុណបំផុតរបស់ខ្ងុំ ចង់ឲ្យខ្ញុំនឹងគ្រួសារបម្រើអ្នកប្រុសរហូតដល់ថ្ងៃស្លាប់ ក៏សងគុណបុណ្យអ្នកប្រុសមិនអស់ដែរ សូមមេត្តាអ្នកប្រុស បានផ្តល់ឪកាសឪ្យគ្រួសារខ្ញុំសងគុណអ្នកប្រុសផង »លោលអ៊ុំចំណាស់ និយាយឡើងទាំងមុខកំសត់ កាលពីមុនគ្រួសារគាត់ក្រលំបាកណាស់ ដែរតែបានលោកគីម រកការងារឪ្យគាត់ធ្វើ ឲ្យគាត់មើលគ្រប់គ្រងផ្សារតូចនៅឆ្នេរនេះ ទើបធ្វើឪ្យជីវភាពគាត់បានធូរធារជាងមុន។
« បានៗ ខ្ញុំនឹងទៅជាមួយអ៊ំប្រុស! ពួកយើងឆាប់ទៅ អ៊ុំចាស់ហើយ ឈរយូរបែបនេះមិនល្អទេ! »ថេហ្យុង និយាយហើយក៏ជួយកាន់ដៃនឹងគ្រាគាត់ដើរចេញទៅ ជុងហ្គុកក៏តាមសម្លឹងមើល សកម្មភាពរបស់ថេហ្យុងហើយក៏ញញឹម រាងតូចមានសម្រស់ស្អាត ហើយថែមទាំងមានចិត្តល្អទៀត នាយមិនស្តាយក្រោយទេដែរលែងលះនឹង ជីយ៉ុង ហើយស្រឡាញ់ថេហ្យុងវិញ តែអ្វីដែរនាយខ្លាចពេលនេះ គឺខ្លាចតែលោកគីមដឹងហើយគាត់ក៏ខឹង រួចក៏បំបែកនាយនឹងថេហ្យុង។

នៅឯប្រលានយន្តហោះ សេអ៊ូលឯនេះវិញ ពួកយើងក៏ស្រាប់តែឃើញវត្តមានរបស់ស្ទេវិន។ គឺនាយស្ទេវិនម្នាក់នេះ បានមកពីប៉ារីសដល់សេអ៊ូលដើម្បីតាមរកថេហ្យុង មិនតែប៉ុណ្ណោះ នាយមកនេះក៏មកតាម ខលរិចទៀត ព្រោះតែថេហ្យុងបានហៅខលរិចឪ្យមកសេអ៊ូលវិញ។ ហើយនាយស្ទេវិនក៏សុំអង្វរ លន់តួសុំខលរិចមកតាម ថាចង់ដើរលេងកូរ៉េ ហើយក៏អាងខលរិចធ្លាប់ចេញចូលទីនេះស្រាប់ ទើបសុំមកតាមដែរ នាយខលរិចក៏មិនដាច់ចិត្ត ព្រោះស្ទេវិនអង្វរហើយខំយកចិត្តពេក។ ខលរិចក៏ជាមនុស្សចិត្តល្អម្នាក់ដែរ នាយកាចសាហាវលុះត្រាតែមានអ្នកប៉ះពាល់ម្ចាស់តូចថេហ្យុងរបស់នាយប៉ុណ្ណោះ។
« យើងប្រាប់ឯងឪ្យហើយ អាចង្រៃ បើឯងហ៊ានតែទៅរញ៉េរញ៉ៃជាមួយម្ចាស់តូចយើង ឯងកុំមកបន្ទោសយើង ថាគ្មានមេត្តាឪ្យសោះ! »ខលរិច និយាយដោយទឹកមុខមាំគំរាមទៅស្ទេវិន
« ទៅយើងដឹងហើយ! ហើយឯងប្រុងទៅណាទៀត យើងសុំទៅដែរ យើងមិនស្គាល់ទីនេះទេ! »ស្ទេវិន
« បើមិនស្គាល់ ប្រឹងមករកងាប់ស្អី? យើងថាមិនឪ្យឯងមកទេ តែឯងនៀកវាតោងទាមយើងដូចឈ្លើងចឹង! »ខលរិច ស្តីឪ្យស្ទេវិន
« ក៏ព្រោះតែយើងមិនស្គាល់នឹងហើយ ទើបចង់មកឪ្យស្គាល់ ហើយឯងអីក៏ចិត្តអាក្រក់ម្លេស មកតែម្នាក់ឯងសោះនឹង បានយើងមកក៏គ្រាន់ជាគ្នានោះអី? »ស្ទេវិន តបទៅខលរិចវិញ
« រាល់ដងយើងមកតែឯង ក៏សម្បូរសប្បាយស្រាប់ហើយ! តែលើកនេះយើងធុញទ្រាន់ណាស់ ព្រោះមានឈ្លើងដូចជាឯងនៀកមកតាម!  »ខលរិច
« អាចង្រៃ! ឯង...»ស្ទេវិន ទប់កំហឹងសឹងមិនជាប់ ស្ទើរតែលើកដៃវៃត្រីវមុចខករិចទៅហើយ
«យឺស!អាឆ្កួត បានយើងឪ្យមកតាមហើយមិនអរគុណយើងទេ តែបែរជាមកវៃយើងទៀត! ទៅ! ទៅណាក៏ទៅៗ យើងមិនខ្វល់ទេ អានរក! »ខលរិច សែនក្តៅក្រហាយក្នុងចិត្ត នាយស្រែកថាឪ្យស្ទេវិនទងឆឆួលក្នងអារម្មណ៍ ហើយក៏អូសវ៉ាលីដើរចេញទៅបាត់ ។ ឯស្ទេវិន ហេតុតែកំហឹងមានក្នុងខ្លួនដែរ នាយក៏អូសវ៉ាលីដើរផ្ទុយពីខលរិច ដោយនាយមិនបានតាមខលរិចឡើយ។

ក្រលេកមកមើល គ្រួសារយីឯនេះវិញ គឺថា ឈិនដាង កំពុងមួម៉ៅក្តៅក្រហាយ សភាពក្នុងបន្ទប់រាយប៉ាយ ព្រោះនាយបោករបស់របរខ្លួនឯងមុននេះ។ ហើយកាលដែរនាយខឹងដូចច្នេះ ព្រោះតែកូនចៅនាយធ្វើការបរាជ័យ ។
« ហ្ហឹស. គីម ថេហ្យុង សូរ៉ាដេស្ត៍! សំណាងល្អដែរឯងរួចខ្លួនលើកនេះ តែសំណាងល្អមិនមែនជាតែកើតមានរហូតទេ យើងនឹងធ្វើគ្រប់យ៉ាង ឪ្យតែឯងបាត់មុខពីវិស័យជំនួញមួយនេះ! »ឈិនដាង ក្តាប់ដៃច្រត់លើតុ និយាយដោយកំហឹង កែវភ្នែកឡើងក្រហមច្រាលបញ្ជាក់ពីការខឹងគុំគួនដែរនាយមានចំពោះថេហ្យុង។
« ចៅហ្វាយ តើពួកយើងគួរធ្វើអ្វីបន្តទៀតទាន៎!  »អានស៊ុង សួរទៅចៅហ្វាយប្រុសរបស់ខ្លួន
« អាណាអត់បានការ បញ្ចូនវាឪ្យទៅជួបយមរាជឪ្យអស់ទៅ! »ឈិនដាងនិយាយទៅអានស៊ុង ក្នុងបំណងឪ្យនាយសម្លាប់កូនចៅណាដែរធ្វើការមិនបានល្អ ហើយបរាជ័យ
« តែបើសម្លាប់ពួកវាទាំងអស់ ពួកយើងនឹងខាតមនុស្សជាមិនខាន! មិនចឹងពួកយើងគ្រាន់តែប្រដៅឪ្យវាស្គាល់មេរៀនសិនក៏ល្អដែរចៅហ្វាយ! »អានស៊ុង
« ចង់ធ្វើស្អីក៏ធ្វើទៅ! »ឈិនដាង
« បាទ បើចឹងខ្ញុំលាសិនហើយលោកម្ចាស់! »អានស៊ុង ឪនគោរពឈិនដាង ហើយក៏ចាកចេញទៅ ផ្តល់មេរៀនឪ្យអ្នកណាដែរធ្វើការបរាជ័យ
« គីម ថេហ្យុង! យើងនឹងធ្វើឪ្យឯងដឹង ថាឈិនដាងយើងនេះ វាអស្ចារ្យប៉ុណ្ណានោះ ហាសហា!»ឈិនដាង និយាយហើយក៏សើចឡើង ដោយសេចក្តីអំណួត។ កូនចៅដែរធ្វើការបរាជ័យ ហើយត្រូវនាយអានស៊ុងដាក់ទោសនោះ ជាក្រុមបុរសដែរបើកឡានដេញតាមថេហ្យុងនឹងជុងហ្គុក ហើយពួកគេនេះហើយក៏ធ្លាប់តាមថេហ្យុងកាលពីរាងតូច ទើបតែមកពីបារីសដូចគ្នា គ្រប់យ៉ាងឈិនដាងជាអ្នកបញ្ជារ ព្រោះពេលនោះ នាយឮថា ថេហ្យុងមកពីបារីស ហើយលើកកាន់ដំណែងជាអគ្គនាយកគីម ជាងសត្រូវវ័យក្មេងរបស់នាយ ទើបនាយចង់សម្លាប់ចោលឪ្យហើយ តែចៃដន្យក៏បរាជ័យ ហើយត្រូវថេហ្យុងបំបាក់មុខថ្ងៃកម្មវិធីដេញថ្លៃទៀត ទើបនាយកាន់តែចង់សម្លាប់ថេហ្យុង ហើយបញ្ជារកូនចៅឪ្យដេញតាមថេហ្យុង ពេលដែរគេនឹងជុងហ្គុកទៅដើរលេងនៅសមុទ្រនោះឯង។

ឯខលរិចវិញ មកដល់សេអ៊ូលមិនទាន់បានមួយម៉ោងស្រួលបួលផង ក៏ស៉ើបរឿងនេះដឹងផងដែរ នាយមានជំនាញណាស់អាខាងស៉ើបរកនឹងហាក។ នាយបានរកឃើញស្លាកលេខឡានដែរដេញតាមម្ចាស់តូចថេហ្យុងរបស់នាយ កាលពីយប់ដែរគេឡើងកាន់តំណែងជាអគ្គនាយកគីមដំបូង នឹង ស្លាកលេខឡានដែរទើបនឹងតាមថេហ្យុងថ្ងៃនេះ បានមកពីកាំមេរ៉ាសវត្តិភាពតាមដងផ្លូវ ហើយយកមកពិនិត្យនឹងរកឃើញថា វាដូចគ្នាបេះបិទ។ ទើបស៉ើបបន្ថែម ហើយដឹងថាឡាននោះជាឡានដែរទិញលក់ខុសច្បាប់ ស្ថិតក្រោមឈ្មោះរបស់ ត្រកូលយី គឺ យី ឈិនដាងតែម្តង។
« ត្រកូលយីនេះ មិនស្គាល់មេឃ មិនស្គាល់ដីមែន! ចាំមើលតែម្ចាស់តូចយើងដឹងណា ឯងធ្លាក់ខ្លួនរើសអេតចាយមិនខានទេ អេ៎! ស្រួលមិនស្រួល គ្មានតឹងជីវិតនឹងរើសអេតចាយផងទេដឹង? »ខលរិច និយាយតែម្នាក់ឯងទាំងញញឹម  ហើយក៏លើកទូរស័ព្ទចុចផ្ញើឯកសាររូបភាពដែរគេបានរកឃើញ នឹងរចុចចូលទៅប្រើប្រាប់រាងតូចបន្ថែមទៀត។
« ម្ចាស់តូចចង់ឪ្យខ្ញុំចាត់ការយ៉ាងណាដែរបាទ? »ខលរិចសួរតាមរយះខ្សែទូរស័ព្ទទៅរាងតូច
« លេងវា បន្តិចម្តងៗឪ្យស្គាល់ជាតិវេទនាសិនទៅ ចាំចុងក្រោយ ចាំបញ្ចូនវាចូលគុកតែម្តង!  »ថេហ្យុង និយាយទៅខលតិចតាមខ្សែទូរស័ព្ទដោយទឹកមុខមាំវិញ
« ម្ចាស់តូចមិនសម្លាប់វាទេឬ? »ខលរិច សួរដោយចម្ងល់ទៅថេហ្យុង
« យើងសម្លាប់មនុស្សតែនៅបារីសទេ នៅសេអ៊ូលប៉ូលិសមានច្បាប់របស់ពួកគេត្រឹមត្រូវ ចង់សម្លាប់មនុស្សតាមចិត្តផ្តេសផ្តាសមិនបានទេ! »ថេហ្យុង
« បាទ ខ្ងុំយល់ហើយ!ម្ចាស់តូចរង់ចាំផឹកកូកា ញាំពោតផ្ទុះ មើលរឿងភាគល្អៗមើលទៅទាន៎ អារិចនឹងចាក់រឿងដែរម្ចាស់តូចចូលចិត្តឪ្យមើលបន្តិចទៀតនេះ! »ខលរិច និយាយដោយសេចក្តីពេញចិត្តទៅកាន់ថេហ្យុង
«ok ចឹងចាប់ផ្តើមបណ្តើរៗទៅ 3ថ្ងៃទៀតយើងនឹងទៅជួបឯង! ហើយនឹងរង់ចាំមើលល្ខោនដ៏បុិនប្រសព្វមួយនោះ! »ថេហ្យុង
« បាទ ម្ចាស់តូច! ជូនពរម្ចាស់តូច ដើរលេងឪ្យសប្បាយចុះ កុំបារម្ភខាងនេះអីបាទ!»ខលរិច
« អ្អឹម! បានហើយ ជុងហ្គុកដើរមករកយើងហើយ !»ថេហ្យុងនិយាយទៅកាន់ខលរិច ព្រោះសម្លឹងឃើញជុងហ្គុកដើរមករកខ្លួន ដែរអង្គុយលេងមាត់ឆ្នេរបែបនេះ។
« មុននេះអូននិយាយទូរស័ព្ទជាមួយអ្នកណាគេ?» ជុងហ្គុកដាក់ខ្លួនអង្គុយជិតរាងតូចហើយក័សួរ
« គឺមិត្តរបស់អូន គេខលមកលេងអូន! នឹងណា »ថេហ្យុងក៏តបទាំងញញឹមទីជុងហ្គុក។ នាយក្រាស់ដូចជាគ្មានការសង្ស័យអ្វីឡើយ
« អរ៎ លោកអ៊ុំឪ្យបងមកហៅអូន ឪ្យទៅញាំបាយជុំគ្នា! »ជុងហ្គុក!
« ok ok តោះទៅ! »ថេហ្យុងក្រោកឈរឡើង ហើយក៏បោះគូទខោឪ្យជ្រះដី មុននឹងហុចដៃឪ្យរាងក្រាស់
« អួយ....!» ជុងហ្គុកក៏ចាប់តោងដៃរាងតូច ដើម្បីងើបឈរ តែនាយងើបខ្លួនមិនរួចឡើយ ក៏បែរជាទាញរាងតូចឪ្យដួលមកលើខ្លួននាយវិញ ដែរនាំឪ្យផ្ទៃមុខទាំងពីនៅកៀកគ្នា ភ្នែកក៏ទន់នឹងភ្នែក ច្រមុះក៏ទល់នឹងច្រមុះ ជុងហ្គុកសម្លឹងមើលបបូរមាត់ថេហ្យុងបន្តិច រួចនាយក៏បិទភ្នែក ហើយកឪនទៅថើបបបូរមាត់រាងតូចតែម្តង មិនឪ្យខានរាងតូចក៏ថើបទៅនាយក្រាស់វិញយ៉ាងផ្អែមល្ហែម អស់មួយសន្ទុះថេហ្យុងក៏ដកមាត់ចេញវិញ
« ថើបប៉ុណ្ណឹងបានហើយ លោកអ៊ុំ ប្រហែលកំពុងចាំពួកយើងហើយ តោះប្រញាប់ទៅ! » ថេហ្យុងនិយាយហើយក៏ងើបឈរវឹប ដោយលើកនេះគេមិនបានបោះដៃឪ្យនាយក្រាស់តោងឡើងដូចមុននេះឡើយ ដោយឪ្យនាយក្រាស់ងើបឈរដោយខ្លួនឯង បន្ទាប់ពីនេះពួកគេក៏ទៅជួបជុំជាមួយគ្រួសារលោកអ៊ុំខំណាស់ ហើយនាំគ្នាញាំអាហារថ្ងៃត្រង់ នឹងជជែកគ្នាលេងយ៉ាងសប្បាយរីករាយ។

_______To be considered
By : ថេយ៉ា💜🌺
10.02.15/ 10pm

Continue Reading

You'll Also Like

34.5K 81 8
18+ (complete)
291K 13.4K 51
ស្នេហាដែលកើតចេញពីលក្ខខណ្ឌប៉ុន្តែវាជាស្នេហាដ៏បរិសុទ្ឌរវាងមនុស្សពីរនាក់ដែលមិនធ្លាប់ស្គាល់សោះថាអ្វីដែលហៅថាជាស្នេហានិងក្ដីស្រលាញ់។ « យើងមិនខ្វល់..អ្វ...
28.2K 1.1K 23
Jeon Jungkook X Kim Taehyung by : dumplingietae
95.4K 3.6K 31
ព្រោះតែការយល់ច្រឡំមួយ ទើបធ្វើអោយក្មេងប្រុសស្លូតត្រង់ម្នាក់ ហ៊ានធ្វើគ្រប់យ៉ាងដើម្បី សងសឹក គេវិញអោយបាន.....!!! ថេហ្យុង ជុងហ្គុក