ល្បែងស្នេហ៍ម៉ាហ្វៀ | SkyNani

By _byceleste

12K 1.1K 171

ខ្ញុំដឹងថាជីវិតមួយនេះពិបាក... ប៉ុន្តែខ្ញុំគ្រាន់តែរំពឹងថា ខ្ញុំនឹងទទួលបានក្តីស្រលាញ់មួយដែលច្បាស់លាស់ ខ្ញុំមិន... More

coming soon...
ា១
Teaser
ា២
ា៣
ា៤
ា៥
ា៦
ា៧
ាᷳ
ា១០
ា១១
ា១២
ា១៣
ា១៤
A/N
ា១៥
ា១៦
ា១៧
ា១៨
ា១៩
A/N
ា២១
ា២២
ភាគ ២៣
ា២៤
ីេហ្គេម🔔
ា២៥
ភាគ ២៦
ា២៧ 🔞
ា២៨
Ǿؔ
ា២៩
ភាគ ៣០
ភាគ ៣១

ា២០

269 40 2
By _byceleste

រឿង : ល្បែងស្នេហ៍ម៉ាហ្វៀ | ភាគ២០

បន្ទប់របស់ ធី ធីរ៉ាដេត

« ឯងមកធ្វើអី? » ធីសួរអ្នកដែលចូលក្នុងបន្ទប់ខ្លួនទាំងបិទភ្នែកព្រោះគិតថាគេជាមិត្តរបស់ខ្លួន

« បន្ទប់មានរបៀបដល់ហើយ! » គ្រាន់តែលឺសម្លេងរបស់អ្នកម្ខាងទៀត ធីដែលកំពុងតែគេងនោះ ក៏បើកភ្នែកធំហើយក្រោកឡើងភ្លាមៗ

« លោកមកទីនេះបានយ៉ាងម៉េច? »

« ជិះឡាន! » ឌីវ កម្លោះរាងខ្ពស់និយាយ

« លោកឆ្កួតឬ? លោកមកទីនេះធ្វើអី? » ធីចុះពីលើគ្រែដើរទៅឌីវយ៉ាងលឿន វិះតែងហ្នឹងដួលទៅហើយ កុំតែដៃមាំរបស់ឌីវទប់ទាន់នោះទេ ប៉ុន្តែកម្លោះតូចមិនបានខ្វល់ ឬញាប់ញ័រអ្វីឡើយ ។

« លោករកផ្ទះខ្ញុំឃើញបានយ៉ាងម៉េច? » ធីវាសដៃរបស់ឌីវចេញ ហើយសួរឌីវដោយសម្លេងមាំ

« ខ្ញុំយកថ្នាំមកអោយ! » ឌីវលើកចង់ថ្នាំដែលកាន់នឹងដៃឡើងមកអោយធីបានឃើញ ធ្វើអោយធីហួសចិត្ត ហើយកញ្ឆក់ថ្នាំពីដៃរបស់ឌីវ

« ចឹង...លោកទៅវិញបានហើយ! » ធីនិយាយ ហើយចាប់ទាញដៃរបស់គេចេញ

« អួយ...លោក! » ធីស្រែកចាច ពេលឌីវចាប់ដៃរបស់គេ

« ឈឺដែរ? ក្មេងរត់ចេញពីមន្ទីពេទ្យ! » ឌីវនិយាយបញ្ឍឺ

« ខ្ញុំមិនបានរត់! »

« លោកញញឹមស្អី? » ធីសួរ ពេលឃើញសុខៗឌីវក៏ញញឹម

« ខ្ញុំអោយមេផ្ទះដាំបបឬអោយហើយ! ញ៉ាំបបររួច នឹងបានលេបថ្នាំ » ឌីវនិយាយ ហើយដកដៃចេញពីធី ទៅអង្គុយនៅលើគ្រែគេងរបស់គេ

« នែ៎... លោក... »

« បបរមកហើយចាស៎! » ធីរកនិយាយ តែអ៊ំមេផ្ទះក៏ចូលមកដល់ ធ្វើធីអាក់មិមបាននិយាយ

« អរគុណអ៊ំស្រី » ឌីវទៅទទួលបបរពីមេផ្ទះ ធ្វើខ្លួនដូចជាម្ចាស់ផ្ទះ ធ្វើធីចង់តែទាញចានបបឬមកកប់កណ្តាលមុខរបស់គេទេ

« ចាស៎ » អ៊ំមេផ្ទះតបទាំងញញឹម ដូចជាស្គាល់តាំងពីពេលមកចឹង

« សរុបមក អ្នកណាជាម្ចាស់ផ្ទះ? » ធីសួរទាំងហួសចិត្ត

« ញ៉ាំបបរទៅ! » ឌីវនិយាយដោយសម្តីផ្អែម

« អត់ទេ...! » ធីប្រកែក

« លោកទៅវិញបានហើយ? » ធីសួរ

« ញ៉ាំបបរ លេបថ្នាំហើយ ខ្ញុំនឹងទៅ! » ឌីវតបដោយដើរទៅរកធី ដើម្បីអោយគេមកអង្គុយញ៉ាំបបរ

« លោកឆ្កួតឬ? ពួកយើងមិនបានស្គាល់គ្នាទេណា៎! » ធីនិយាយត្រង់ៗ ព្រោះគេពិតជាមិនយល់ថាហេតុអីគេព្យាយាមធ្វើដូចជាស្នឹតស្នាលដាក់គេបែបនេះទេ ។

« ធី ធីរ៉ាដេត » ឌីវហៅឈ្មោះពេញរបស់ធី ធ្វើអោយគេបើកភ្នែកធំៗ

« លោក... »

« ញ៉ាំបបរសិនទៅ! » ឌីវមិនបានខ្វល់ថា ធីចង់យ៉ាងម៉េចចំពោះគេទេ អ្វីដែលសំខាន់ គេចង់អោយធី ញ៉ាំបបរលេបថ្នាំ

« លោកយ៉ាងម៉េចហ្នឹង? » ធូស្រែកខ្លាំងៗ ព្រោះគេមិនអាចទ្រាំបានទៀតទេ ដែលត្រូវមនុស្សប្លែកមុខមកយកចិត្តទុកដាក់ចំពោះគេបែបនេះ ហើយអ្វីដែលសំខាន់ គេមិនធ្លាប់មានអ្នកណាមកខ្វាយខ្វល់ជាមួយគេទេ ក្រៅតែពីអ៊ំមេផ្ទះ ។

« អ្ហាកក....! » ធីបន្លឺសម្លេងឡើង ហើយដៃទៅក្តោបទ្រូងខាងឆ្វេងដោយការឈឺចាប់

« យ៉ាងម៉េចហើយ? សម្រាកសិនទៅ! » ឌីវប្រញាប់គ្រាធីសំដៅទៅគ្រែរបស់គេ អោយដាក់អោយគេអង្គុយចុះយឺតៗ

« អ្ហាសសស... » ធីស្រែកតិចៗ

« ញាំថ្នាំសិនទៅ! » ឌីវរត់ទៅរកថង់ថ្នាំដែលគេបានយកមកមកធី ហើយធីក៏យកលេបដោយមិនស្ទាក់ស្ទើរ

« សម្រាកសិនទៅ! » ធីពេលនេះប្រៀបដូចជាកូនកណ្តុរធ្លាក់ទឹកអញ្ចឹង ឌីវអោយធ្វើអីគេក៏តាម ចារឹកកាចឆ្នាស់មុនក៏បាត់អស់

« ថ្ងៃក្រោយ លេបថ្នាំអោយបានទៀងទាត់ផង! » ឌីវនិយាយ

« លោកដឹងបានយ៉ាងម៉េច? » ធីសួរដោយសម្លេងខ្សាវៗ ភ្នែកសកទើរតែបិទជិតទៅហើយ

« មិនប្រាប់! » ឌីវឆ្លើយឌឺ តែធីគ្មានកម្លាំងតបតនោះទេ ហើយក៏បិទភ្នែកគេងតែម្តងទៅ

« ទីបំផុត...ខ្ញុំរកឯងឃើញហើយ » ឌីវនិយាយតិចៗ ដាក់អ្នកដែលគេងលក់

ត្រឡប់ទៅមួយម៉ោងមុន

« ផ្ទះធំបែបនេះ អុំនៅតែពីរនាក់គេទេមែនទេ? »

« ចាស៎! អ្នកប្រុសនៅតែម្នាក់ឯងទេ » មេផ្ទះឆ្លើយ

« ហេតុអីទៅ? »

« សុំទោសផង...ខ្ញុំប្រាប់មិនបានទេ »

« អ៊ំដឹងអត់ថា យប់មិញអ្នកប្រុសរបស់អ៊ំទៅ? » ឌីវសួរធ្វើអោយមេផ្ទះគ្រវីក្បាល

« យប់មិញគេសម្រាកនៅមន្ទីពេទ្យ.... »

« ថាម៉េចមន្ទីពេទ្យ? ស្លាប់ហើយៗ អ្នកប្រុសខ្ញុំ... » មេផ្ទះស្រែកស្លន់ស្លោ ធ្វើឌីវកាន់មានចង្ងល់

« ប៉ុន្តែគេមិមបានកើតអីទេ! »

« មិនអីយ៉ាងម៉េចបាន អ្នកប្រុសមិនអាចគេងនៅមន្ទីពេទ្យបានទេ! មិនបានទេខ្ញុំទៅរកអ្នកប្រុសសិន! » មេផ្ទះប្រញាប់រត់រកអ្នកប្រុសរបស់គេ តែឌីវក៏ឃាត់

« អ៊ំ...ឈប់សិន! ហេតុអីក៏គេនៅពេទ្យមិនបាន? » ឌីវចាប់ដៃមេផ្ទះដោយសួរ

« អឺ...គឺថា... » មេផ្ទះស្ទាក់ស្ទើរ

« លោកមិនមែនជាមិត្តរបស់អ្នកប្រុសទេមែនទេ? បានមិនរឿងទាំងនេះ? » មេផ្ទះសួរបកទៅកាន់ឌីវ

« អឺ...ខ្ញុំគឺជាដើមហេតុដែលគេត្រូវចូលមន្ទីពេទ្យ ទើបខ្ញុំចង់ទទួលខុសត្រូវ » ឌីវឆ្លើយ

« លោកនៅយាមអ្នកប្រុសរហូតដែរទេ? » មេផ្ទះសួរយ៉ាងលឿន

« អត់ទេ! »

« ព្រះអើយយយ អ្នកប្រុសខ្ញុំ! » មេផ្ទះនិយាយឡើងដូចជាចង់យំ

« អ៊ំប្រាប់ខ្ញុំបានទេថាមានរឿងអី? យប់មិញគេមមើររកប៉ារបស់គេមិនមិនឈប់ទេ! »

« ពុទ្ធោអើយអ្នកប្រុស!  »

« អ៊ំ...អ៊ំ... អង្គុយសិនទៅ » អង្គុយគ្រាមេផ្ទះមកអង្គុយលើសាឡុង ព្រោះគាត់ដូចជាចង់ខ្យល់ពេលនិយាយដល់អ្នកប្រុសរបស់គាត់

« ប្រាប់ខ្ញុំមកណា៎ ខ្ញុំនឹងបានមើលថែរគេអោយបានល្អ! » ឌីវព្យាយាមនិយាយអោយមេផ្ទះទន់ចិត្ត

« ហឹមមម... អ្នកប្រុសកំព្រាប៉ាម៉ាក់តាំងតូច ម៉ាក់របស់អ្នកប្រុសបានស្លាប់ក្នុងគ្រោះថ្នាក់ចរាចរ អ្នកប្រុសក៏មានរបួសធ្ងន់ មានតែប៉ារបស់អ្នកប្រុសទេ ដែលមិនអី...! ប៉ុន្តែ...គាត់បានរត់គេចខ្លួន ព្រោះតែភាគីម្ខាងទៀត ត្រូវបានបាត់បង់ជីវិតទាំងអស់ »

« ពេលនោះអ្នកប្រុសនៅក្មេងណាស់, ហើយត្រូវសម្រាកនៅមន្ទីពេទ្យតែម្នាក់ឯង ទើបធ្វើអោយអ្នកកាសែតផ្សេងៗ តាមទៅឆាឆៅអ្នកប្រុសដល់ក្នុងបន្ទប់! ពួកគេអាក្រក់ណាស់ គ្មានភាពអាណិតអាសូរដល់ក្មេងសូម្បីតែបន្តិច...ហ៊ឹក.... » មេផ្ទះបន្តទាំងទឹកភ្នែក

« ខ្ញុំសោកស្តាយណាស់ ដែលពេលនោះខ្ញុំមិនបាននៅក្បែរអ្នកប្រុស »

« ព្រោះតែរឿងហ្នឹងមែនទេ បានជាគេ... » ឌីវនិយាយតិចៗម្នាក់ នឹងឃើញដល់រឿងកាលពីយប់ ដែលធីបង្ហាញអាការៈប្លែកៗ

« អ្នកប្រុសគ្មានអ្នកណាទេ! សូមលោកមើលថែគាត់ផង! » មេផ្ទះនិយាយ ហើយចាប់ដៃរបស់ឌីវជាការអង្វរក

« បាទ...! ហើយចុះ...ជម្ងឺ...របស់គេនោះ...? »

« ជម្ងឺអ្វីទៅ? » មេផ្ទះសួរ ព្រោះគាត់មិនបានដឹងថាអ្នកប្រុសរបស់ខ្លួនមានជម្ងឺអីនោះទេ

« អ៎... គ្មានអីទេ! អញ្ចឹងខ្ញុំទៅរកគេសិនហើយ! » ឌីវឆ្លើយធ្វើដូចធម្មតា ព្រោះគេគិតថា ដែលសាមីខ្លួនគេមិនប្រាប់ ប្រាកដជាមានហេតុផលរបស់គេ ។

« ចាស៎ តាមសប្បាយចុះ »

« ប៉ុន្តែបើថ្ងៃក្រោយមានអ្នកដែលអ៊ំមិនស្គាល់មករកគេបែបនេះ អ៊ំហាមបើកទ្វាដាច់ខាតណា៎! »

« ហេតុអីទៅ? »

« អាចមានគ្រោះថ្នាក់បាន ព្រោះយើងមិនបានដឹងពីបំណងរបស់អ្នកដែលមកឡើយ! »

« ចាស៎អរគុណអ្នកប្រុសច្រើនហើយ ថ្ងៃក្រោយខ្ញុំនឹងប្រយ័ត្នជាងនេះ »

« ឯង...ងាប់ទៅ...ងាប់ទៅ...»

« ស្កាយ...លោកឈប់ទៅ! កុំធ្វើបែបនេះអី...ខ្ញុំសុំអង្វរ...ហ៊ឹក...ហ៊ឹក... » ណានិ ស្រែកយំមិនឈប់ ព្យាយាមហាមស្កាយដែលកំពុងតែវ៉ាយមនុស្សម្នាក់ស្ទើរស្លាប់ស្ទើររស់ ប៉ុន្តែពាក្យសម្តីរបស់ណានិ ប្រៀបដូចជាខ្យល់សម្រាប់ស្កាយ ព្រោះគេមិនបានស្តាប់ មិនបានខ្វាយអីបន្តិចឡើយ

« ស្កាយ...សូមអង្វរ ឈប់ទៅ! » ណានិលុតជង្គង់ចុះទាំងទឹកភ្នែករហាម តែស្កាយនៅតែខ្វល់ គិតបន្តវ៉ាយប្រុសម្នាក់នោះ មិនឈប់

ផាំង...ផាំង...!

សម្លេងកាំភ្លើងបានបន្លឺឡើង2-3គ្រាប់ផ្ទួនគ្នា ប៉ុន្តែកម្លោះតូចងាកទៅមើល ក៏ឃើញថាបុរសម្នាក់នោះត្រូវបានបាត់បង់ជីវិតបាត់ទៅហើយ ដោយសារតែស្នាដៃរបស់ស្កាយ ។

ណានិងាកទៅមើលមុខរបស់ស្កាយយឺតៗ ក៏ឃើញមានស្នាមឈាមពាសពេញផ្ទៃមុខរបស់ស្កាយ ដែលវាជាឈាមរបស់អ្នកដែលនៅចំពោះមុខរបស់ស្កាយ ប៉ុន្តែទឹកមុខរបស់ស្កាយវិញបែរជាញញឹមយ៉ាងកំណាច ប្រៀបដូចជាមនុស្សរបស់រោគចិត្ត ។

« ស្កាយ.... » ណានិគ្រវីក្បាលយឺតៗ ហើយហៅឈ្មោះរបស់ស្កាយតិចៗ

« ស្កាយ! » ណានិស្រែកខ្លាំងៗ

« ណានិ...ណានិ...! » ស្កាយហៅឈ្មោះរបស់ណានិកំពុងតែបម្រាស់ខ្លួនមិនឈប់ ហើយទឹកភ្នែកក៏ហូរចុះមកម្តងបន្តិចៗ

« ស្កាយ...! » ណានិបកភ្នែកឡើង សម្លឹកមើលស្កាយមិនដាក់ភ្នែក គេមើលហើយមើលទៀត ដើម្បីប្រាកដចិត្តថា រឿងដែលបានកើតឡើងមុននេះ វាគឺជាយល់សប្តិ មិនមែនជាការពិតទេ

« មិនអីទេ...! » ស្កាយយកដៃគ្រើមទៅជូតដែលទឹកភ្នែកដែលហូរកាត់ថ្ពាល់ដ៏សែនទន់ល្មើយរបស់ណានិ ហើយនិយាយលួងលោមដោយសម្លេងស្រទន់ បើទោះបីជាគេមិនបានថាកម្លោះតូចម្នាក់នេះយល់សប្តិឃើញអ្វីក៏ដោយ!

« ស្កាយ...ខ្ញុំយល់សប្តិមែនទេ? » កម្លោះតូចលើកដៃទៅស្ទាបមុខមាំរបស់ស្កាយ ហើយស្កាយក៏ង់ក្បាលតិចៗបញ្ជាក់ថាវាគ្រាន់តែការយល់សប្តិ ព្រោះទាំងលើកដៃទៅដាក់លើដៃតូចរបស់ណានិដែលនៅកំពុងតែប៉ះមុខរបស់ខ្លួន ។

« កុំយំអីគ្មានអីទេណា៎! » ស្កាយលួងលោម ពេលដែលណានិហូរទឹកភ្នែកមិនឈប់

« ស្កាយ...! »

« ហឹមម? »

« លោកកុំណាបានទេ? នៅជាមួយទីនេះបានទេ? ណា៎...ខ្ញុំសូមអង្វរ! »

« ណាស្កាយណា៎...! »

« បើអញ្ចឹងត្រូវតែមាន...អ្វីសម្រាប់ដុះដូរ...! »

__________

80like 20shares សម្រាប់ភាគបន្ត
លេងតាមល័ក្ខខណ្ឌ

__________

#ល្បែងស្នេហ៍ម៉ាហ្វៀ #skynani #dewtee #celeste #ប្រលោមលោកស្នេហា #ប្រលោមលោកBL #

Continue Reading

You'll Also Like

1.2K 112 7
ំិះជះ.ĵងា់ា់គេប្រែជមĵា់ȟា់បȟេៅិ។
12.3K 606 20
beautiful is a mistake write by mochi
815 55 10
ទោះបីជាបងមិនស្គាល់អូនក៏ដោយ ក៏អូននឹងនៅតែស្រលាញ់បងណាsky🥺💙
2.3K 254 11
ស្នេហាដែលកើតឡើងដោយការបន្លំខ្លួន តើគេអាចលាក់បាំងបានយូប៉ុនណា? ចុះបើថ្ងៃមួយមនុស្សដែលគេស្រឡាញ់ដឹងការពិតតើនិងមានរឿងអ្វីកើតឡើង?