1សប្ដាហ៍បន្ទាប់....
ថ្ងៃនេះថេហ្យុងអត់ទៅហាងផ្កាដូចរាល់ដងឡើយគឺសម្ងំនៅផ្ទះ..ទេ..ថាសម្ងំនៅក្នុងផ្ទះបាយត្រូវជាង ឃើញថេហ្យុងឈរនៅផ្ទះបាយមិនដឹងជាកំពុងតែធ្វើអ្វីខ្លះនោះទេមានអីវ៉ាន់រញេរញ៉ៃច្រើនដែរ
" អា៎...រួចរាល់ហើយ " ថេហ្យុង រៀបចំធ្វើខេកមួយចេញមកយ៉ាងស្រស់ស្អាត មាន Toping ពីលើមានផ្លែស្ត្រប៊ីរីផងប្លូប៊ឺរីផងអីផងច្រើនមុខគួរសម ដែលមានសរសេរឈ្មោះថា [ លោកប្ដី ] ទៀតផង
ក្រោយធ្វើរួចគេក៏បានយកខេកនោះទៅដាក់នៅក្នុងទូទឹកកកសិនក៏ព្រោះតែឥឡូវទើបតែម៉ោង4ប៉ុណ្ណោះជុងហ្គុកមិនទាន់ចេញពីធ្វើការនៅឡើយទេ
" ម៉ែដោះ បង្រៀនខ្ញុំធ្វើស៊ុបសារាយសមុទ្រផងបានទេ? " ថេហ្យុង ចូលមករកម៉ែដោះនៅបន្ទប់ទទួលភ្ញៀវ គាត់ក៏ងក់ក្បាលជាចម្លើយទើបពួកគេចូលទៅក្នុងផ្ទះបាយដើម្បីធ្វើស៊ុបសារាយទុក
ប្រពៃណីជនជាតិកូរ៉េគឺចំណាំញ៉ាំស៊ុបសារាយសមុទ្រនៅថ្ងៃកំណើតគឺល្អ ។
យប់បន្តិច....
ជុងហ្គកត្រឡប់មកពីធ្វើការវិញនៅក្នុងផ្ទះដូចជាស្ងាត់ជារាល់ដងណាស់ អ្នកបម្រើក៏មិនឃើញ ឯប្រពន្ធនាយក៏មិនឃើញទៀត នាយបោះជំហានចូលទៅក្នុងផ្ទះមិនទាន់បាន3ជំហានស្រួលបួលផងស្រាប់តែភ្ញាក់នឹងមនុស្សប៉ុន្មាននាក់នៅពីមុខនាយ ហើយក៏គ្មានអ្នកណាក្រៅពី ថេហ្យុង អេរិក ខេនទ្រីក ហើយម៉ែដោះនឹងអ្នកបម្រើប៉ុន្មាននាក់ទៀតដែរ
" ថេយ៍អូន...."
" រីករាយថ្ងៃកំណើតលោកប្ដី " ថេហ្យុង កាន់នំខេកមកឈរទល់មុខជាមួយនាយតែក៏រាងអស់សំណើចនឹងទឹកមុខភ្ញាក់ផ្អើលរបស់នាយដូចគ្នា
" ថ្ងៃកំណើតបង? " មនុស្សរវល់ធ្វើការពេកសូម្បីតែថ្ងៃកំណើតខ្លួនឯងក៏មិនចាំដែរ
" ឆាប់ភ្លុំទៀនទៅ " ជុងហ្គុក ក៏ឱនដើម្បីភ្លុំទៀន គ្រប់គ្នាក៏ទះដៃអបអររួចក៏ទុកពេលឲ្យស្វាមីភរិយានៅសាងសងតែពីរនាក់សិនទៅ គ្រប់គ្នាក៏ត្រឡប់ទៅសម្រាករៀងៗខ្លួន
" មកនេះមក អូនធ្វើស៊ុបសារាយសមុទ្រឲ្យបង សាកភ្លក្សទៅមើល " ថេហ្យុង អូសដៃប្ដីមកអង្គុយនៅតុអាហារឲ្យនាយភ្លក់ស៊ុបសារាយសមុទ្រដែលគេបានរៀនធ្វើជាមួយម៉ែដោះនោះ
" អូនធ្វើឬ? "
" បាទ! សាកភ្លក្សលោមើល " ឮហើយនាយក៏ភ្លក្សរួចក៏លើកមេដៃបញ្ជាក់ថាឆ្ងាញ់ឲ្យថេហ្យុងញញឹមសប្បាយចិត្ត
" ឆ្ងាញ់ពិតមែន? "
" ក៏ពិតមែន! " ឮហើយថេហ្យុងញញឹមសម្លឹងមើលនាយញ៉ាំស៊ុបសារាយសមុទ្រទាល់តែអស់ មើលទៅទំនងដូចជាចូលចិត្តទៀតផង
" ថ្ងៃនេះថ្ងៃកំណើតរបស់បង អូនអត់មានអ្វីឲ្យបងទេឬ? " ជុងហ្គុក ច្បូតច្រមុះប្រពន្ធបន្តិចទាំងខ្នាញ់
" ប្រាកដជាមានហើយ "
" ឯណា? "
" អូនទុកនៅក្នុងបន្ទប់ឯណោះ "
" ជាអីទៅ? "
" នរណាទៅប្រាប់មុននោះម្ដេចនឹងស៊ិបប្រាយទៅ? "
" ពិសេសណាស់មែនទេ? "
" ប្រាកដណាស់ " ថេហ្យុង ញញឹមលឹបភ្នែកដាក់នាយ ជាហេតុឲ្យជុងហ្គុកខ្នក់ខ្នាញ់ជាមួយប្រពន្ធជាខ្លាំង ចូលចិត្តណាស់ធ្វើចរឹកគួរឲ្យស្រឡាញ់ចេញមកនឹង ឃើញម្ដងៗចេះតែទ្រាំមិនបាន
ពួកគេក៏បន្តញ៉ាំអាហារពេលល្ងាចក៏មានញ៉ាំខេកដែលថេហ្យុងបានធ្វើដូចគ្នានៅក្នុងផ្ទះស្ងាត់ជ្រងំឮតែសម្លេងជជែកគ្នាសើចឲ្យកក្អឹកចេញពីកន្លែងតុអាហារមក
ក្រោយញ៉ាំអាហាររួចរាល់អស់មកថេហ្យុងក៏បានដេញឲ្យជុងហ្គុកទៅងូតទឹកសម្អាតខ្លួបសិន ឯខ្លួនគេគឺប្រមែប្រមូលចានយកតៅលាងសម្អាតឲ្យរួចរាល់សិនសឹមឡើងទៅបន្ទប់តាមក្រោយ
" ថេយ៍ " ជុងហ្គុក ដែលទើបនឹងចេញពីបន្ទប់ទឹកស្លៀកពាក់រួចរាល់ហើយនោះហៅថេហ្យុងតិចៗ ពេលឃើញគេបើកទ្វារចូលមក
" ហ៊ឹម? ងូតទឹករួចហើយ? "
" បាទ! ឯណាកាដូបងនោះ? "
" ចង់មើលឥឡូវមែនទេ? "
" បាទ! " ថេហ្យុង អត់មាត់ដើរទៅបើកទូនៅលើក្បាលដំណេកទាញហូតសាមីពណ៌ខ្លាញ់ក្ដាមមួយយកមកដើរមកជិតនាយមុននឹងហុចឲ្យនាយ ជុងហ្គកចងចិញ្ចើមបន្តិចតែក៏ទទួលយក
" ជាអ្វី? "
" បងបើកមើលទៅមើល " ជុងហ្គុក ទាញហូតក្រដាសពណ៌សចេញពីសាមីមកវាមានតែមួយសន្លឹកប៉ុណ្ណោះ
« ថេហ្យុង ហ្គូដាមៀន៍ ទម្ងន់3សប្ដាហ៍? »
" ថេយ៍...." ជុងហ្គុក បើកភ្នែកធំៗសម្លឹងមើលមុខថេហ្យុងដែលកំពុងតែញញឹមយ៉ាងស្រស់ដាក់នាយ
" ថេយ៍...ថេយ៍អូន..អូន " ជុងហ្គុក ពេលនេះគឺគាំងនិយាយអត់ចេញតែម្ដង នាយរំភើបខ្លាំងស្ទើរតែស្រក់ទឹកភ្នែកចេញមកទៅហើយ
" អូនមានកូនណាលោកប្ដី "
" ហ្ហឹក...ថេយ៍ " ជុងហ្គុក ចូលទៅឱបថេហ្យុងយ៉ាងណែន មុននឹងចាប់លើកគេក្រវីជាច្រើនជុំថេហ្យុងសើចចេញមកឲ្យកក្អឹក
" បង..អូនវិលមុខ..បានហើយ " ជុងហ្គុក ដាក់ថេហ្យុងចុះវិញថ្នមៗ តែក៏ក្រសោបមុខប្រពន្ធមុននឹង
សឺត..សឺតៗៗៗៗ
នាយក្រសោបមុខប្រពន្ធថើបជាច្រើនដងនាយមិនដឹងថាគួររកពាក្យអ្វីដើម្បីមកនិយាយនៅពេលនេះឡើយដឹងត្រឹមថា នាយរំភើបខ្លាំងណាស់ដែលដឹងថាខ្លួនឯងជិតក្លាយជាប៉ាប៉ារបស់គេ
" អរគុណអូន..អរគុណអូនណាស់ប្រពន្ធសម្លាញ់ " ជុងហ្គុក ទាញថេហ្យងមកឱបម្ដងទៀត ថេហ្យុងញញឹមងក់ក្បាលលើកដៃឱបនាយតបវិញគេក៏សប្បាយចិត្តខ្លាំងដូចគ្នា
" សឺតៗៗ...អរគុណដែលមកនៅជាមួយអាប់ប៉ានឹងប៉ាណាកូន " ជុងហ្គុក បន្ទន់ជង្គង់ចុះលើកដៃទាំងគូក្រសោបចង្កេះប្រពន្ធមុននឹងឱនទៅថើបពោះរបស់ប្រពន្ធជាច្រើនដង ពោលសម្ដីផ្អែមដាក់ទារកដែលកំពុងតែលូតលាស់នៅក្នុងនោះ ឲ្យថេហ្យុងឃើញហើយញញឹមសប្បាយចិត្តលើកដៃដាក់លើស្មារមាំរបស់ស្វាមី
" សប្បាយចិត្តទេ? "
" បងសប្បាយចិត្ត បងរំភើបណាប្រពន្ធបង " ជុងហ្គុក ទាញថេហ្យុងមកឱបម្ដងទៀតតែនាយមិនបានងើបឈរឡើយគឺជ្រុបមុខនឹងពោះរបស់ថេហ្យុងតែម្ដង ថេហ្យុងញញឹមលើកដៃលេងសក់នាយតិចៗ
ពួកគេសប្បាយចិត្តរំភើបផ្ទួនគ្នាដែលទារកម្នាក់ជ្រើសរើសមកចាប់កំណើតជាមួយនឹងពួកគេ គេមកបំពេញចន្លោះខ្វះខាតនៅក្នុងទំនាក់ទំនងគ្រួសាររបស់ពួកគេ គេមកផ្ដល់ភាពរីករាយនឹងសប្បាយចិត្តបន្ថែមឲ្យពួកគេដូចគ្នា ហើយពួកគេក៏សប្បាយចិត្តនឹងទទួលយកគេដោយមិនស្ទាក់ស្ទើរដូចគ្នា
វាពិតជារឿងល្អខ្លាំងណាស់សម្រាប់ដែលមានគេមកនៅជាមួយបែបនេះ ជីវិតនៃអាពាហ៍ពិពាហ៍រយៈពេលជាង4ឆ្នាំមកនេះ មានរឿងជាច្រើនណាស់ដែលពួកគេបានឆ្លងកាត់ ទាំងទាស់ទែងគ្នា ឈ្លោះប្រកែកគ្នា រហូតឈានមកដល់ការយល់ចិត្តគ្នាទៅវិញទៅមកបានច្រើនហើយឥឡូវក៏ទទួលបានកូនដែលជាចំណងដៃនៃអាពាហ៍ពិពាហ៍របស់ពួកគេដូចគ្នា
ក្រោយរំភើបអស់ចិត្តពួកគេក៏បានចូលសម្រាកដោយថេហ្យុងគេងកើយដៃជុងហ្គុកនឹងមានជុងហ្គុកឱបពីក្រោយលើកដៃអង្អែលពោះប្រពន្ធមិនឈប់សោះមើលទំនងរំភើបមិនទាន់បាត់ទេមើលទៅហ៎
" សឺត..សុបិន្តល្អប្រពន្ធសម្លាញ់នឹងកូនដូចគ្នា " នាយឱនថើបថ្ពាល់ភរិយាបន្តិចដៃអង្អែលពោះប្រពន្ធតិចៗលួងលោមឲ្យគេគេងនឹងពោលពាក្យយ៉ាងផ្អែមល្ហែមចេញមកទាំងញញឹមមិនឈប់នៅឡើយ ។
ថ្ងៃបន្ទាប់...
ជុងហ្គុកភ្ញាក់ឡើងមុនថេហ្យុងឡើងមួយសន្ទុះធំទៅហើយតែមិនព្រមងើបទៅណាសោះគឺនៅគេងឱបប្រពន្ធជាប់មិនលែងស្នាមញញេមលេចឡើងនៅលើផ្ទៃមុខក្រោយឃើញភរិយាជាទីស្រឡាញ់នៅក្នុងរង្វង់ដៃ
ជុងហ្គុកបម្រះខ្លួនងើបន្តិចយកកែងដៃស្ដាំសង្កត់នៅពូកដើម្បីទប់លំនឹងខ្លួននឹងនៅសម្លឹងមើលគយគន់សម្រស់ភរិយាពេលគេងយ៉ាងលង់ស្នេហ៍
សឺត...សឺត
ជុងហ្គុកឱនទៅថើបថ្ពាល់ថេហ្យុងជាច្រើនខ្សឺតក្រោយមកទើបឱនទៅថើបពោះថេហ្យុងដែលមានទារកលូតលាស់នៅក្នុងនោះ
" ជុប..អារុណសួស្តីកូនប៉ា/ អារុណសួស្តីប្រពន្ធសម្លាញ់ " ជុងហ្គុក ថើបអស់ចិត្តពោលពាក្យសម្ដីផ្អែមនាពេលព្រឹក
" អូនហ្ហា៎...ថេយ៍ " ជុងហ្គុក ឱនទៅខ្សឹបៗក្បែរត្រចៀកប្រពន្ធបំណងដាសគេឲ្យភ្ញាក់
" អ្ហឹម!! " ថេហ្យុង ក្រហឹមបន្តិចបម្រះខ្លួនមកឱបជុងហ្គុកឡើងណែនជ្រប់មុខនឹងផែនទ្រូងរបស់នាយទំនងមិនទាន់អស់ងងុយទេមើលទៅ
" អូនហា៎...ភ្ញាក់មកភ្លឺហើយណា " មាត់ដាសប្រពន្ធឲ្យភ្ញាក់តែដៃអង្អែលខ្នងប្រពន្ធដូចជាលួងលោមឲ្យគេងវិញមិចមិនដឹងទេ
" ហ្ហឹក..អូនងងុយណាស់ជុងហ្គុក " ថេហ្យុង កិកកុកបញ្ចេញសម្លេងហ្ហឹក..ក៏ព្រោះតែមនុស្សគេងមិនទាន់ឆ្អែតផងមកដាសគេអីឯណា
" ព្រឹកហើយណាអូន "
" តែអូនងងុយណាស់ " ថេហ្យុង ឈ្មុលចូលក្នុងទ្រូងជុងហ្គុកលើសដើម និយាយទាំងចងចិញ្ចើមធ្វើមុខប៉ោងៗដែលធ្វើឲ្យជុងហ្គុកក្នាញ់ជាខ្លាំង
" អ្នកមានទម្ងន់គេមិនឲ្យគេងយូរទេណាអូន ប្រយ័ត្នកូនខ្ចិលតាមណា "
" គ្មានទេ! កុំមកកុហកអូន "
" អូនមិនឃ្លានទេឬ? " ថេហ្យុងក្រវីក្បាលដៃវិញឱបចង្កេះនាយជាប់យ៉ាងស្អិត
" តែកូនប្រាប់បងថាគេឃ្លាន តែម៉ាក់ៗអត់ព្រមងើបសោះប៉ាប៉ា " ជុងហ្គុក ធ្វើសម្លេងត្បៀតធ្វើដូចកូនជាអ្នកនិយាយពិតមែនចឹង ធ្វើឲ្យថេហ្យុងចង់ហួសចិត្តជាមួយប្ដីដែរទៅចេះបែបនឹងមកពីណានេះ
" អ្ហា៎...បងហៅនរណាថាម៉ាក់? " ថេហ្យុង ស្ទុះវឹងគ្រាន់តែឮពាក្យថាម៉ាក់ ធ្វើដូចគេនឹងជាស្រីចឹង
" អូននឹងហើយម៉ាក់ៗ " ជុងហ្គុក ច្បិចច្រមុះប្រពន្ធបន្តិចដោយការគ្រឺតក្នាញ់ជាខ្លាំង
" ឆ្កួត " ថេហ្យុង ខាំបបូរមាត់សម្លក់មុខជុងហ្គុកបន្តិចតែជុងហ្គុកយល់ថាវាគួរឲ្យស្រឡាញ់ទៅវិញទេ
" តោះទៅងូតទឹក " ជុងហ្គុក ងើបចេញពីលើគ្រែគេងហួសទៅយកកន្សែង
" ពរអូន " ថេហ្យុង ត្រដាងដៃបំណងឲ្យនាយមកលើកពរទៅបន្ទប់ទឹក
" មកបងពរអូន " ជុងហ្គុកលើកពរថេហ្យុងពីមុខឲ្យគេលើកដៃឱបកនាយ ជើងទាំងគូកៀបចង្កេះនាយ ដើរសម្ដៅចូលទៅបន្ទប់ទឹកងូតទឹកសម្អាតខ្លួនជាមួយគ្នា ឮតែសម្លេងសើចចេញពីបន្ទប់ទឹកប្រហែលជាង1ម៉ោងទើបរួចរាល់នាំគ្នាចេញមករកសម្លៀកបំពាក់ដើម្បីស្លៀក ។
_______________________________
Hope you all enjoy your reading
Don't forget to ខមិនសាច់រឿងផងណា♡♡