抖阴社区

?????09 : ?????????????????!!

6.3K 336 1
                                    

ព្រឹកថ្ងៃថ្មីក៏ឈានជើងចូលមកជំនួសខ្លួនវិញម្តង សម្លេងទឹករលកសមុទ្របោកផ្ទប់នឹងច្រាំងបង្ករបានជាបទភ្លេងព្រមជាមួយសម្លេងសត្វបក្សាបក្សីស្រែកច្រៀងកំដរយ៉ាងកងរំពងពេញលើកោះ ។ ក្រឡេកមកមើលក្នុងបន្ទប់ឯណេះវិញ ប្តីប្រពន្ធដែលទើបតែរៀបការថ្មីថ្មោងក៏កំពុងតែលង់លក់មិនទាន់ក្រោកដែរ បន្តិចក្រោយមក Jungkook គឺជាអ្នកដែលត្រូវភ្ញាក់មុនគេ នាយលើកដៃបាំងពន្លឺដែលជះចូលតាមចន្លោះបង្អួចមុននឹងត្របកភ្នែកកម្រើកបើកឡើង រាងក្រាស់បម្រុងនឹងប្រែខ្លួនតែក៏អារម្មណ៍ថាមានអ្វីធ្ងន់កណ្តុកនៅលើខ្លួនរបស់នាយ នៅពេលដែលមើលមកក៏ឃើញថាប្រពន្ធកំពុងតែគេងកើយទ្រូងអោបខ្លួនគេឡើងស្អិត ។ ដៃមាំលើកឡើងសន្សឹមៗស្ទាបថ្ងាស់របស់ Taehyung ចង់ដឹងថាមានក្តៅខ្លួនដែរឬអត់?

ស្ទាបហើយក៏ដឹងថាមិនបានក្តៅ មើលទៅមុខរបួសមិនដរនោះទេប្រហែលជាបានថ្នាំដែលនាយអោយលេបកាលពីយប់ហើយមើលទៅ ។ Jungkook ទាញដៃ Taehyung ចេញថ្នមៗរួចក៏ក្រោកឡើងចូលបន្ទប់ទឹកបាត់ទុកអោយរាងល្អិតគេងលក់បន្តនៅលើគ្រែដោយមិនបានដាស់ឡើយ ។ មួយសន្ទុះក្រោយនាយក៏ចេញមកវិញ តែឃើញថាប្រពន្ធបាបក្រោកហើយអង្គុយលើគ្រែសម្លឹងមកនាយមិនដាក់ភ្នែក

« មើលស្អី? មួយជីវិតនេះមិនដែលឃើញមនុស្សមែនទេទើបប្រឹងសម្លឹងបែបនេះ? » ប្តីសម្តីមិនដែលល្អរបស់គេវាចារម្តងណាក៏អាចអោយអ្នកស្តាប់ចុកឈាមដែរ ប៉ុន្តែសម្រាប់ Taehyung ក៏ធម្មតាទៅហើយ

« អូន...អូនចង់បត់ជើងតូច អោយលឿនឡើងជួយអូនបន្តិចមក!! » សម្តីទាក់ៗស្របពេលមុខក៏ក្រហមអៀនសឹងជ្រែកដី គេស្ទើរតែនោមដាក់ខោទៅហើយនៅពេលនេះ

« វេទនាម្ល៉េះលោកអើយលោក!! » ចង់តែបោកក្បាលទេនៀក៎ មុតជើងឬក៏ពិការទាំងសងខាងអោយប្រាកដទៅ?

Jungkook ដើរតាំងៗទៅលើកបីប្រពន្ធសំដៅចូលបន្ទប់ទឹក នាយសង្ហាដាក់គេចុះជិតបន្ទន់

« អោយជួយកាន់អោយទេ? » គេលើចិញ្ចើមសួរផ្គើន រាងតូចឮហើយក៏អត់នឹងខ្មាស់មិនបាន

« មិន...មិនបាច់ទេ!! បងចេញទៅក្រៅសិនទៅ!! »

« យ៉ាងមិចនៅមិនបានហេស៎? »

? ?????????????????????????? ?Where stories live. Discover now