抖阴社区

?????04 : ??????!!

7.5K 440 5
                                    

ទម្រាំតែពួកគេមកដល់ប៊ូសានតាមទីតាំងដែលអ្នកស្រី Jeon ផ្ញើរមកវាក៏រសៀលទៅហើយ ម្យ៉ាងនៅឈប់តាមផ្លូវញាំុអីក៏ដូចជាសម្រាកខ្លះៗព្រោះធ្វើដំណើរផ្លូវវែងឆ្ងាយ ។ ព្រះអើយ!! គេស្មានតែផ្ទះដែលម៉ាក់គេនិយាយប្រាប់នោះនៅលើគោកធម្មតាអ្នកណាទៅដឹងថាត្រូវជិះកាណូតទៅថែមទៀតព្រោះវានៅលើកោះឆ្ងាយពីដីគោករាប់គីឡូ គិតរឿងនេះហើយរាងក្រាស់ក្រពុលមុខមិនស្ទើរនោះទេ ។

កូនចៅរបស់លោកJeonដែលបានទទួលបញ្ជារពីលោកអោយចាំទទួលកូនប្រុសនិងកូនប្រសារនោះក៏រួសរាន់ទទួលសោរឡានពីនាយសង្ហាដើម្បីយកឡានទៅទុកកន្លែងត្រឹមត្រូវ ចំណែកអ្នកខ្លះទៀតក៏ជួយជញ្ជូនវ៉ាលីរបស់ពួកគេឡើងលើកាណូតអោយរួចជាស្រេច។Jungkook ច្រត់ចង្កេះសម្លឹងមើលកាណូតដែលចតចាំពួកគេរួចនោះទាំងហួសចិត្ត រីឯរាងតូចបានត្រឹមតែអោនមុខចុះលេងជាយអាវរបស់ខ្លួន

« អញ្ជើញឡើងលើកាណូតមកអ្នកប្រុស!! » អ៊ុំអ្នកបើកកាណូតស្រែកហៅពួកគេកាលបើពិនិត្យមើលកាណូតហើយរួចរាល់ឃើញថាវាល្អមិនបង្ករភាពរអាក់រអួលពេលធ្វើដំណើរ

រាងក្រាស់មិនតបក៏ដើរឡើងលើកាណូតទាំងទឹកមុខមើលមិនយល់ទិស ចំណែករាងតូចក៏ដើរត្រុកៗឡើងតាមក្រោយគេ ។ ពេលនេះកាណូតកំពុងតែបោះពួយទៅកោះផ្ទាល់ខ្លួនរបស់ត្រកូលJeon ដែលអ្នកស្រី Jeonបានសុំទិញពីមិត្តភក្តិរបស់គាត់ទុកជាចំណងដៃអោយកូនប្រុសនិងកូនប្រសារតែក៏លាក់មិនអោយពួកគេដឹង ហើយក៏រៀបចំអោយពួកគេមកទីនេះជាមួយគ្នាតែម្តង ។

យូៗរាងតូចក៏ងាក់មើលទៅប្តីដែលអង្គុយនៅកៅអីម្ខាងទៀតនោះម្តង ដោយពួកគេអង្គុយកៅអីម្ខាងម្នាក់ព្រោះរាងក្រាស់ស្អប់មិនចង់អង្គុយជិតរាងតូច Taehyung ក៏មិនតវ៉ាព្រោះដឹងថាគេមិនចូលចិត្តខ្លួន កែវភ្នែកថ្លាយ៉ង់ក៏ប្រឹងព្រិចពីរទៅបីដងនៅពេលងាក់ទៅប្រទះនឹងកែវភ្នែករឹងកញ្ជ្រឹសរបស់រាងក្រាស់ដែលសម្លឹងមកគេដូចគ្នា ។ Taehyung ប្រឹងសម្រួលអារម្មណ៍ញាប់ញ័ររួចក៏ធ្វើជាងាក់ទៅមើលអ្វីផ្សេងដើម្បីគេចពីក្រសែភ្នែករបស់ Jungkook ។

« គួអោយធុញ!! » រាងក្រាស់រអ៊ូនៅដើម.កទាំងទឹកមុខធុញថប់ហួសប្រមាណ

? ?????????????????????????? ?Where stories live. Discover now