យ៉ុនហ្គីជាមួយនឹជីមីនកំពុងតែនៅផ្សារទំនើបក្នុងទីក្រុង ដោយរាងតូចរអ៊ូថាចង់មករកទិញរបស់ប្រើប្រាស់ខ្លះៗក៏ដូចជាចង់ទិញកាដូរជូនលោកប៉ាជាទីស្រលាញ់ក្នុងថ្ងៃគ្រីសម៉ាសខាងមុខ ។
« យ៉ុន!! បងមើលទៅថាមួយណាសាកសមនឹងលោកប៉ាទៅ? » រាងតូចពោលស្របពេលភ្នែកក៏មើលទៅនាឡិកាដែលដាក់តាំងក្នុងទូកញ្ចក់
« បងថាមួយនោះល្អទេ? » យ៉ុនហ្គីចង្អុលទៅនាឡិកាខ្សែធ្វើពីស្បែកពណ៌ខ្មៅរលើបរលោង
« ខ្ញុំសុំមើលមួយនេះបន្តិច!! » រាងតូចងាកទៅនិយាយជាមួយបុគ្គលិក
« ចា៎!! អ្នកប្រុសខាងនេះពិតជាមានក្រសែភ្នែកល្អពិតមែន នាឡិកានេះជាម៉ាកចុងក្រោយបង្អស់ក្នុងឆ្នាំនេះដែលទើបតែនាំចូលមកកាលពីពេលថ្មីៗនេះទេ » នារីជាបុគ្គលិកលើកយកនាឡិកាមកបង្ហាញអោយពួកគេមើលកាន់តែជិត
« អូខេ!! ខ្ញុំយកមួយនេះ!! » ជីមីនមិនគិតច្រើនដកកាតហុចអោយនាងតែម្តង ចុះបើនាឡិកានេះវាស្អាតពិតមែនចឹងមានអីត្រូវគិតយូរ?
« នេះកាតរបស់អ្នកប្រុស អរគុណណាស់ចា៎លើកក្រោយសូមអញ្ជើញមកម្តងទៀត!! » ក្រោយពីគិតលុយរួចនាងក៏ហុចកាតអោយគេវិញព្រមជាមួយប្រអប់នាឡិកាដែលបានវេចខ្ចប់យ៉ាងស្អាត
ជីមីនញញឹមតបតាមចរិករោះរាយរបស់គេមុននឹងចាកចេញទៅ ពួកគេក៏បន្តទៅកន្លែងលក់សម្លៀកបំពាក់ ។ យ៉ុនហ្គីបានសុំខ្លួនទៅបន្ទប់ទឹកមួយភ្លេតដោយទុកអោយរាងតូចនៅរើសតែឯង មួយសន្ទុះក្រោយនាយក៏ត្រឡប់មកវិញស្របពេលជីមីនក៏ចេញពីហាងល្មម ។
« ទៅបន្ទប់ទឹកអីក៏យូរម្ល៉េះ? » រាងតូចសួរទាំងមុខក្រម៉ូវ
« ក៏មកពីមនុស្សច្រើន » យ៉ុនហ្គី
« ឆើស៎!! កុំអោយអូនចាប់បានថាបងទៅលួចមើលស្រីណាអោយសោះ!! » គេលើកដៃចង្អុលមុខនាយទាំងប្រើទឹកមុខចាប់កំហុស
« គ្មានទេ ក្នុងភ្នែកបងមានតែអូនម្នាក់គត់!! » ជីមីនប្តូរទឹកមុខមកជាញញឹមក្បួច ងាយខឹងក៏ងាយបាត់ដោយគ្រាន់តែគេលួងលោមបន្តិចប៉ុណ្ណោះ

YOU ARE READING
? ?????????????????????????? ?
Action??????????????????????????????????????? ?????????????????????????????????????????????????????????????????? ???????????????????????????????????????????????????????? ??????????????????????????????????????????? ??????????????????????????????...