抖阴社区

?????36: ????????????????????????!

5.7K 270 1
                                    


ព្រឹកថ្ងៃថ្មី.....

ថេយ៉ុងកំពុងតែឈរចងក្រវ៉ាត់កអោយស្វាមីយ៉ាងផ្ចិតផ្ចង់ជាទីបំផុត ជុងហ្គុកសម្លឹកមុខភរិយាដែលទាបជាងខ្លួននោះ ទឹកមុខគួរអោយស្រលាញ់បង្ហាញមកយ៉ាងច្បាស់ខណៈពេលដែលម្ចាស់ខ្លួនផ្តោតអារម្មណ៍លើកិច្ចការដែលកំពុងធ្វើដោយមិនដឹងខ្លួន ។ ពីមុននាយមិនធ្លាប់ចាប់អារម្មណ៍នោះទេថាប្រពន្ធរបស់នាយគឺស្រស់ស្អាតដល់ថ្នាក់នេះ ឬមកពីពេលនោះនាយមានតែភាពស្អប់ផ្ទុកពេញទ្រូងទេដឹងទើបមើលមិនឃើញពីចំណុចល្អរបស់គេ? ប៉ុន្តែពេលនេះនាយដឹងហើយ គេស្អាត! ស្អាតជាងមនុស្សស្រីមួយចំនួនទៀតផង រោមភ្នែកក្រាស់ងរបះច្រូងឡើងនៅពេលដែលគេព្រិចភ្នែកម្តងៗ ច្រមុះស្រួចខ្ពស់ពីកំណើតនោះបានជួយអោយផ្ទៃមុខរបស់គេដូចគំនូរឯក ជាពិសេសគឺបបូរមាត់ស្រទាប់ស្តើងដែលកំពុងតែខាំភ្ជាប់ចូលគ្នា ធ្វើអោយនាយឃើញហើយចង់តែថែថើបមិនលែង ។

ជុងហ្គុកលូកដៃក្រសោបចង្កេះមួយក្តាប់របស់ថេយ៉ុងណែនដៃ រាងតូចងើយសម្លឹងចំមុខប្តីបន្តិចមុននឹងជួយតម្រង់ក្រវ៉ាត់កដែលទើបតែចងរួចអោយបានត្រឹមត្រូវធានាថាវាមិនវៀច ។ ថេយ៉ុងញញឹមដាក់នាយមុននឹងជង្អើតជើងថើបមាត់រាងក្រាស់មួយខ្សឺត

« ត៎ោះ!! ឆាប់ចុះទៅញាំុបាយទៅកុំអោយហួសម៉ោងធ្វើការ » រាងតូចនិយាយទាំងរើចេញពីរង្វង់ដៃនាយរួចដើរទៅយកកាបូបធ្វើការរបស់គេ

« ហុឹម!! » ជុងហ្គុកគ្រហុឹមដើមកទើបដើរទៅអោបស្មារាងតូចបណ្តើរគ្នាចុះទៅខាងក្រោមដើម្បីស្រស់ស្រូបអាហារពេលព្រឹក ។

មើលមកហាងរបស់ជីមីនវិញ ពេលនេះបុគ្គលិកកំពុងតែរៀបចំបើកហាង ថ្មាលនេះរាងតូចក៏មិនទាន់មកដែរ ។ អតិថិជនក៏ចូលមកបណ្តើរៗហើយ ក្នុងនោះក៏មានវត្តមានរបស់បុរសម្នាក់ដែលនៅទាល់តែបិទហាងកាលពីម្សិលមិញដែរ នាយចូលមកកុម្ម៉ង់ភេសជ្ជៈដូចមុនតែភ្នែកក៏ចេះតែមើលលិចមើលកើតហាក់ដូចជាចង់រកអ្នកណាម្នាក់

« អត់ទោស!! លោកត្រូវការរកអ្នកណាមែនទេ? » បុគ្គលិកគិតលុយកាលបើឃើញអាការៈភ្ញៀវម្នាក់នេះចម្លែកៗទើបដាច់ចិត្តសួរទៅកាន់នាយ

? ?????????????????????????? ?Where stories live. Discover now