« បងយ៉ាងមិចហើយ? បានធូរខ្លះទេ? » រាងតូចឈ្ងោកមុខមើលអ្នកក្នុងទ្រូង
«.............» Jungkook មិនតបតែក៏គ្រវីក្បាលជំនួស រាងកាយរបស់នាយនៅតែញ័រមិនឈប់សោះ វាវេទនាចិត្តខ្លាំងណាស់សម្រាប់ Taehyung ដែលឃើញនាយបែបនេះ
« អញ្ចេះចុះ!! យើងទៅគេងទៅ គេងលក់នឹងលែងឮអ្វីទៀតហើយ » និយាយរួចរាងតូចប្រឹងក្រោកទាំងត្រដាបត្រដួសមុននឹងចាប់ដៃនាយអោយដើរទៅតាមគេ ។ Taehyung ឡើងដេកលើគ្រែព្រមជាមួយស្វាមី
ផាំង....... សម្លេងរន្ទះបន្លឺឡើងម្តងទៀត ជាហេតុធ្វើអោយនាយត្រូវស្ទុះទៅអោប Taehyung ជាប់ ។
« ខ្ញុំ...ខ្ញុំមិនបានធ្វើទេៗ » នាយគ្រវីក្បាល់ម៉ាត់ៗទាំងអាការៈភ័យខ្លាចកាលបើស្រមោលអតីតកាលកំពុងតែលងបន្លាចនាយ
« អត់ទេJung អត់ទេ!! កុំគិតពីវាអីណា៎ បងស្ងប់អារម្មណ៍ណា៎!! » Taehyung អោបនាយតបទាំងពោលពាក្យលួងលោម គេក៏បានដឹងរឿងរបស់នាយពីម៉ាក់ក្មេករបស់គេដែរ ។ Jungkook ហូរទឹកភ្នែកសស្រាក់ នៅពេលដែលភ្នែកក៏មើលឃើញឈាមស្រស់ដែលហូរដាបស្រក់លើថ្នល់
« បងស្ងប់អារម្មណ៍ណា៎! វាកន្លងទៅយូរហើយ វាមិនមែនជាកំហុសរបស់បងទេ » គេក្រសោបនាយអោយសម្លឹងចំមុខរបស់គេ បេះដូងក៏ឈឺពើកៗពេលដែលឃើញទឹកភ្នែកពេញផែនថ្ពាល់របស់រាងក្រាស់
« ខ្ញុំមិនបានតាំងចិត្តទេ!! ខ្ញុំមិនបានតាំងចិត្តពិតមែន Taehyung ឯងត្រូវតែជឿខ្ញុំៗ » នាញញញីញញ័រចាប់ដើមដៃនាយតូចអង្រួនហាក់ចង់អោយគេជឿជាក់លើខ្លួន
« អូនជឿបង!! អូនជឿបងគ្រប់យ៉ាងណាJung តែពេលនេះបងតាំងសតិឡើង » នាយនៅតែរវើរវាយ គេភ័យណាស់គេមិនដែលឃើញនាយស្ថិតក្នុងស្ថានភាពនេះនោះទេ ធ្លាប់ឮតែគេនិយាយនេះជាលើកទីមួយហើយដែលគេឃើញផ្ទាល់ភ្នែកបែបនេះថ្វីត្បិតរស់នៅជាមួយគ្នា10ឆ្នាំហើយក្តី ម៉ាក់ក្មេករបស់គេប្រាប់ថា Jungkook ទម្រាំតែធ្វើចិត្តបានវិញក៏ចំណាយពេលជិត4ឆ្នាំឯណ្ណោះ ស្រម៉ៃមើលចុះថាគេនៅក្មេងណាស់បែជាជួបរឿងបែបនេះតើគេពិបាកធ្វើចិត្តខ្លាំងប៉ុណ្ណា?
« ជឿយើង សូមជឿយើងទៅ! យើងគ្មានបំណងទេ ហឺុៗ....អ្ហឹម!! » នាយយំហូរ Taehyung អស់ជម្រើសក៏ចាប់ទាញមុននាយមកជិតមុននឹងទម្លាក់បបូរមាត់បំបិទមាត់នាយមិនអោយបន្ត គេថើបនាយយ៉ាងទន់ភ្លន់ផ្អែមល្ហែម ដូចជាចង់លួងលោមចិត្តរបស់នាយអោយស្ងប់ ។

YOU ARE READING
? ?????????????????????????? ?
Action??????????????????????????????????????? ?????????????????????????????????????????????????????????????????? ???????????????????????????????????????????????????????? ??????????????????????????????????????????? ??????????????????????????????...