抖阴社区

?????21 : ????????

7.4K 327 0
                                    



Taehyung បើកទ្វាឡានចូលអង្គុយបាំងខាងមុខដោយមានរាងក្រាស់អង្គុយចាំខាងក្នុងរួចជាស្រេច Jungkook ឃើញថារួចរាល់ហើយក៏បញ្ឆេះឡានចេញទៅទីតាំងណាត់ជួបដែល Riki បានផ្ញើរអោយនាយ ។

« Jung!! »

« ហុឹម!! » នាយគ្រហុឹមដើមក ឯភ្នែកនៅតែផ្តោតទៅលើដងផ្លូវជានិច្ច

« ថ្ងៃនេះយើងហួសទៅលេងម៉ាក់ល្អទេ? អូននឹកម៉ាក់និងប៉ាណាស់ »

« ក៏បាន!! » រាងតូចញញឹមត្រេកអរដែលនាយយល់ព្រមតាមសំណើររបស់គេ រាងក្រាស់ដៀងភ្នែកមើលប្រពន្ធបន្តិចមុននឹងងាកមកវិញ ។

រាងក្រាស់ជាន់ហ្វ្រាំងឡានឈប់ខាងមុខភោជនីយដ្ឋានជប៉ុនមួយកន្លែងដែលល្បីមួយជាងគេក្នុងទីក្រុង ។ ពួកគេចុះពីឡានដើរចូលទៅខាងក្នុង បុគ្គលិកនៅទីនោះគ្រាន់តែពួកគេចូលមកក៏រូតរះនាំនាយទៅបន្ទប់អាហារវីអាយភីដែលលោក Jame កំពុងតែចាំនៅទីនោះ ។

ក្រាក....

ទ្វារូតតាមបែបបុរាណរបស់ជប៉ុនរបើកឡើងបង្ហាញអោយឃើញបុរសអាយុស្របាល Jungkook នៅអង្គុយលើខ្នើយទ្រាប់ពីលើឥដ្ឋកំពុងតែលើកពែងតែយកមកក្រេប នៅខាងស្តាំដៃក៏មានជំនិតរបស់លោកឈរជិតនោះ ។ លោក Jame ដាក់ពែងចុះមុននឹងក្រោកឈរឡើងជាការស្វាគមន៍ភ្ញៀវ តាមរូបរាងមុខមាត់រាងក្រាស់ពីរនាក់នេះមិនចាញ់គ្នាប៉ុន្មានទេ ។

« សួស្តីលោក Jeon » គេលូកដៃទៅចាក់ដៃរាងក្រាស់ Jungkook មិនចាំយូរក៏លូកដៃចាក់រលាក់ជាមួយគេ

« លោកស្តីលោក Jame »

« អញ្ជើញអង្គុយលោកJeon » Jungkook ដាក់ខ្លួនអង្គុយចុះ ចំណែក Taehyung ហាក់ឡេឡឺធ្វើអីមិនត្រូវថ្វីបើគេមិនដែលជួបស្ថានការបែបនេះ

« អ៎េ!! នោះជាអ្នកណាហ្នឹងលោក Jeon » លោក Jame ពោលឡើងខណៈពេលដែលភ្នែកគ្រវាសទៅប៉ះនឹងវត្តមានរាងតូចល្អិតដែលនៅឈរខាងក្រោយខ្នងនាយសង្ហា ទឹកមុខស្រស់ស្អាតដូចជាមនុស្សស្រីរបស់គេធ្វើអោយលោកចាប់ចិត្តយ៉ាងមិចមិនដឹង?

« ជាលេខារបស់ខ្ញុំ » Jungkook ឆ្លើយហីៗ Taehyung ឮបែបនេះហាក់អន់ចិត្តមិនតិចអីតែក៏មិនមាត់តបត

? ?????????????????????????? ?Where stories live. Discover now