抖阴社区

?????02 : ??????????????????!!

7.9K 433 1
                                    

៚ពេលយប់

Jungkook ដើរចូលក្នុងផ្ទះទាំងដៃមានព្យួរអាវធំនិងយួរកាបូបធ្វើការ ។

« មកដល់ហើយហេស៎? » លោកJeonដែលអង្គុយចាំគេជាយូហើយនោះក៏បន្លឺឡើងបង្អាក់ដំណើរកូនប្រុស ។ រាងក្រាស់ងាក់ទៅបន្ទប់ទទួលភ្ញៀវតាមប្រភពសម្លេង ក៏ឃើញថាមានម៉ាក់ប៉ានិងប្រពន្ធសម្អប់របស់គេនៅចាំរួចជាស្រេច គេមិនគិតច្រើនក៏ដើរចូលទៅអង្គុយទល់មុខម៉ាក់ប៉ារបស់គេ ។

« យ៉ាងមិចបង្កររឿងអោយយើងឈឺក្បាលបែបនេះសមចិត្តហើយមែនទេ? » លោកJeon

« ធម្មតាៗទេ!! » រាងក្រាស់ឆ្លើយហីៗហាក់ដូចជាគ្មានរឿងធំដុំទាំងការពិតព័ត៌មានក៏សុះសាយពេញប្រទេស

« ឯងពេលណាទើបឈប់បង្កររឿងអោយយើងឈឺក្បាលទៀតហាស៎?? » លោកJeonស្រែកគំហក គាត់ពិតជាឈឺក្បាលនឹងកូនប្រុសរបស់គាត់ខ្លាំងមែនទែន គេចាំផ្តើមប្រឆាំងនឹងគាត់គ្រប់រឿងតាំងពី10ឆ្នាំមុន ដល់ថ្នាក់បើកក្រុមហ៊ុនដែលជាគូប្រជែងនឹងគាត់ទៀតផង នៅផ្ទះគាត់នឹងគេជាឪពុកកូនតែនៅក្នុងជំនួញគឺជាគូប្រជែងធំបំផុត ដល់ពេលចឹងទៅគាត់ពិតជាហត់ចិត្តខ្លាំងណាស់

« ជារឿងរបស់ប៉ាមិនមែនរឿងខ្ញុំ!! » រាងក្រាស់វាយបកទៅវិញមុននឹងស្ទុះងើបដើរឡើងទៅបន្ទប់បាត់

« មើល!! មើលកូនប្រុសរបស់អូនចុះ!! » លោកJeon

« បងឈប់គិតច្រើនទៅបន្តិចទៀតកូននឹងដឹងថាបងធ្វើព្រោះចង់អោយគេល្អហើយ!! » អ្នកស្រីJeon អង្អែលស្មារបស់ប្តីតិចៗព្រោះចង់រំងាប់កំហឹងក្នុងទ្រូងរបស់គាត់

Jungkookគ្រាន់តែបើកទ្វាចូលដល់បន្ទប់ភ្លាមក៏បោះរបស់ក្នុងដៃទៅលើពូកមុននឹងលើកដៃមកទាញក្រវ៉ាត់.កបន្ធូរបន្តិច ។ គេធុញទ្រាន់ខ្លាំងមែនទែនអោយតែមកដល់ផ្ទះបើមិនប្រកែកគ្នាជាមួយប៉ារបស់គេក៏មើលមុខគ្នាមិនចំដែរ ។

ក្រាក~~~

សម្លេងបើកទ្វាថ្នមៗធ្វើអោយរាងក្រាស់ងាក់ទៅមើលដោយស្វ័យប្រវត្តិ ក្រសែភ្នែកក៏ប្រែជាសម្លក់សម្លឹងនៅពេលដឹងថាជាអ្នកណា ។ Taehyungចាប់ញ័រខ្លួនទទ្រើតនៅពេលឃើញទឹកមុខកំណាចរបស់ស្វាមី តែក៏មិនហ៊ានសម្លឹងចំមុខរបស់គេដែរ

? ?????????????????????????? ?Where stories live. Discover now