Part 17
ដៃមឹករបស់ Jungkook លូកចូលក្នុងអាវដំណេក Taehyung ស្របពេលគេកំពុងតែបាក់ស្រឹបឈ្លក់វង្វេងនឹងស្នាមថើបដ៏បុិនប្រសព្វរបស់ស្វាមី ។ សម្លេកជញ្ជក់មាត់គ្នាលាន់ឮពេញផ្ទៃបន្ទប់ រាងក្រាស់ក្រសោបកញ្ចឹងកភរិយាកាលបើឃើញថាគេលែងរើបម្រាស់ទៀតហើយនោះ Taehyung ហាក់ដូចជាស្រាលស្ញើកក្នុងខ្លួននៅពេលបាតដៃត្រជាក់កំពុងបង្អូសអង្អែលពេញដងខ្លួនរបស់គេ
« អ្ហឹម.....!! » រាងតូចគ្រហុឹមដើមកចេញមកកាលបើដៃរាងក្រាស់ច្រាមច្របាច់ទ្រូងរបស់គេពេញៗដៃ
Jungkook ដកឃ្លាបន្តិចមុននឹងក្រឡាសខ្លួនរាងតូចអោយនៅក្រោមវិញម្តង ។ រាងល្អិតគេចមុនទៅម្ខាងមិនហ៊ានសម្លឹងមុខនាយដែលមើលមកគេមិនដាក់ភ្នែក ម្យ៉ាងក៏ចេញលាក់បាំងថ្ពាល់ដែលក្រហមងាំងដូចម្ទេសទុំកុំអោយនាយឃើញ ។
« មើលមុខយើង!! » នាយប្រើសម្លេងបង្គាប់បញ្ជាដែលធ្វើអោយនាយខានក្រោមធ្វើតាមអោយខានតែបាន
« ក្មេងល្ងង់!! ឯងស្រលាញ់យើងមែនទេ? » Jungkook សម្លឹងចាក់ជ្រៅទៅក្នុងភ្នែកប្រពន្ធ
«..............» នាយល្អិតងក់ក្បាលជំនួសពាក្យឆ្លើយតប មែនហើយគេស្រលាញ់ គឺស្រលាញ់ខ្លាំងទៀតផង
« អញ្ចឹង អោយយើងបានទេ? » Taehyung បើកភ្នែកធំៗភ្ញាក់ផ្អើលជាមួយពាក្យស្នើរសុំរបស់នាយ ប៉ុន្តែតាមមើលទឹកមុខក៏អាចដឹងថាគេទ្រាំមិនបានដែរ ពេលនេះពួកគេគឺជាប្តីប្រពន្ធដែលបានរៀបការស្របច្បាស់ ទោះធ្វើរឿងនោះក៏វាគ្មានទៅទាស់ខុសអីដែរ
« បើមិនព្រម....យើងក៏មិនបង្ខំដែរ » ដោយរង់ចាំចម្លើយយូរ ព្រមទាំងទឹកមុខអេះអុញរបស់រាងល្អិតថែមទៀត នាយក៏ស្មានយកតែម្តងថាគេនឹងមិនព្រម ។ Jungkook ក្រោកចេញពីរាងកាយនាយតិចទាំងទឹកមុខអាក់អន់ចិត្តមួយរំពេច Taehyung ឃើញបែបនេះក៏រហ័សក្រសោបកញ្ចឹងកប្តីអោយទ្រោមមកលើខ្លួនគេវិញ
« អូន..អូនព្រម!! ពេលនេះអូនជារបស់បង បង...បងចង់ធ្វើអ្វីក៏តាមចិត្ត » អៀនខ្លាំងណាស់លោកអើយគេស្ទើរតែជ្រែកដីកប់ខ្លួនទៅហើយ ជាពិសេសគឺទឹកមុខញញឹមបែបព្រានរបស់ប្តីពេលដែលឮថាគេយល់ព្រមធ្វើវាជាមួយគ្នា

YOU ARE READING
? ?????????????????????????? ?
Action??????????????????????????????????????? ?????????????????????????????????????????????????????????????????? ???????????????????????????????????????????????????????? ??????????????????????????????????????????? ??????????????????????????????...